2019-01-23 · 5,124 ដងមើល
អ្វីខ្លះធ្វើឲ្យក្លិនមាត់របស់អ្នកមិនល្អ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ការធុំក្លិនមាត់ដែលភាសាបច្ចេកទេសហៅថា Halitosis ឬ Malodor ជាបញ្ហាកើតមានឡើងញឹកញាប់ចំពោះមនុស្សគ្រប់វ័យទាំងអស់ ក្នុងនោះប្រជាជនប្រមាណជា១ភាគ៤ យល់ថាពួកគេមានបញ្ហានេះ។ ក្លិនមាត់មិនល្អអាចធ្វើឲ្យអ្នកខ្មាសអៀន និងមានអារម្មណ៍ថាពិបាកក្នុងការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។
សំណួរ៖ ខ្ញុំបាទ អាយុ ៣២ឆ្នាំ រស់នៅទីក្រុងភ្នំពេញ។ ពេលខ្ញុំបាទនិយាយស្តីជាមួយអ្នកដទៃហាក់ដូចជាគ្មានទំនុកចិត្តលើខ្លួនឯងសោះ ព្រោះពេលនិយាយម្តងៗមាត់ខ្លួនឯងមានក្លិនមិនល្អ (Halitosis) ហើយខ្លាចជះក្លិនដល់អ្នកដទៃ។ តើលោកទន្តបណ្ឌិតអាចជម្រាបបានទេថា តើក្លិនមាត់មិនល្អនេះបណ្តាលមកពីមូលហេតុអ្វី? តើអាចព្យាបាលតាមវិធីណា?
ចម្លើយ៖ បញ្ហាក្លិនមាត់អាចបណ្តាលមកពីកត្តាជាច្រើន ប៉ុន្តែក៏មានចំណុចមួយចំនួនគួរឲ្យចាប់អារម្មណ៍ដូចជា៖ • បញ្ហាការរំលាយអាហារមិនបានល្អ ឬមានបញ្ហាក្រពះ • បញ្ហាក្នុងមាត់រួមមាន រលាកអញ្ចាញធ្មេញ ជំងឺពុកធ្មេញ ការព្យាបាលធ្មេញដែលមិនត្រឹមត្រូវតាម បច្ចេកទេស ឬបញ្ហាអណ្តាត។ ដូច្នេះ ប្អូនគួរតែទៅពិនិត្យនៅមន្ទីរពេទ្យធ្មេញ ដើម្បីរកមូលហេតុឲ្យឃើញបើមូលហេតុត្រូវបានលុបបំបាត់ នោះបញ្ហាក្លិនមាត់ក៏នឹងបាត់តាមនោះដែរ។
បកស្រាយដោយ៖ ទន្តបណ្ឌិត ចៅ ស៊ីវកាយ នៃ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់