2018-08-15 · 6,197 views
និស្សិតវេជ្ជសាស្រ្តអូស្ត្រាលីប្រើ Artificial Intelligence (AI) ជួយអ្នកពុំអាចមានកូន ដោយប្រសិទ្ធភាព
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
In this article
តើគ្រប់គ្នាធ្លាប់បានឮ ឬស្គាល់អំពី Artificial Intelligence (AI) ដែរឬទេ? ដឹងទេថាវាមានគុណសម្បត្តិអ្វីខ្លះ ដល់ផ្នែកសុខាភិបាល?©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយតើគ្រប់គ្នាធ្លាប់បានឮ ឬស្គាល់អំពី Artificial Intelligence (AI) ដែរឬទេ? ដឹងទេថាវាមានគុណសម្បត្តិអ្វីខ្លះ ដល់ផ្នែកសុខាភិបាល?
Artificial Intelligence (AI) ឬMachine Intelligence ជាភាពវ័យឆ្លាត មួយបញ្ជាតាមម៉ាស៊ីន ផ្ទុយពី Natural Intelligence ដែលមនុស្ស ឬសត្វជាអ្នកធ្វើ។ បច្ចុប្បន្ន ភាពវ័យឆ្លាត និងរហ័សរបស់ Artificial Intelligence (AI) នេះ កំពុងមានការចាប់អារម្មណ៍ពីបណ្តាអ្នកវិទ្យាសាស្រ្តផ្នែកផ្សេងៗជាច្រើន។
ជាក់ស្តែង ថ្មីៗនេះ មាននិស្សិតផ្នែកវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី បានប្រើប្រាស់ AI ដើម្បីជួយដល់អ្នក ឯកទេសអំប្រ៊ីយ៉ុង ក្នុងការបង្កើនសមត្ថភាពមនុស្សមួយចំនួនដែលពុំអាចមានកូនបាន។ វិធីសាស្ត្រនេះធ្វើឡើងដោយយកមេជីវិតញី និងមេជីវិតឈ្មោលដាក់ ចូលគ្នានៅក្នុងមន្ទីរពិសោធន៍ និងតាមរយៈបច្ចេកទេសមួយហៅថា In Vitro Fertilization (IVF)។ ការរកឃើញនេះធ្វើឡើងបន្ទាប់ពីលោក Aengus Tran អាយុ២៤ឆ្នាំ ជានិស្សិតបរិញ្ញាបត្រឆ្នាំចុងក្រោយ ទទួលបានចំណេះដឹង បន្ថែមពីវេជ្ជបណ្ឌិត Simon Cooke ដែលជាអ្នកចាត់ការទូទៅនៃ In Vitro Fertilization (IVF) របស់ប្រទេសអូស្ត្រាលី អំពីរបៀបដែលអ្នកឯកទេសអំប្រ៊ីយ៉ុង ធ្វើការវាយតម្លៃលើក្រុមអំប្រ៊ីយ៉ុង ដោយពឹងផ្អែកលើរូបរាងកាយនៃកម្រិតការវិវឌ្ឍ មុននឹងអាចវិនិច្ឆ័យថា អំប្រ៊ីយ៉ុងអាចផ្តល់ជាលទ្ធផលក្នុងការមាន ផៃ្ទពោះបាន។ Aengus Tran ប្រធានទិន្នន័យវិទ្យាសាស្ត្រនៃ Harrison-AI បានបញ្ជាក់ថា Artificial Intelligence អាចជួយសម្រួលក្នុងការវិនិច្ឆ័យលើអំប្រ៊ីយ៉ុងបានកាន់តែរហ័ស និងប្រសើរជាង ដោយពឹងផ្អែកទៅលើ Machine Learning ដែលមានការសិក្សាលើភាពជោគជ័យ និងបរាជ័យនៃរាប់ពាន់អំប្រ៊ីយ៉ុងពីមុនៗ ដោយស្ថិតនៅក្រោមប្រព័ន្ធមួយ ដែលសព្វថ្ងៃគេហៅថា Ivy។ គួរបញ្ជាក់ថា Ivy ជាប្រព័ន្ធស្វ័យប្រវត្តិនៃ Artificial Intelligence មួយ សិក្សាអំពីអំប្រ៊ីយ៉ុង ដែលវិភាគតាមរយៈការវិវឌ្ឍនៃអំប្រ៊ីយ៉ុងនូវគ្រប់ដំណាក់កាលតាមរបៀប 3D ហើយវាអាចវិភាគមើលដំណើរការការវិវឌ្ឍនៃបេះដូងរបស់ទារកបាន។ សកម្មភាពទាំងនេះ មិនមែនមកពីការបញ្ជាដោយមនុស្សឡើយ គឺមកពីការស្គាល់ដោយខ្លួនឯងពីការធ្វើតេស្តរាប់ពាន់នៃអំប្រ៊ីយ៉ុង និងការដឹងពីការវិវឌ្ឍនៃបេះដូង របស់ទារករួចទៅហើយ ដូចនេះវាវិវឌ្ឍខ្លួនកាន់តែប្រសើរឡើងក្នុងការជ្រើសរើសអំប្រ៊ីយ៉ុង។
បច្ចុប្បន្ន Harrison-AI ដែលបង្កើតដោយលោក Aengus Tran និងលោក Dimitry Tran ជាបងប្អូនបង្កើតនឹងគ្នា បានចាប់ដៃគូសហការជាមួយ Virtus Health ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅប្រទេសអូស្ត្រាលី ក្នុងការផ្តល់សេវាកម្មជំនួយលើផ្នែកបន្តពូជ ហើយបាននាំយកបច្ចេកវិទ្យា Ivy ទៅកាន់គ្លីនិកផ្នែក IVF នៅប្រទេសអូស្ត្រាលី និងទៅកាន់តំបន់អឺរ៉ុបនៅពេលខាងមុខផងដែរ។
Harrison-AI សង្ឃឹមថាអាចប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីជួយអ្នកជំងឺផ្សេងៗដូចជា ជំងឺសួត និងជំងឺភ្នែកជាដើម។ ពួកគេ កំពុងសិក្សាពីរបៀបក្នុងការស្វែងរកជំងឺរបេងដោយប្រើប្រាស់ Artificial Intelligence (AI) ហើយយកទៅប្រើប្រាស់ក្នុងប្រទេសវៀតណាមដែលជាកន្លែងកំណើតរបស់ពួកគេ។
ឯកសារយោង៖ - https://newsroom.unsw.edu.au/news/science-tech/unsw-students-pioneering-artificial-intelligence-boosts-ivf-success - http://americanpregnancy.org/infertility/in-vitro-fertilization/