CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
Sponsored · PregnacarePregnacareSponsored · PregnacarePregnacare
GuidesHEALTH GUIDE

2018-08-15 · 9,561 views

ការក្អែទឹកដោះកុមារ បណ្តាលមកពីអ្វី?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

Sponsored · PregnacarePregnacare
1 / 1
Sponsored · PregnacarePregnacare

ការក្អែទឹកដោះចំពោះកុមារអាចបណ្តាលមកពីការបំបៅដោះមិនបានត្រឹមត្រូវ ឬឆ្អែតជ្រុល។ បើទោះបីបញ្ហានេះហាក់មានសភាពធម្មតា ការដោះស្រាយក៏គួរត្រូវធ្វើឡើងដែលនឹងត្រូវបានបកស្រាយពីសំណាក់វេជ្ជបណ្ឌិតតាមរយៈបញ្ហាដែលបានលើកឡើងខាងក្រោម។

សំណួរ៖ ទារិកាអាយុ ៥ខែ ទម្ងន់ ៧គីឡូក្រាមមានអាការៈក្អកជាញឹកញាប់ និងពេលខ្លះមានការក្អែទឹកដោះ (ក្អួត) ពេលដែលបំបៅ។ តើនេះជាបញ្ហាធម្មតាឬយ៉ាងណា? តើមានវិធីសាស្ត្រណាអាចការពារកុំឲ្យមានបញ្ហានេះដែរឬទេ?

ចម្លើយ៖ ចំពោះបញ្ហានេះ យើងត្រូវដឹងថា តើកូនកើតមកគ្រប់ខែដែរឬទេ៖ ***    ករណីទារកកើតមិនគ្រប់ខែមាន ៖ អាយុ៩ខែ១០ថ្ងៃ តែមានទម្ងន់ក្រោម ២.៥ គ.ក និង កើតមកមានទម្ងន់ធម្មតា ២.៨ គ.ក តែកើតក្រោម៩ខែ១០ថ្ងៃ អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំកុមារមានសភាពខ្សោយ។ ***    ករណីកើតមកគ្រប់ខែអាចមកពី ៖ •    បើកុមារមានអាការៈផ្តាសាយដោយមានស្លេស្មនោះពេលក្អកអាចទាក់ស្លេស្មមក ក៏ធ្វើឲ្យក្អែដែរ •    បំបៅទឹកដោះច្រើនពេក ឬឆ្អែតពេក ហើយឲ្យទារកគេងភ្លាម •    នៅពេលបំបៅដោះធម្មតា មានលាយឡំដោយខ្យល់ និងទឹកដោះ ហើយប៉ះជាមួយអាស៊ីតក្រពះវាអាចធាក់ខ្យល់ចេញមក មានទាំងទឹកដោះមកជាមួយដែរ (ក្អែ ឬក្អួត)។ ***    ដើម្បីការពារបញ្ហានេះ អ្នកត្រូវ ៖ •    បើទារកអាយុក្រោម ១ឆ្នាំកន្លះ មានជំងឺផ្តាសាយ និងមានស្លេស្ម មិនអាចព្យាបាលដោយប្រើថ្នាំបំបាត់ស្លេស្មនោះទេ ព្រោះអាចបណ្តាលឲ្យរលាកពោះវៀន។ ជម្រើសល្អបំផុត គឺគួរប្រើសេរ៉ូមប្រៃដោយបន្តក់តាមច្រមុះ ៦ទៅ៧ដងក្នុងមួយថ្ងៃពេលបំបៅដោះ ឬបឺតស្លេស្មតាមមាត់ ឬច្រមុះ។ •    កុំឲ្យកុមារបៅឆ្អែតពេក ដោយត្រូវកំណត់ពេលបំបៅដោះឲ្យបានទៀងទាត់ •    រៀងរាល់បន្ទាប់ពីបំបៅដោះទារករួច កុំទាន់ដាក់ទារកឲ្យគេងភ្លាមៗ ត្រូវធ្វើចលនាដោយបីទារកដាក់លើស្មា អង្អែលខ្នងទារកតិចៗ រហូតដល់ខ្យល់ធាក់ឡើងតាមមាត់ នោះទឹកដោះនឹងធ្លាក់ចុះវិញ •    ករណីទារកឧស្សាហ៍ក្អែ ដើម្បីចៀសវាងពីគ្រោះថ្នាក់ ត្រូវដាក់កុមារឲ្យគេងផ្អៀង។ ប្រសិនអនុវត្តចំណុចខាងលើនៅតែមិនមានប្រសិទ្ធភាព អ្នកត្រូវធ្វើអេកូពោះ។ បើនៅតែរកមើលមិនឃើញពីមូលហេតុ ត្រូវធ្វើ ASP (Abdomen Sans Preparation) ឬធ្វើស៊ីធីស្កេន ដើម្បីមើលថាតើផ្លូវអាហារ ជាពិសេសពោះវៀនមានរមួលឬស្ទះដែរឬទេ។

បកស្រាយដោយ​៖ វេជ្ជបណ្ឌិត ជា គឹមហោ ឯកទេសរោគកុមារ នាយករងប្រតិបត្តិមន្ទីរពេទ្យចំការមន និងជាប្រធាន គ្លីនិក ពេជ្រស័ក្តិសិទ្ធិ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Sponsored · PregnacarePregnacare