ឧបត្ថម្ភ · Pregnacare
2019-01-10 · 10,637 ដងមើល
ការត្រៀមខ្លួនមុនពេលចាប់ផ្តើមមានផ្ទៃពោះ
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។


ក្នុងអត្ថបទនេះ
ការត្រៀមមានផ្ទៃពោះ គឺជាការរៀបចំលក្ខណៈទុកជាមុននៃមាតាគ្រប់រូបដែលមានបំណងប្រាថ្នាចង់បានបុត្រ និងម្តាយមានសុខភាពល្អអំឡុងពេលមានផ្ទៃពោះ រហូតដល់ផ្តល់កំណើតដល់បុត្ររបស់ខ្លួន។សូមស្រ្តីដែលមានផ្ទៃពោះទាំងអស់ត្រូវអញ្ជើញទៅពិគ្រោះយោបល់ និងទទួលការពិនិត្យដោយវេជ្ជបណ្ឌិតឯកទេសឲ្យបានទៀងទាត់រៀងរាល់ខែ ព្រោះការតាមដានអាចជួយបង្ការ និងព្យាបាលនូវជំងឺផ្សេងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាលផងដែរ។©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយការត្រៀមមានផ្ទៃពោះ គឺជាការរៀបចំលក្ខណៈទុកជាមុននៃមាតាគ្រប់រូបដែលមានបំណងប្រាថ្នាចង់បានបុត្រ និងម្តាយមានសុខភាពល្អអំឡុងពេលមានផ្ទៃពោះ រហូតដល់ផ្តល់កំណើតដល់បុត្ររបស់ខ្លួន។
ជាក់ស្តែង ដើម្បីត្រៀមទទួលយកការមានផ្ទៃពោះតាមការរំពឹងទុក ស្ត្រីគ្រប់រូបត្រូវ៖ • មានគម្រោងច្បាស់លាស់ និងការធ្វើសកម្មភាព • ជួបជាមួយវេជ្ជបណ្ឌិតដើម្បីពិគ្រោះយោបល់ និងសាកសួរព័ត៌មានផ្សេងៗពីសំណាក់គ្រូពេទ្យនូវយុទ្ធសាស្រ្តនៃការការពារ ព្យាបាល និងចៀសវាងពីការកើតជំងឺមួយចំនួនដូចជា ជំងឺកាមរោគ ជំងឺទឹកនោមផ្អែម ជំងឺផ្លូវចិត្ត ជំងឺលើសសម្ពាធឈាម ជំងឺសន្លាក់ ជំងឺរុំារ៉ៃ • ទទួលទានជាតិដែក អាស៊ីតហ្វូលិក និងវីតាមីនចម្រុះអំឡុងពេលពពោះ • បញ្ឈប់ការទទួលទានគ្រឿងស្រវឹង ការជក់បារី និងការប្រើប្រាស់ថ្នាំផ្សេងៗដោយខ្លួនឯង • ចៀសវាងនូវសារធាតុគីមីដែលបំពុលបរិស្ថាន ជាពិសេសថ្នាំបាញ់សត្វល្អិត • រក្សាទម្ងន់ឲ្យស្ថិតក្នុងកម្រិតមួយមានសុខភាពល្អ • ការថែរក្សាខ្លួនឲ្យមានសុខភាពល្អនៅពេលមានផ្ទៃពោះ • ការចាក់វ៉ាក់សាំងបង្ការ និងរបៀបនៃការរស់នៅ ការប្រើប្រាស់ថ្នាំ របបចំណីអាហារផ្សេងៗ ជាពិសេសអំឡុងពេលមានផ្ទៃពោះជាដើម។
តេស្តគួរធ្វើមុនចាប់ផ្តើមមានផ្ទៃពោះ មុនពេលសម្រេចចិត្តចាប់ផ្តើមមានផ្ទៃពោះ ស្រ្តីគ្រប់រូបគួរធ្វើតេស្តតាមដានមួយចំនួនតាមការណែនាំរបស់វេជ្ជបណ្ឌិតដូចជា ការធ្វើតេស្តរកក្រុមឈាម និងជំងឺឆ្លងផ្សេងៗដូចជា មេរោគអេដស៍ មេរោគស្វាយជំងឺរលាកថ្លើមបេ និងប្រភេទសេជាដើម។ គួរបញ្ជាក់ផងដែរថា នេះជាការតាមដានជំហានដំបូង និងចាំបាច់បំផុត ដើម្បីបង្ការនូវជំងឺដែលអាចកើតមានអំឡុងពេលមានផ្ទៃពោះ ជាពិសេសអាចជួយកាត់បន្ថយការចម្លងពីម្តាយទៅកូន។
សារធាតុចាំបាច់ដែលស្រ្តីគួរប្រើជាប្រចាំ បន្ទាប់ពីបានធ្វើតេស្តរួចរាល់ និងទទួលបានលទ្ធផលល្អ ស្ត្រីនឹងតម្រូវឲ្យទទួលទានសារធាតុបំប៉នចាំបាច់មួយចំនួនបន្ថែមជាប្រចាំ រួមមាន៖ • ជាតិដែក (សាច់ត្រី និងគ្រាប់ធញ្ញជាតិ) • ជាតិកាល់ស្យូម (ទឹកដោះគោ) • អ៊ីយ៉ូត (ត្រី ស៊ុត និងអំបិល) • វីតាមីនសេ (បន្លែ និងផ្លែឈើ) • អាស៊ីតហ្វូលិក (បន្លែបៃតង ស៊ុត) • វីតាមីនបេ វីតាមីនK និងសារធាតុបំប៉នជាច្រើនផ្សេងទៀត។
ស្ថានភាពដែលស្ត្រីស័ក្តិសមក្នុងការមានបុត្រ គឺស្រ្តីត្រូវស្ថិតក្នុងវ័យបន្តពូជ មានសុខភាពល្អ គ្មានជំងឺប្រចាំកាយ និងមានស្ថានភាពសេដ្ឋកិច្ចគ្រួសារសមរម្យ ដោយឡែក ករណីមួយចំនួនដែលស្រ្តីត្រូវបានទាមទារឲ្យពន្យារពេលក្នុងការចាប់ផ្តើមមានផ្ទៃពោះគឺមានជំងឺតំណពូជផ្សេងៗ មានជំងឺឆ្លង ឬកំពុងព្យាបាល និងករណីមានជំងឺផ្លូវចិត្តជាដើម។
ករណីដែលស្រ្តីមិនអាចមានផ្ទៃពោះ លក្ខខណ្ឌសុខភាពមួយចំនួនមិនអនុញ្ញាតឲ្យស្ត្រីមានផ្ទៃពោះដាច់ខាត បន្ទាប់ពីស្ត្រីត្រូវបានរកឃើញថាមាន៖ • ភាពមិនប្រក្រតីនៃក្រពេញមេជីវិតញី ៤០% (PCOS) • ការស្ទះដៃស្បូន ៤០% (Endometriosis Pelvis Infection) • បញ្ហាស្បូន ៥% ( ដុំស្បូន មហារីក) • វិបត្តិនៃការអត់កូនដែលពុំមានមូលហេតុច្បាស់លាស់ ១៥%។
ផលវិបាកដែលមិនបានរៀបចំផែនការច្បាស់លាស់ ប្រសិនបើមិនបានរៀបចំនូវផែនការទាំងអស់ខាងលើនោះទេ ស្រ្តីគ្រប់រូបអាចមានផ្ទៃពោះជាមួយកត្តាប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ដូចជា៖ • កូនកើតមកមិនគ្រប់លក្ខណៈ • សម្រាលកូនមុនថ្ងៃកំណត់ • ប្រឈមនឹងការរលូតកូន • ស្រ្តីមានផ្ទៃពោះរួមជាមួយនឹងជំងឺក្រឡាភ្លើង • ស្រ្តីមានផ្ទៃពោះរួមជាមួយនឹងជំងឺទឹកនោមផ្អែម • ស្រ្តីមានផ្ទៃពោះជាមួយនឹងជំងឺអូតូអុីនម៉ូញ (Auto Immune) • វិបត្តិក្នុងការមិនមានបុត្រជាដើម។
ស្រ្តីគ្រប់រូបដែលស្ថិតនៅក្នុងវ័យបន្តពូជត្រូវត្រៀមលក្ខណៈជាមុនឲ្យបានត្រឹមត្រូវមុននឹងយកបុត្រ ដើម្បីទទួលបាននូវបុត្រាបុត្រីដែលមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ និងដើម្បីស្រ្តីដែលជាមាតាមានសុខភាពល្អផងដែរ ទាំងពេលមានផ្ទៃពោះរហូតដល់សម្រាលបុត្រ និងក្រោយសម្រាលផងដែរ គឺល្អទាំងម្តាយទាំងកូន។
សូមស្រ្តីដែលមានផ្ទៃពោះទាំងអស់ត្រូវអញ្ជើញទៅពិគ្រោះយោបល់ និងទទួលការពិនិត្យដោយវេជ្ជបណ្ឌិតឯកទេសឲ្យបានទៀងទាត់រៀងរាល់ខែ ព្រោះការតាមដានអាចជួយបង្ការ និងព្យាបាលនូវជំងឺផ្សេងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាលផងដែរ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត យូ ម៉ូលីន ឯកទេស សម្ភព និងរោគស្រ្តី នៃ មជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក បន្ទប់ពិគ្រោះជំងឺ ម៉ីស៊ីថាច យូម៉ូលីន និង គ្លីនិកសម្ភពក្បាលថ្នល់
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
