2018-10-03 · 7,947 views
តើអ្នកដឹងទេថា អ្នកដុសធ្មេញបានត្រឹមត្រូវហើយ ឬនៅ?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
In this article
ជាទូទៅ យើងត្រូវដុសធ្មេញជាទៀងទាត់ បន្ទាប់ពីបរិភោគចំណីអាហាររួច ឬយ៉ាងតិចក្នុង១ថ្ងៃ ២ដង គឺពេលព្រឹក និងសំខាន់បំផុតពេលមុនចូលគេង។ ដើម្បីទទួលបានការសម្អាតមាត់ធ្មេញបានត្រឹមត្រូវ សូមអនុវត្តតាមវិធីឲ្យដូចខាងក្រោមៈ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយជាទូទៅ យើងត្រូវដុសធ្មេញជាទៀងទាត់ បន្ទាប់ពីបរិភោគចំណីអាហាររួច ឬយ៉ាងតិចក្នុង១ថ្ងៃ ២ដង គឺពេលព្រឹក និងសំខាន់បំផុតពេលមុនចូលគេង។ ដើម្បីទទួលបានការសម្អាតមាត់ធ្មេញបានត្រឹមត្រូវ សូមអនុវត្តតាមវិធីឲ្យដូចខាងក្រោមៈ
១. ដាក់ច្រាសដុសធ្មេញរបស់អ្នកនៅមុំ ៤៥ដឺក្រេ នៅលើធ្មេញធៀបនឹងអញ្ចាញធ្មេញ ហើយដុសថ្នមៗតាមចលនាពីមុខទៅក្រោយ ឬពីក្រោយទៅមុខសម្រាប់សម្អាតបាក់តេរី នៅចន្លោះកធ្មេញ និងអញ្ចាញធ្មេញ (ដុសទាំងផ្ទៃខាងក្នុង និងខាងក្រៅសំរាប់ធ្មេញក្រោយ)។
២. ដាក់ច្រាសដុសធ្មេញ៩០ដឺក្រេ កែងនឹងផ្ទៃនៃធ្មេញទាំងផ្ទៃខាងក្រៅ និងផ្ទៃខាងក្នុង ហើយដុសស្របតាមអក្សធ្មេញ បើធ្មេញលើដុសមកក្រោម ធ្មេញក្រោមដុសទៅលើ ដោយដុសជាចលនាកន្លះរង្វង់ ចំពោះធ្មេញខាងមុខផ្ទៃខាងក្នុង យើងដុសដោយបញ្ឈរច្រាស ហើយដុសតាមចលនាទាញចេញមកក្រៅ។
៣. ដុសធ្មេញគ្រប់ផ្នែក គឺផ្ទៃខាងក្រៅ ផ្ទៃខាងក្នុង និងផ្ទៃទំពាររបស់ធ្មេញទាំងអស់។
៤. បន្ថែមពីការដុសធ្មេញ យើងក៏ត្រូវដុសអណ្ដាតផងដែរ ដើម្បីសម្អាតបាក់តេរី និងរក្សាការដកដង្ហើមឲ្យបានស្រស់ថ្លា។
៥. យើងក៏ត្រូវប្រើខ្សែអំបោសទាក់ធ្មេញ(dental floss) ដើម្បីសម្អាតកាកសំណល់ចំណីអាហារនៅចន្លោះធ្មេញ ព្រោះថាច្រាសដុសធ្មេញមិនអាចសម្អាតដល់ចន្លោះធ្មេញបានទេ (យ៉ាងតិចប្រើមួយដងក្នុងមួយថ្ងៃ នៅពេលយប់មុន ឬក្រោយដុសធ្មេញ)។
៦. យើងប្រើទឹកខ្ពុរមាត់ ដើម្បីសម្លាប់មេរោគ បន្ទាប់ពីដុសធ្មេញហើយ (ប្រើ២ដងក្នុងមួយថ្ងៃ ពេលព្រឹក និងល្ងាច)
៧. ត្រូវធ្វើការត្រួតពិនិត្យ និងសម្អាតមាត់ធ្មេញជាទៀងទាត់ រៀងរាល់៦ខែម្ដងជាមួយទន្តពេទ្យជំនាញដែលនៅជិតលោកអ្នក។
បកស្រាយដោយលោកទន្តបណ្ឌិត លឹម ឈុនស្រេង នៃ Malis Dental Clinic