CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-07-18 · 4,843 views

សាខាទី១៤ នៃក្រុមហ៊ុន ផាក កាហ្វេ មានវត្តមានជាផ្លូវការហើយ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 3

ក្នុងនាម ក្រុមហ៊ុន​ ផាក កាហ្វេ ហ៊្វូដ អេនបេវើរីច សូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន​របស់ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី បើកសម្ពោធជាផ្លូវការផាកកាហ្វេសាខាភ្នំពេញសិនធើរ ដែលជាសាខាទី១៤ របស់ខ្លួន។

គួររំលឹកផងដែរថា ផាកកាហ្វេ បានចាប់បដិសន្ធិឡើងនៅឆ្នាំ២០០៤ តែមួយ​សាខា​ភោជនីយដ្ឋាន​ប៉ុណ្ណោះ ដោយស្ថាបនិកវ័យក្មេងជាយុវជនខ្មែរបួនរូប ក្រោយពីលោកបានត្រឡប់មក​ពីដំណើរទស្សនកិច្ចនៅក្រៅប្រទេស ដោយយល់ឃើញពីឱកាស និង តំរូវការរបស់ប្រជាជនកម្ពុជា ទៅលើភោជនីយដ្ឋានដែលមានបរិយាកាសផាសុកភាព ម្ហូបឆ្ងាញ់ៗ គ្មានជាតិប៊ីចេង និង សេវាកម្មទំនើប ដូច្នេះហើយ ទើបលោក​សម្រេចបង្កើតភោជនីយដ្ឋានមួយនេះ ហើយបានដាក់ឈ្មោះថា ភោជនីយដ្ឋាន ផាក កាហ្វេ មានទីតាំងនៅមុខមជ្ឈមណ្ឌលកំសាន្តផាកវ៉េ។ ដោយសារមានការគាំទ្រពីសំណាក់អតិថិជនលើសេវាកម្ម អាហារ កាហ្វេ ភេសជ្ជៈ របស់ផាកកាហ្វេកាន់តែច្រើនឡើង យើងបានខិតខំក្នុងការ​អភិវឌ្ឍ​ខ្លួន និង ធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យផាកកាហ្វេ​ប្រែខ្លួនពីអាជីវកម្មបែបគ្រួសារ​មកជាអាជីវកម្មស្តង់ដា និង មានសាខារហូតដល់​១៥សាខាគិតត្រឹមខែកក្កដា២០១៨នេះ ដែលបានបើកបំរើជូនអតិថិជនហើយ។ សព្វថ្ងៃ មានយុវជន យុវតីខ្មែរ ប្រមាណ៤៥០នាក់​ កំពុងបំរើការងារនៅក្នុងក្រុមហ៊ុន​ផាកកាហ្វេ ក៏ដូចជាក្រុមហ៊ុនដៃគូពាណិជ្ជកម្ម អ្នកផ្គត់ផ្គង់ទំនិញដទៃទៀត(Supplier) ដែលនេះក៏ជាចំណែកមួយជួយកាត់បន្ថយ​ភាពក្រីក្រ ជួយគ្រាំទ្រផលិតផលប្រជាកសិករខ្មែរបានមួយផ្នែកធំ និងចូលរួមជួយសេដ្ឋកិច្ចកម្ពុជាឲ្យរីកចំរើនផងដែរ។ សម្រាប់ក្នុងមួយឆ្នាំ ផាកកាហ្វេ មានទទួលអតិថិជនប្រមាណជាង១.៥លាននាក់។

គួររំលឹងផងដែរថា កាលឆ្នាំ២០១៧កន្លងទៅនេះ ក្រុមហ៊ុនផាកកាហ្វេ បានចាប់ផ្តើមលក់សិទិ្ធអាជីវកម្មដំបូងនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយបានរំពឹងទុកថានឹងពង្រីកសិទិ្ធអាជីវកម្មនេះរហូតដល់១០សាខានៅចុងឆ្នាំ២០១៨នេះដែលជាជំហានដំបូង។ លោក ហេង សេងលី អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនផាកកាហ្វេបានបញ្ជាក់ថា ក្រុមហ៊ុនបានផ្តល់សិទិ្ធអាជីវកម្មចំនួន៨ហើយ ដោយខ្លះបានបើកដំណើរ ហើយខ្លះទៀតកំពុងសាងសង់ និងខ្លះទៀតកំពុងគូសប្លង់ ក្នុងពេលនេះដែលក្រុមហ៊ុនក៏កំពុងសិក្សាមើលលើទីតាំងមួយចំនួនទាំងក្នុងទីក្រុងភ្នំពេញ ក៏ដូចនៅបណ្តាលខេត្តធំៗផងដែរ់ បន្ថែមពីការលក់សិទិ្ធអាជីវកម្ម លោកបានបន្ថែមទៀតថា នៅខែមិថុនាកន្លងទៅនេះក្រុមហ៊ុនបានបើកឲ្យដំណើរការ២សាខា គឺ សាខាអ៊ីអន ម៉លសែនសុខដែលមានទីតាំងនៅជាន់ទី២ ទល់មុខរោងកុន Major Cineplex និង ក៏ជាលើកដំបូងដែលផាកកាហ្វេបានបើកសាខានៅលើទឹកដីខេត្តកំពង់ចាមផងដែរ ហើយនឹងមានតាមបណ្តាខេត្តផ្សេងៗទៀត នៅក្នុងពេលឆាប់ៗខាងមុននេះ។

នៅពេលអនាគត ផាកកាហ្វេ មានចក្ខុវិស័យពង្រីកខ្លួនអោយក្លាយជាភោជនីយដ្ឋានលំដាប់ថ្នាក់លេខ1ក្នុងប្រទេសកម្ពុជា​តាមរយៈ​ការអភិវឌ្ឍគុណភាពម្ហូបអាហារ គុណភាពសេវាកម្ម គុណភាពអនាម័យ និង ការរចនាភោជនីយដ្ឋានឲ្យកាន់តែទំនើប ព្រមទាំង ការពង្រីកសាខា បន្ថែមឲ្យបាន៦០សាខានៅក្នុងរាជធានីភ្នំពេញ និង តាមបណ្ដាខេត្តធំៗ នៅឆ្នាំ២០២២ ហើយរំពឹងថានឹងបង្កើតការងារបន្ថែមសម្រាប់ប្រជាជនកម្ពុជាយើងប្រមាណ១៣៥០នាក់ បន្ថែមលើអ្នកដែលកំពុងបំរើការងារបច្ចុប្បន្នប្រមាណ៤៥០នាក់។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ