CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-11-28 · 4,248 views

ព័ត៌មានអំពីការពិនិត្យសុខភាពបេះដូងដោយឥតគិតថ្លៃនៅក្នុងកម្មវិធីពិព័រណ៍កីឡា និងសុខភាព ManulifeMOVE Fair 2018

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

លក្ខខណ្ឌ/សំបុត្រ៖ មិនគិតថ្លៃ ផ្តល់ការពិនិត្យសុខភាពដោយ ៖ សមាជិកនៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា រៀបចំឡើងដោយ ៖ Manulife Cambodia សហការជាមួយ Healthtime Pro ទីតាំង ៖ -   ក្នុងបរិវេណប៉ែកខាងលិចនៃសួនច្បារព្រះរាជដំណាក់ (ក្រោយព្រះអង្គចេកព្រះអង្គចម) នៅទីក្រុងសៀមរាប -   ស្តង់គ្រួសារ និងមិត្តសំឡាញ់ ប្រទេស ៖ កម្ពុជា តារាងពេលវេលាពិនិត្យសុខភាព ៖ -   ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ពីម៉ោង ៤ រសៀល ដល់ម៉ោង ៧ ល្ងាច -   ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ ពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ៧ ល្ងាច ការពិនិត្យរួមមាន ៖ -   វាស់សម្ពាធឈាម -   វាស់កម្រិតជាតិស្ករ -   បកស្រាយលទ្ធផល និងពិគ្រោះយោបល់។

ក្នុងឱកាសកម្មវិធីពិព័រណ៍កីឡា និងសុខភាព ManulifeMOVE fair 2018 ដែលរៀបចំឡើងដោយក្រុមហ៊ុន Manulife Cambodia សមាជិកនៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា (CHA) សម្របសម្រួលដោយក្រុមការងារ Healthtime Pro ក៏នឹងចូលរួមផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃ ជូនទៅដល់សាធារណជន ក៏ដូចជាអ្នកចូលរួមទាំងអស់ផងដែរ ក្នុងគោលបំណងលើកកម្ពស់ការថែទាំសុខភាពបេះដូង និងបង្កើនការយកចិត្តទុកដាក់របស់ប្រជាជនយើងទៅលើសុខភាពបេះដូងឲ្យបានកាន់តែល្អប្រសើរ។ គួរបញ្ជាក់ថា ការពិនិត្យសុខភាពនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ពីវេលាម៉ោង ៤រសៀល ដល់ម៉ោង ៧ ល្ងាច និងថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ ពីវេលាម៉ោង ៩ ព្រឹក ដល់ម៉ោង ៧ ល្ងាច។

សម្រាប់ព័ត៌មានបន្ថែម  សូមទាក់ទងមកកាន់ទូរស័ព្ទលេខ ៖ ០៦៩ ៨៨៨ ៩៥៩/ ០៧៧ ៨៨៨ ០៧៦

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ