2018-10-22 · 6,236 views
យុទ្ធសាស្ត្រជួយឲ្យអ្នកដទៃឈប់ជក់បារី
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
វាជាការល្អប្រសិនបើអ្នកមានបងប្អូន ក្រុមគ្រួសារ ឬមិត្តភក្តិដែលព្យាយាមផ្តាច់បារីតែពួកគាត់ពិបាកក្នុងការផ្តាច់ ហើយត្រូវការជំនួយពីអ្នក។ ពិតណាស់ដែលថាការផ្តាច់បារី វាពុំមែនជាការងាយស្រួលក្នុងការអនុវត្ត សំខាន់អ្នកបានយល់ដឹងច្បាស់អំពីវិធីសាស្ត្រត្រឹមត្រូវ ទទួលបានព័ត៌មានគ្រប់គ្រាន់ និងការគាំទ្រពីក្រុមគ្រួសារ។ ខាងក្រោមនេះ ជាយុទ្ធសាស្ត្រជួយឲ្យអ្នកដទៃឈប់ជក់បារី៖
• ធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ក្រុមគ្រួសារ និងមិត្តភក្តិ • ចេះចែករំលែកបទពិសោធន៍ជាមួយអ្នកដទៃ • មិនបង្ខំអ្នកដទៃឲ្យធ្វើតាមខ្លួន • មានគំនិតសុទិដ្ឋិនិយមជានិច្ច • ចូលរួមលើកកម្ពស់បរិយាកាសគ្មានផ្សែង • អនុវត្តយ៉ាងសកម្មក្នុងសកម្មភាព ដើម្បីអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់។
មិនតែប៉ុណ្ណោះសមាជិកគ្រួសារ និងមិត្តភក្តិគឺជាប្រភពដ៏សំខាន់ក្នុងការលើកទឹកចិត្ត ផ្តល់នូវកម្លាំងចិត្តក្នុងការផ្តាច់បារី។ អ្នកអាចប្រើប្រាស់វិធីសាស្ត្របន្ថែមទៀតដើម្បីជួយពួកគាត់ រួមមាន៖ • ចូលរួមសរសើរលើកទឹកចិត្តឲ្យគាត់ឈប់ជក់បារី • មានចិត្តអំណត់ពេលគាត់មានអាការៈញៀន • ផ្តល់រង្វាន់ដល់គាត់ដើម្បីឲ្យឈប់ជក់បារី • ចូលរួមជាមួយគាត់ក្នុងសកម្មភាពដែលមិនមែនជាការជក់បារី ដូចជាការដើរកម្សាន្ត និងការហាត់ប្រាណជាដើម។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព