2018-10-18 · 3,748 views
អត្ថបទ៣នេះ មានអ្នកអានច្រើនជាងគេក្នុងខែកញ្ញា
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
មកដល់ខែកញ្ញានេះ កំណើននៃការអានរបស់ប្រិយមិត្តហេលស៍ថាម នៅតែបន្តកើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងនោះអត្ថបទពិសេសប្រចាំខែកញ្ញា ដែលមានចំនួនអ្នកចូលអានច្រើនជាងគេ រួមមានលើ ៣ឯកទេសផ្សេងៗគ្នា៖
អ្វីខ្លះ ជាមូលហេតុនាំឲ្យមានការរលូតកូនញឹកញាប់? គ្រប់ស្ត្រីដែលជួបនឹងការរលូតកូនញឹកញាប់មិនមែនបានន័យថា ស្ត្រីមិនអាចមានកូននោះទេ គឺស្ត្រីអាចនៅមានឱកាស ក្នុងការសម្រាលបុត្រ ធម្មតាដូចគេដូចឯង គ្រាន់តែស្ត្រីនឹងអាចមានភាគរយនៃការរលូតកូនឡើងវិញ គឺអាស្រ័យទៅ នឹងមូលហេតុនៃការរលូតកូន…យោងតាមការបកស្រាយរបស់ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព រោគស្ត្រី និងជាប្រធានផ្នែកសម្ភពរោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភព មាតា បានបានឲ្យដឹងថា គេសង្កេតឃើញលទ្ធផលនៃការធ្វើតេស្តទាំងនេះនឹងជួបតែ៥០ ភាគរយដែលមានបញ្ហា។ ចំពោះស្ត្រីដែលតេស្តឈាមឃើញមិនមានបញ្ហា គេថាស្ត្រីនោះមានការរលូតកូនដោយឯកឯង មិនមានមូលហេតុច្បាស់លាស់ទេ។ ចង់ដឹងថាមូលហេតុទាំងនោះមានអ្វីខ្លះ សូមចូលទៅកាន់៖ http://healthtime.tips/library/article/1696
ផ្ទុះខ្លាញ់ត្រូវភ្នែក បង្កឲ្យមានផលប៉ះពាល់ដល់ថ្ងៃក្រោយ? នរណាខ្លះដែលចូលចិត្តធ្វើម្ហូបហើយតែងជួបប្រទះបញ្ហានេះ និងមិនដឹងថាគួរធ្វើយ៉ាងណាល្អ?....ជាមួយលោកវេជ្ជបណ្ឌិត អ៊ុក សុខហៀន ឯកទេសចក្ខុរោគ និងវះកាត់ផ្នែកចក្ខុរោគ នៅមន្ទីរពេទ្យព្រះអង្គឌួង លោកអ្នកនឹងយល់ពីវិធីសាស្ត្រ និងការសង្គ្រោះបឋមនៅពេលជួបបញ្ហាទាំងនេះ។ អនុវត្តលម្អិតយ៉ាងណានោះ សូមមើលបន្ថែមតាមរយៈ៖ http://healthtime.tips/library/article/1689
រាកដោយសារវីរុស ជាជំងឺធ្ងន់ធ្ងរយ៉ាងណា? យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត គី វុត្ថា ប្រធានផ្នែក ថ្លើម ក្រពះ ពោះវៀន នៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យនិយមន័យទៅលើជំងឺរាកថា គឺបណ្តាលមកពីការបាត់បង់លំនឹងនៃការស្រូបយកទឹក ដោយហេតុថា ពោះវៀនដែលធ្លាប់មានតួនាទីស្រូបទឹកឲ្យលាមកទៅជារឹង បែរជាបញ្ចេញជាតិ ទឹកធ្វើឲ្យលាមកកាន់តែមានសភាពរាវខុសពីធម្មតា។ ភាគច្រើន ជំងឺរាកបង្កឡើងដោយ ពពួកវីរុសបាក់តេរី ថ្នាំមួយចំនួន ជំងឺមួយចំនួនដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយ ឬដោយសារជំងឺក្រពេញមួយចំនួន។ តាមទិន្នន័យរបស់ក្រសួងសុខាភិបាល ប្រទេសកម្ពុជា ឆ្នាំ២០១២ មានអ្នកជំងឺរាកចំនួន ប្រមាណ ៣៩២ ១៨៥នាក់ ដែលបានមកពិគ្រោះជំងឺជាមួយគ្រូពេទ្យ ក្នុងនោះកុមារដែលមានអាយុក្រោម៥ឆ្នាំមានចំនួន១៨៧ ៥៣៨នាក់។ ស្វែងយល់បន្ថែមទៅលើភាពធ្ងន់ធ្ងរ តាមរយៈ ៖ http://www.healthtime.tips/library/article/1683