CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-11-08 · 8,606 views

ដំបូន្មានសម្រាប់ករណីកម្តៅរាងកាយស្ទេញៗ ព្រមទាំងពងបែកមាត់ជាប្រចាំ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1
In this articleករណីមួយនៃការពងបែកមាត់ត្រូវបានលើកយកមកបកស្រាយរួចមកហើយកាលពីលេខមុន ដូច្នេះ សម្រាប់ខែនេះ អ្នកនឹងស្វែងយល់អំពីករណីប្រហាក់ប្រហែល មួយទៀត ដែលរួមជាមួយនឹងអាការៈឡើងកម្តៅផងដែរ។ តើដំបូន្មានអ្វីខ្លះនឹងត្រូវបានផ្តល់ជូនចំពោះករណីនេះ?©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ករណីមួយនៃការពងបែកមាត់ត្រូវបានលើកយកមកបកស្រាយរួចមកហើយកាលពីលេខមុន ដូច្នេះ សម្រាប់ខែនេះ អ្នកនឹងស្វែងយល់អំពីករណីប្រហាក់ប្រហែល មួយទៀត ដែលរួមជាមួយនឹងអាការៈឡើងកម្តៅផងដែរ។ តើដំបូន្មានអ្វីខ្លះនឹងត្រូវបានផ្តល់ជូនចំពោះករណីនេះ?

សំណួរ៖ ខ្ញុំមានអាយុ ២៣ឆ្នាំ ភេទស្រី កម្ពស់ ១.៦២ម៉ែត្រ ទម្ងន់ ៤៥ គីឡូក្រាម ជានិស្សិត។ រាងកាយរបស់ខ្ញុំតែងមានកម្តៅស្ទេញៗជាប្រចាំ និងមានឡើងពងបែក ក្នុងមាត់ ទោះបីជាព្យាយាមបរិភោគទឹកច្រើនហើយក៏ដោយ។ តើអាការៈនេះប្រក្រតីឬទេ? តើខ្ញុំគួរធ្វើដូចម្តេចដើម្បីចៀសផុតពីអាការៈទាំងនេះ?

ចម្លើយ៖ ជាទូទៅពាក្យថាកម្តៅស្ទេញៗដែលយើងនិយមនិយាយ មិនយកជាការបានទេ ប្រសិនមិនមានការប្រើប្រាស់ទែរម៉ូម៉ែត្រសម្រាប់ស្ទង់ឲ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ថា សីតុណ្ហភាពជាក់លាក់របស់ខ្លួនយើង អាចកំណត់បានដោយវាស់ជាមួយ នឹងទែម៉ូម៉ែត្រហើយបូកថែមកន្លះ តែវាក៏ប្រែប្រួល ទៅតាមស្ថានភាព នៅពេលវាស់ផ្ទាល់ផងដែរដូចជា ការវាស់នៅពេលព្រឹកព្រលឹម ឬទើបនឹងហាលថ្ងៃហើយ ឬក្រោយការលេងកីឡាជាដើម។ ដូចនេះ យកល្អ គួរវាស់កម្តៅក្រោយពី ការសម្រាកបន្តិចសិន។ កម្តៅដែលហៅថាក្តៅខ្លួនគឺចាប់ពី ៣៨.៣អង្សា ហើយកម្តៅធម្មតាគឺ ៣៧អង្សា ឬ៣៦.៥អង្សា ឬយ៉ាងទាប ៣៦អង្សា។ ទោះយ៉ាងណា ប្រសិនបើប្អូនពិតជាក្តៅខ្លួនមែន សំណួរបន្ទាប់គឺចង់សួរប្អូនថា តើប្អូនមានអាការៈញ័រទ្រូង បេះដូងដើរញាប់ ស្រកគីឡូ ឆាប់ខឹងឆេវឆាវឬទេ? ដែលទាំងនេះ អាចជាសញ្ញានៃការឡើងក្រពេញទីរ៉ូអ៊ីត ដែលបង្កើននូវការបញ្ចេញអ័រម៉ូនធ្វើឲ្យមានអារម្មណ៍ថាក្តៅភាយៗជាប្រចាំ។ ដូចនេះ ដើម្បីអាចសន្និដ្ឋានបានទាល់តែ គ្រូពេទ្យធ្វើការប្រមូលព័ត៌មានបន្ថែមទៀតពីប្អូន។ រីឯការពងបែកមាត់របស់ប្អូន ក៏អាចសាកល្បងបរិភោគទឹកឲ្យបានច្រើន ការធ្វើអនាម័យមាត់ធ្មេញ ខ្ពុរមាត់ក្រោយបរិភោគ ប្តូរច្រាស់ដុសធ្មេញ និងប្រើច្រាស់ដែលទន់ជាដើម ដោយប្អូនមិនបាច់បារម្ភពេកឡើយ ពីព្រោះវាអាចជាបញ្ហាធម្មតាដែលមនុស្សទូទៅ សុទ្ធតែអាចជួបប្រទះ។ រីឯដំបូន្មានចំពោះបញ្ហាក្តៅខ្លួនស្ទេញៗរបស់ប្អូន អាចផ្តល់ជូនបានលុះត្រាតែដឹងកម្តៅច្បាស់លាស់របស់ប្អូន ប៉ុន្តែ ការក្តៅខ្លួនពិតប្រាកដ គឺតែងតែមានបញ្ហានៅពីក្រោយមួយ ដែលគួរតែត្រូវបានពិនិត្យឲ្យបានច្បាស់លាស់ និងធ្វើការព្យាបាលទៅលើឫសគល់ នៃមូលហេតុនោះផ្ទាល់តែម្តង។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ ឯកទេសវេជ្ជសាស្រ្តទូទៅ និងជំងឺឆ្លង ព្រមទាំងជាប្រធានផ្នែកជំងឺទូទៅ និងជំងឺឆ្លង នៃ មន្ទីរពេទ្យកាល់ម៉ែត

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ