2019-01-14 · 5,366 views
ស្វែងយល់ពីមុខងារវីតាមីនចម្រុះ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
In this article
វីតាមីន ត្រូវបានគេទទួលស្គាល់ថាជាសារធាតុគីមីចម្បងមួយ ដែលដើរតួនាទីជាអង់ស៊ីមក្នុងការធ្វើមេតាបូលីស ការផលិត និងជួសជុលកោសិកា ក៏ដូចជាដំណើរការដទៃទៀតក្នុងរាងកាយ។©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយវីតាមីន ត្រូវបានគេទទួលស្គាល់ថាជាសារធាតុគីមីចម្បងមួយ ដែលដើរតួនាទីជាអង់ស៊ីមក្នុងការធ្វើមេតាបូលីស ការផលិត និងជួសជុលកោសិកា ក៏ដូចជាដំណើរការដទៃទៀតក្នុងរាងកាយ។
ការប្រើប្រាស់ វីតាមីនចម្រុះ ជាឱសថប្រើប្រាស់សម្រាប់ព្យាបាល ឬការពារការខ្វះខាតវីតាមីនបណ្តាលមកពី បញ្ហាកង្វះអាហារូបត្ថម្ភ ជំងឺមួយចំនួន ស្រ្តីមានផ្ទៃពោះ ស្រ្តីក្នុងវ័យអស់រដូវ ឬអ្នកជំងឺដែលកំពុងព្យាបាលដោយឱសថអង់ទីប៊ីយ៉ូទិក ហើយសម្រាប់តម្រូវការប្រភេទវីតាមីន ឬសារធាតុរ៉ែចាំបាច់ណាមួយ អាចមានការប្រែប្រួលទៅតាមបុគ្គលម្នាក់ៗ។ វីតាមីន C B1 B2 B3 B5 B6 B9 B12 biotin A E D2 (ឬ D3) K ប៉ូតាស្យូម អ៊ីយ៉ូត សេលេញ៉ូម ជាតិដែក កាល់ស្យូម ម៉ាញ៉េស្យូម..... សុទ្ធតែជាសារធាតុចម្បងនៅក្នុងវីតាមីនចម្រុះ ដែលកម្រិតអាចមានការប្រែប្រួលទៅតាមផលិតផលនីមួយៗ។
សកម្មភាពឱសថ វីតាមីន និងសារធាតុរ៉ែនៅក្នុងឱសថ មានសកម្មភាពផ្សេងៗគ្នាទៅតាមប្រភេទនីមួយៗ ដែលបង្កើតឲ្យបានជារបាំងការពាររាងកាយ រួមមាន៖ • វីតាមីនក្រុម B ជាសារធាតុចម្បងសម្រាប់ដំណើរការប្រព័ន្ធអង់ស៊ីមដែលរ៉ាប់រងដំណាក់កាលធ្វើមេតាបូលីស កាបូហាយដ្រេត ជាតិខ្លាញ់ និងប្រូតេអ៊ីន • វីតាមីន C រ៉ាប់រងក្នុងការជួសជុសកោសិកា និងបង្កើតកូឡាជែន • វីតាមីន A មានមុខងារសំខាន់សម្រាប់ដំណើរការរបស់ស្រទាប់រ៉េទីននៃភ្នែក និងការលូតលាស់របស់ជាលិកាស្បែក • វីតាមីន E ជាអង់ទីអុកស៊ីដង់ ដែលជួយរក្សាកោសិកាសំខាន់ៗ • វីតាមីន D ជួយបន្ថែមនូវសារធាតុ សម្រាប់ការលូតលាស់របស់ឆ្អឹង • ជាតិដែក និងសង្ក័សី ជាកាតាលីករក្នុងប្រព័ន្ធអង់ស៊ីម សម្រាប់ដំណើរការមុខងាររបស់កោសិកា • ប៉ូតាស្យូម និងកាល់ស្យូម មានសារសំខាន់សម្រាប់មុខងារជាលិកាសាច់ដុំ ជាពិសេសសាច់ដុំបេះដូង • អ៊ីយ៉ូត មានមុខងារសម្រាប់ការផលិត និងដំណើរការក្រពេញទីរ៉ូអ៊ីត។ល។
ក្រៅពីវីតាមីនខាងលើ ក៏នៅមានសារធាតុរ៉ែ និងវីតាមីនមួយចំនួនទៀតដែលសុទ្ធសឹងតែមានមុខងារផ្សេងៗគ្នាក្នុងដំណើរការសារពាង្គកាយ។
កម្រិតប្រើប្រាស់ ការប្រើប្រាស់ដែលល្អគួរត្រូវបានណែនាំពីសំណាក់វេជ្ជបណ្ឌិត ឬអ្នកជំនាញ ដែលកម្រិតទូទៅគឺ មួយគ្រាប់ក្នុងមួយថ្ងៃ សម្រាប់មនុស្សពេញវ័យ និងត្រូវប្រើប្រាស់ឱសថឲ្យបានទៀងទាត់ ដើម្បីទទួលបានប្រសិទ្ធភាពពេញលេញ។ ចំពោះឱសថទឹក ត្រូវប្រើប្រាស់ជាមួយរង្វាល់ឲ្យបានត្រឹមត្រូវ ចៀសវាងប្រើប្រាស់ដោយស្លាបព្រាធម្មតាហើយត្រូវក្រឡុកឲ្យបានសព្វមុនពេលលេប។
ផលរំខាន ផលរំខានទូទៅមួយចំនួនអាចនឹងលេចឡើងក្នុងដំណាក់កាលដំបូងនៃការប្រើប្រាស់ ហើយវានឹងបាត់ទៅវិញនៅពេលរាងកាយទទួលយកនូវសារធាតុរបស់ឱសថ រួមមាន ទល់លាមក រាក ឬវិបត្តិរំលាយអាហារ។ ក្នុងករណីរោគសញ្ញាបន្តកើតមាន ឬកាន់តែធ្ងន់ធ្ងរ នោះការស្វែងរកការព្យាបាលត្រូវធ្វើឡើងជាចាំបាច់។ សម្រាប់ផលរំខានដោយប្រតិកម្មឱសថ អាចកើតមានឡើងក្នុងកម្រិតទាប តែអ្នកអាចសង្កេតមើលសញ្ញាមិនប្រក្រតីខ្លះៗ ដូចជា កន្ទួល រមាស់ ហើមពិសេសនៅលើ មុខ អណ្តាត ឬបំពង់ក អាការៈវិលមុខខ្លាំងក្លា ឬវិបត្តិដង្ហើម។
អន្តរកម្មឱសថ សារធាតុចម្បងៗដែលរួមផ្សំនៅក្នុងឱសថវីតាមីនចម្រុះ អាចនឹងមានអន្តរកម្មជាមួយឱសថផ្សេង ដោយអ្នកត្រូវសង្កេតមើលរួមមានឱសថដូចជា៖ • Antacids • Bisphosphonates (Alendronate) • Levodopa • Levothyroxine • អង់ទីប៊ីយ៉ូទិក (Tetracyclines, Quinolones, Ciprofloxacin)។
បម្រុងប្រយ័ត្ន ការប្រើប្រាស់ឱសថនេះ ក៏ត្រូវទាមទារឲ្យមានការប្រុងប្រយ័ត្ន និងត្រូវរាយការណ៍ទៅដល់វេជ្ជបណ្ឌិតជាបន្ទាន់ក្នុងករណីដូចជា៖ • មានប្រតិកម្មជាមួយសារធាតុសកម្មណាមួយនៅក្នុងឱសថ • កំពុងប្រើប្រាស់សារធាតុអាល់កុល មានជំងឺថ្លើម វិបត្តិប្រព័ន្ធរំលាយអាហារ ឬជំងឺទឹកនោមផ្អែម • ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន។
គួរបញ្ជាក់ផងដែរ ឱសថវីតាមីនចម្រុះដែលអាចរកបាននៅលើទីផ្សារមានឈ្មោះដូចជា VITACAP®,Centrum, Sunlife Multivitamin និងNature’s Bounty។ល។