CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2019-01-14 · 8,029 views

គ្រប់យ៉ាងដែលអ្នកត្រូវដឹងពី ការជម្រុះរោមដោយបាញ់កាំរស្មី

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1

ការជម្រុះរោមដោយបាញ់កាំរស្មីមានន័យថាជាការបញ្ចប់នូវការបករោម ការកោររោម ដករោម ឬការជម្រុះរោមដោយវិធីផ្សេងៗទៀត។ តើការជម្រុះរោមដោយបាញ់កាំរស្មីទាំងនោះពិតជាមានប្រសិទ្ធភាពឬទេ?

គោលបំណងចម្បងដំបូងគេនៃការជម្រុះរោមដោយបាញ់កាំរស្មីគឺជាការប្រើកាំរស្មីដើម្បីសម្លាប់គល់រោម ហើយនៅពេលគល់រោមងាប់អស់​ នោះវានឹងមិនដុះមកវិញឡើយ។

តើធ្វើយ៉ាងណាដើម្បីទទួលបានប្រសិទ្ធភាព? ដើម្បីឲ្យការព្យាបាលទទួលបាននូវប្រសិទ្ធភាព អ្នកតម្រូវឲ្យមានការអនុវត្តច្រើនលើក យ៉ាងតិច១២ដងអាស្រ័យតាមប្រភេទស្បែក និងរោម ។ ម៉្យាង អ្នកត្រូវប្រាកដថាមកព្យាបាលម្តងហើយម្តងទៀតនៅពេលវេលាសមស្របណាមួយ ​ដែលជាទូទៅអំឡុងពេល៤ទៅ៦សប្តាហ៍ អាស្រ័យតាមតំបន់នៃខ្លួនប្រាណរបស់អ្នក។

តើតំបន់ណាខ្លះដែលអ្នកអាចធ្វើការជម្រុះរោមដោយបាញ់កាំរស្មីបាន? អ្នកអាចបាញ់បានគ្រប់កន្លែងនៃដងខ្លួន ប៉ុន្តែ ត្រូវចៀសវាងនៅតំបន់រោមភ្នែកព្រោះវាស្ថិតនៅជិតភ្នែក។ ជាទូទៅ ដំណើរការនៃការជម្រុះរោមដោយបាញ់កាំរស្មីមិនមានការឈឺខ្លាំងពេកទេ ប៉ុន្តែ នៅតំបន់មួយចំនួននៃរាងកាយអាចនឹងមានប្រតិកម្មប្រែប្រួលខ្លះ ពិសេសនៅតំបន់ប្រដាប់ភេទ ហើយការឈឺចាប់ទាំងនោះអាចប្រែប្រួលអាស្រ័យតាមបុគ្គលម្នាក់ៗ។ ករណីអ្នកមានបញ្ហាក្នុងអំឡុងពេលដំណើរការនៃការជម្រុះរោមនេះ អ្នកអាចប្រើក្រែមលាបនៅកន្លែងទាំងនោះមួយម៉ោងមុនពេលធ្វើការបាញ់។

តើដំណើរការនៃការជម្រុះរោមដោយបាញ់កាំរស្មីផ្តល់ផលរំខានអ្វីខ្លះ? ដំណើរការនៃការជម្រុះរោមដោយបាញ់កាំរស្មីអាចមានផលរំខានមួយចំនួនអាស្រ័យលើស្បែក ឬរន្ធរោមដែលងាយរងប្រតិកម្មតិចតួចបំផុតដូចជា រលាក ពងបែក ក្រមរ ស្នាមកន្ទួល សម្លាក ពណ៌ស្បែកអាចប្រែប្រួលទៅជាជាំ និងពេលខ្លះអាចជ្រុះហើយដុះឡើងវិញ។

សរុបមក ការជម្រុះរោមដោយបាញ់កាំរស្មី ទាមទារឲ្យមានការពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសើស្បែក ឬផ្នែកវះកាត់កែសម្ផស្សដែលមានជំនាញច្បាស់លាស់។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ