CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-10-17 · 5,769 views

អ្វីគួរដឹងពី ជំងឺរលាកប្រហោងឆ្អឹង?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

អ្វីគួរដឹង? ជាទូទៅ ជំងឺរលាកប្រហោងឆ្អឹង (Sinusite)កើតមាននូវតំបន់ maxillaires (ឆ្អឹងថ្ពាល់សងខាងច្រមុះ) ឬតំបន់ frontal (ប្រហោងឆ្អឹងថ្ងាសខាងលើ)ដែលមានភាពកម្រ។

រោគសញ្ញានៃជំងឺរលាកឆ្អឹងថ្ពាល់សងខាងច្រមុះមានដូចជា៖ •    មានអាការៈឈឺតែម្ខាង ឬនៅសងខាងក្រោមភ្នែក ស្តែងចេញជាការឈឺចាប់ធ្ងន់ៗ ជាពិសេសនៅពេលដើរ។  ក្នុងករណី គេងផ្អៀងនៅកន្លែងឈឺ នោះការឈឺចាប់កាន់តែខ្លាំង។ •    មានការបញ្ចេញសម្បោរ ហូរចេញដោយខ្លួនឯង  និងមានពណ៌លឿងដែលជាខ្ទុះនៅក្នុងប្រហោងឆ្អឹង។ វាមានការឈឺចាប់ខ្លាំងនៅពេលព្រឹក និងឡើងតឹងនៃតំបន់ខ្ទុះនៅពេលយប់។

ការធ្វើរោគវិនិច្ឆ័យសំខាន់នៃជំងឺ៖ •    អាចជាបច្ចេកទេសការថតដោយ Radiography ឬការប្រើប្រាស់ CT Scan ថតនៅលើផ្ទៃមុខ •    ការពិនិត្យមើលប្រហោងឆ្អឹងច្រមុះតាមរយៈ Fibroscopy ។

អ្វីគួរផ្តល់ឲ្យ ប្រសិនបើសង្ស័យស្ថានភាពជំងឺជាប់ទាក់ទងនឹងជំងឺរលាកប្រហោងឆ្អឹង អ្នកត្រូវ៖ បញ្ជូនអ្នកជំងឺទៅជួបការប្រឹក្សាជាមួយវេជ្ជបណ្ឌិតទូទៅ ឬគ្រូពេទ្យជំនាញផ្នែកត្រចៀក ច្រមុះ បំពង់កអ្នកក៏អាចផ្តល់យោបល់បន្ថែមទៀតដូចជា៖ •    លាងច្រមុះ ឬអាចប្រើប្រាស់ឱសថ Balsofumine  ឬ Balsolèn ដោយលាយវាចំនួនមួយស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗ រួចធ្វើការឆ្ពង់ (អាចឆ្ពង់ ៣ដងក្នុងមួយថ្ងៃ)។ •    បំបាត់អាការៈតឹងច្រមុះ សម្រាប់តែរយៈពេលខ្លីជាមួយឱសថ៖ ពពួក Pseudoéphédrine (Sudafed) ដោយប្រើម្តង ១ គ្រាប់ ឬ ២ ស្លាបព្រាកាហ្វេនៃឱសថទឹក បីដងក្នុងមួយថ្ងៃ ឬប្រើប្រាស់ពពួកឱសថ Phénylpropanolamineភ្ជាប់ជាមួយឱសថ Anti-histaminique  និងParacétamol ដែលមានឈ្មោះដូចជា Actifed (Warner-Lambert),  Humex gélules ឬ Rinutan   ដែលអាចប្រើបាន ២គ្រាប់ក្នុងមួយថ្ងៃ។ •    បំបាត់ការឈឺចាប់ជាមួយឱសថពពួក Antalgiques។

បម្រុងប្រយ័ត្ន •    ឱសថ Balsofumine  និង Balsolèn អាចប្រើបានចំពោះតែមនុស្សពេញវ័យ និងកុមារអាយុលើសពី ១២ឆ្នាំឡើងទៅ។ •    ពពួកឱសថបំបាត់អាការៈតឹងច្រមុះ(Vasoconstricteurs) មិនត្រូវបានឲ្យប្រើប្រាស់សម្រាប់អ្នកមានជំងឺសរសៃឈាមបេះដូង អ្នកជំងឺលើសសម្ពាធឈាម •    ឱសថ Anti-histaminique អាចធ្វើឲ្យមានអាការៈធីងធោង ដូច្នេះត្រូវមានការប្រុងប្រយ័ត្ន •    ចៀសវាងប្រើប្រាស់សារធាតុអាល់កុលអំឡុងពេលព្យាបាល។

ប្រភពយោង ៖ Le vademecum de la Médication officinale

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ