ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2018-10-15 · 9,672 ដងមើល

កម្រិតសមស្រប នៃការទទួលទានគ្រឿងស្រវឹង

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

កម្រិតការទទួលទានភាគច្រើនតែងត្រូវបានកំណត់តាមលក្ខខណ្ឌផ្សេងៗនៃដំណើរការសរីរាង្គកាយ ដើម្បីទទួលបានគុណសម្បត្តិ និងកាត់បន្ថយគុណវិបត្តិមួយចំនួន។ ដោយឡែក ការទទួលទានគ្រឿងស្រវឹងក៏មិនខុសគ្នាដែរ ដូច្នេះ អ្នកចាំបាច់ត្រូវដឹងច្បាស់ពីស្តង់ដាក្នុងការទទួលទាន ក៏ដូចជាវិធីសាស្ត្រដែលអាចជួយអ្នកឲ្យទទួលទានបានតិច។

ស្តង់ដានៃការទទួលទានគ្រឿងស្រវឹង •    មួយស្តង់ដាគ្រឿងស្រវឹងដែលទទួលទាន គឺ១០-១៤ក្រាម នៃជាតិអាល់កុលសុទ្ធ •    គ្រឿងស្រវឹងផ្សេងគ្នា ផ្ទុកនូវបរិមាណនៃជាតិអាល់កុលសុទ្ធខុសៗគ្នា។

ខាងក្រោមនេះ ជាគំរូនៃស្តង់ដាគ្រឿងស្រវឹង ចំពោះផលិតផលគ្រឿងស្រវឹងខ្លះ ដែលអ្នកងាយចងចាំ៖ •    ១កំប៉ុង នៃស្រាបៀរដែលមានរសជាតិស្រាល (កម្រិតជាតិអាល់កុល២.៧%)= ០.៨ ស្តង់ដា •    ១កំប៉ុង នៃស្រាបៀរដែលមានរសជាតិមធ្យម (កម្រិតជាតិអាល់កុល៣.៥%) = ១ស្តង់ដា •    ១កំប៉ុង នៃស្រាបៀrដែលមានរសជាតិខ្លាំង (កម្រិតជាតិអាល់កុល ៤.៩%) = ១.៥ស្តង់ដា

ផលិតផលគ្រឿងស្រវឹងជាច្រើនបានបង្ហាញពីបរិមាណជាតិអាល់កុលជាក្រាមដែលមានក្នុងដប ឬកំប៉ុង។ អ្នកអាចចែកបរិមាណនេះនឹង១០ នោះ អ្នកនឹងរកឃើញចំនួនស្តង់ដា ក្នុង១ដប ឬ១កំប៉ុង  ឧទាហរណ៍  ស្រា១ប្រភេទ បង្ហាញប្រាប់២៥០ក្រាម បរិមាណជាតិអាល់កុលក្នុង១ដប  ចំណុះ៧៥០មីលីលីត្រ ដូច្នេះ១ដបស្រានេះ ស្មើនឹង២៥ស្តង់ដា។

គោលការណ៍ណែនាំសម្រាប់ការទទួលទាន ដើម្បីឲ្យមានគ្រោះថ្នាក់តិច ដើម្បីឲ្យមានផលប៉ះពាល់សុខភាពយូរអង្វែងកម្រិតទាប ការទទួលទានគ្រឿងស្រវឹងគួរប្រព្រឹត្តទៅតាម គោលការណ៍ណែនាំខាងក្រោម៖ សម្រាប់បុរស •   ជាមធ្យមមិនត្រូវលើសពី ៤ស្តង់ដានៃគ្រឿងស្រវឹង ក្នុង១ថ្ងៃ •   មិនត្រូវលើសពី២៨ស្តង់ដានៃគ្រឿងស្រវឹងក្នុង១សប្តាហ៍ •   ២ ឬ៣ ថ្ងៃ ក្នុង១សប្តាហ៍ ដែលមិនទទួលទានគ្រឿងស្រវឹងសោះ។

សម្រាប់នារី •   ជាមធ្យមមិនត្រូវលើសពី ២ស្តង់ដានៃគ្រឿងស្រវឹង ក្នុង១ថ្ងៃ •   មិនត្រូវលើសពី១៤ស្តង់ដានៃគ្រឿងស្រវឹងក្នុង១សប្តាហ៍ •   ២ ឬ៣ ថ្ងៃ ក្នុង១សប្តាហ៍ ដែលមិនទទួលទានគ្រឿងស្រវឹងសោះ។

ដើម្បីឲ្យមានផលប៉ះពាល់ភ្លាមៗកម្រិតទាប  ការទទួលទានគ្រឿងស្រវឹង គួរប្រព្រឹត្តទៅតាមគោលការណ៍ណែនាំខាងក្រោម៖ សម្រាប់បុរស៖ •   ជាមធ្យមមិនត្រូវលើសពី  ៦ស្តង់ដានៃគ្រឿងស្រវឹងទេ ក្នុង១ថ្ងៃ និងមិនលើសពី៣ថ្ងៃក្នុង១សប្តាហ៍ •   ត្រូវទទួលទានគ្រឿងស្រវឹងដោយសន្សឹមៗមិនត្រូវលើសពី២ស្តង់ដានៃគ្រឿងស្រវឹងក្នុងម៉ោងដំបូង  និងមិនលើសពី១ស្តង់ដាក្នុងម៉ោងបន្ទាប់។

ការទទួលទានគ្រឿងស្រវឹងហួសប្រមាណ •    ជាការទទួលទានគ្រឿងស្រវឹងច្រើនក្នុងរយៈពេលខ្លីមួយ ឬការបន្តទទួលទានច្រើនថ្ងៃ ឬច្រើនសប្តាហ៍ជាប់ៗគ្នា •    មានគ្រោះថ្នាក់ណាស់ ព្រោះវាបណ្តាលឲ្យមានការពុលភ្លាមៗ ធ្ងន់ធ្ងរ និងនាំទៅរកស្ថានភាពគ្រោះថ្នាក់ •    ផលប៉ះពាល់ ជារឿយៗនៃការទទួលទានគ្រឿងស្រវឹងហួសប្រមាណគឺ សភាពធីងធោង  ឈឺក្បាល ចង្អោរ ញ័រខ្លួនប្រាណ  និងក្អួត។

អ្នកដែលមិនអាចទទួលទានគ្រឿងស្រវឹងបាន •    អ្នកដែលកំពុងព្យាបាលដោយថ្នាំពេទ្យ •    ស្ត្រីមានផ្ទៃពោះ •    អ្នកដែលត្រូវបើកបរ •    អ្នកបញ្ជាម៉ាស៊ីន •    ក្មេងអាយុក្រោម១៨ឆ្នាំ។

វិធីសាស្ត្ រដើម្បីទទួលទានគ្រឿងស្រវឹងបានតិច •    ចាប់ផ្តើមទទួលទានភេសជ្ជៈដែលមិនមែនជាគ្រឿងស្រវឹងមុន •    ទទួលទានអាហារមុន ឬអំឡុងពេលអ្នកទទួលទានគ្រឿងស្រវឹង •    សាកល្បងការទទួលទានគ្រឿងស្រវឹងកម្រិតស្រាលជំនួស •    កត់ត្រាទុកនូវបរិមាណគ្រឿងស្រវឹងដែលអ្នកបានទទួលទាន •    ប្រើប្រាស់ស្តង់ដានៃការទទួលទានគ្រឿងស្រវឹង •    ចៀសវាងការទទួលទានដោយលើកអកបណ្តាក់គ្នា •    ចៀសវាងទទួលទានគ្រឿងក្លែមប្រៃ •    កំណត់ល្បឿនទទួលទានដោយខ្លួនឯង •    មិនទទួលទានគ្រឿងស្រវឹងសោះនៅថ្ងៃខ្លះ •    ត្រូវមានគោលការណ៍ខ្លួនឯង •    ធ្វើខ្លួនឲ្យរវល់។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ