CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-08-09 · 6,522 views

គួរផ្តល់ដំបូន្មានបែបណាសម្រាប់អ្នកឈឺត្រចៀក?  

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

សរីរាង្គត្រចៀកហាក់មិនសូវបង្កជាការប្រឈមនឹងជំងឺមួយចំនួនសម្រាប់មនុស្សទូទៅ ដែលជាហេតុធ្វើឲ្យកង្វះនូវការថែទាំឲ្យបានដិតដល់ ប៉ុន្តែនៅរាល់ពេលអាការៈលេចឡើងដូចជាការរលាក បណ្តាលឲ្យឈឺចាប់ នោះត្រូវទាមទារឲ្យមានការស្វែងរកការព្យាបាលពីសំណាក់វេជ្ជបណ្ឌិតដែលមានជំនាញផ្នែកត្រចៀក ច្រមុះ បំពង់ក។

អ្វីគួរដឹង? ភាគច្រើននៃរោគសញ្ញាឈឺត្រចៀក តែងកើតមានលើស្រទាប់ខាងក្រៅនៃត្រចៀក (នៅចន្លោះក្រដាសត្រចៀក និងផ្នែកខាងក្រៅ) ឬកណ្តាល (ផ្នែកនៅខាងក្រោយនៃក្រដាសត្រចៀក)  ដោយគេអាចបែងចែកដូចជា៖ •  នៅស្រទាប់ខាងក្រៅ៖ អាចជាការរលាកត្រចៀកខាងក្រៅ ការរលាកមានលក្ខណៈឈឺ ឬជំងឺគ្រុនផ្តាសាយ • នៅស្រទាប់កណ្តាល៖ ជាការរលាកត្រចៀកស្រួចស្រាវមានខ្ទុះ (ចំពោះកុមារ) និងការរលាកកើតមានឡើងដោយសារសម្ពាធ (ចំពោះមនុស្សពេញវ័យ)។

យ៉ាងណាមិញ  ចំពោះរោគសញ្ញាឈឺត្រចៀកមួយចំនួន  ជាពិសេសជំងឺដែលមានសភាពរ៉ាំរ៉ៃអាចមិនជាប់ទាក់ទងនឹងសរីរាង្គត្រចៀកនោះទេ ដោយសារសរីរាង្គត្រចៀកត្រូវបានរុំព័ទ្ធទៅដោយសរសៃជាច្រើន ដូចនេះការឈឺអាចបណ្តាលមកពីតំបន់ដែលឆ្ងាយតួយ៉ាងដូចជា៖ • បណ្តាលមកពីធ្មេញ៖ ធ្មេញពុក ការប៉ះពាល់លើធ្មេញព្រៃ និងបញ្ហាសន្លាក់មាត់ធ្មេញ •  ឈឺមាត់ •  បញ្ហាបំពង់កជាដើម។

រាល់ជំងឺត្រចៀកដែលរ៉ាំរ៉ៃគួរតែទទួលបានការព្យាបាលពីសំណាក់វេជ្ជបណ្ឌិតផ្នែកត្រចៀក ច្រមុះ បំពង់ក ដោយហេតុថាវាក៏អាចមានហានិភ័យទៅនឹងជំងឺមហារីកផងដែរ ដូចជា មហារីក Amygdale ឬ មហារីកក្រោមអណ្តាត។

អ្វីគួរផ្តល់ឲ្យ? អំឡុងពេលមានជំងឺ អ្នកអាចណែនាំឲ្យអ្នកជំងឺប្រើប្រាស់នូវឱសថបំបាត់ការឈឺចាប់ដែលមាន ២ ថ្នាក់៖ 1. ថ្នាក់ទី ១៖ រួមបញ្ចូលទាំងឱសថពពួក Paracétamol  និងក្នុងក្រុម Anti-Inflammatoire Non Stéroidien (AINS) ដូចជា៖ •  Doliprane (Théraplix)៖ ប្រើ ២គ្រាប់ឬក្រោមទម្រង់កញ្ចប់ ៥០០mg ដោយការប្រើប្រាស់គឺ ៣ដងក្នុងមួយថ្ងៃ  សម្រាប់មនុស្សពេញវ័យ •  Efferalgan (UPSA)៖ ក្នុងទម្រង់ជាឱសថគ្រាប់ដាក់ទឹកពុះ ៥០០mg ដោយប្រើម្តង ២គ្រាប់៣ដងក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យ •   Efferalgan (UPSA)៖ ជាឱសថក្នុងទម្រង់ម្សៅ ប្រើចំពោះកុមារក្នុងកម្រិត ១៥mg/kg រៀងរាល់ ៦ម៉ោងម្តង •  Ibuprofène (ក្នុងក្រុម AINS)៖ ប្រើក្នុងកម្រិត ២០០mg។ 2. ថ្នាក់ទី ២៖ ជាប្រភេទឱសថដែលមានការបញ្ចូលគ្នារវាងឱសថ Paracétamol (៤០០mg) និង Codéine (២០mg) ក្នុងគ្រាប់ថ្នាំតែមួយ ដោយការប្រើប្រាស់គឺ ម្តង ២គ្រាប់ ៣ដងក្នុងមួយថ្ងៃ និងមិនឲ្យលើស ៦គ្រាប់ក្នុងមួយថ្ងៃ ដែលរួមមានឱសថដូចជា៖ •   Paracétamol Codéine (GNR) •   Oralgan Codéine (Pierre Fabre) •   Prontalgine (Bœhringer)។

ប្រភពយោង៖ Le vademecum de la Médication officinale

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ