ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2018-07-27 · 3,726 ដងមើល

អត្ថបទណាខ្លះ ដែលទទួលបានការអានច្រើនជាងគេក្នុងខែកក្កដា?

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1

សម្រាប់ខែកក្កដានេះ កំណើននៃការចែករំលែកអត្ថបទ ក៏ដូចជាការចូលអានអត្ថបទហាក់មានចំនួនច្រើនជាងរាល់សព្វដង ស្របពេលដែលក្រុមការងារនិពន្ធនៅតែបន្តចេញផ្សាយនូវអត្ថបទដើម្បីលើកកម្ពស់ចំណេះដឹងសុខភាពដល់ប្រជាជនយើងទាំងមូល។ ក្នុងនោះ អត្ថបទទាំង៣ដែលទទួលបានការអានច្រើនជាងគេ មានដូចខាងក្រោម....

តើពិតឬ? ទឹកដោះ ជាឈាម? តើមិត្តអ្នកអានទាំងអស់គ្នាតែងឮគេនិយាយថា« ទឹកដោះនឹងក្លាយជាឈាម នៅពេលដែលយើងយកវាទៅហាលថ្ងៃ »… ដែរឬទេ? នេះជាចម្ងល់របស់ប្រិយមិត្តមួយចំនួនដែលមានជំនឿតាមសមាជិកគ្រួសាររបស់គាត់ នឹងឮតៗគ្នា ជឿទាំងមិនដឹងថាជាការពិតឬអត់…. មិត្តអ្នកអានទាំងអស់នឹងបានដឹងការពិតជុំវិញជំនឿខាងលើ ដែលបកស្រាយដោយលោក ហេង សុធារិទ្ធ ជានិស្សិតផ្នែកវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល……

ស្វែងយល់បន្ថែម៖ http://healthtime.tips/library/article/1609

វេជ្ជបណ្ឌិតចង់ឲ្យអ្នកជំងឺទឹកនោមផ្អែមធ្វើរឿង ៩យ៉ាង យោងតាមប្រសាសន៍របស់ វេជ្ជបណ្ឌិត នៅ គីមសាន វេជ្ជបណ្ឌិតឯកទេស បម្រើការនៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ។ ប្រជាជនទាំងអស់គួរយល់ដឹងពីការបង្កើតទម្លាប់ក្នុងការធ្វើរឿងសំខាន់ៗ  ដែលអ្នកជំងឺទឹកនោមផ្អែមត្រូវដឹង…. ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាជំងឺទឹកនោមផ្អែមមានផលប៉ះពាល់តាំងពីភ្នែករហូតដល់ចុងជើង ប៉ុន្តែផលវិបាកទាំងនោះសុទ្ធតែអាចការពារ ឬអាចពន្យារបានបើអ្នកជួបជាមួយវេជ្ជបណ្ឌិតជំនាញទាន់ពេលវេលា…

អានបន្ថែមតាមរយៈ http://healthtime.tips/library/article/1599

របបអាហារ ដែលអ្នកជំងឺទឹកនោមផ្អែមគួរចៀសវាង តាមការបកស្រាយរបស់ លោក សុផល ផលនីវិសិដ្ឋ និស្សិតថ្នាក់វេជ្ជបណ្ឌិតនៃសាកលវិទ្យាល័យ អន្តរជាតិ បានឲ្យដឹងថា យោងតាមអង្គការសុខភាពពិភពលោក (WHO) បានពន្យល់ថាជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃដែលកើតឡើងនៅពេលដែលលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ឬនៅពេលរាងកាយមិនអាចប្រើអាំងស៊ុយលីនដែលលំពែងផលិតបាន…

យល់ដឹងបន្ថែមតាមរយៈ http://healthtime.tips/library/article/1631

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ