2018-09-20 · 5,832 views
ធ្លាប់ស្អិតភ្នែក នៅពេលក្រោកពីគេងទេ?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ភ្នែកប្រែពណ៌ជាក្រហម ឬមានអាការៈស្អិតភ្នែកអាចជារោគសញ្ញានៃការរលាកភ្នាសដែលគ្របលើផ្នែកសនៃគ្រាប់ភ្នែក ឬហៅថា Conjonctivite។ ភាគច្រើន ជំងឺនេះមានសភាពស្រាល ដែលអាចដោះស្រាយបានដោយគ្រាន់តែប្រើប្រាស់ជាមួយឱសថលាងភ្នែកមួយចំនួន តែត្រូវប្រយ័ត្នព្រោះការរលាកក៏អាចបណ្តាលមកពីជំងឺផ្សេងទៀតដូចជា ជំងឺទឹកដក់ក្នុងភ្នែក (Glaucomes) ឬជំងឺរលាកប្រស្រីភ្នែក (Irido-cyclites)។
អ្វីគួរដឹង? ក្នុងករណីភ្នែករបស់អ្នកមានសភាពស្អិតនៅរាល់ពេលក្រោកពីគេងពេលព្រឹកព្រលឹម វាអាចជាសញ្ញានៃជំងឺរលាកភ្នាសភ្នែកតិចតួចដែលបណ្តាលមកពី៖ • ការចម្លងរោគ ៖ ភាគច្រើនបណ្តាលមកពីពពួកវីរុស • បញ្ហាអាល្លែកហ្ស៊ី ៖ មានវត្តមានលម្អងផ្កា ឬអាល្លែកហ្ស៊ីជាមួយសត្វឆ្មា ឬឆ្កែ ជាដើម។
អ្វីគួរធ្វើ? ការផ្តល់ដំបូន្មានអាចមានដូចជា៖ • លាងភ្នែកជាមួយសូលុយស្យុងប្រភេទ L’acide borique មានឈ្មោះ៖ Dacryosérum, Optraex, Sophtal (ជាថ្នាំអំពូលប្រើប្រាស់តែម្តង) • ប្រើប្រាស់ឱសថលាងភ្នែកពពួក Antiseptique មានដូចជា៖ Désomédine collyre ឬBiocidan ជាដើម • ប្រើប្រាស់ក្រែមលាបភ្នែកពពួក Antiseptique៖ ប៉ូម៉ាត Maurice 2,5% (Cooper) តែចៀសវាងប្រើប្រាស់ជាមួយភ្នែកដែលពាក់កញ្ចក់ Lens។
ប្រសិនភ្នែកស្តែងចេញមានពណ៌ក្រហម រួមទាំងមានការឈឺចាប់ទៀតនោះ អ្នកគួរប្រញាប់ស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺភ្នែក។
ប្រភពយោង៖ Le vademecum de la Médication officinale