ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-02-22 · 3,107 ដងមើល

ចំណុចគួរពិចារណា ពេលទទួលអាហារនៅខាងក្រៅ

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

ដោយសារតែការមមាញឹកនឹងការងារ ឬបំណងចង់ផ្លាស់ប្តូរបរិយាកាសការទទួលទានអាហារ បុគ្គលក៏ដូចជាក្រុមគ្រួសារមួយចំនួនមានទំនោរ និងចំណូលចិត្តក្នុងការភ្លក្សនូវរសជាតិថ្មី តាមរយៈការទទួលទានអាហារនៅតាមភោជនីយដ្ឋានផ្សេងៗ។

យើងខ្ញុំ សូមធ្វើការណែនាំនូវចំណុចខ្លះៗដែលលោកអ្នកគួរធ្វើការពិចារណារាល់ពេលអ្នកចេញទៅទទួលទានអាហារនៅក្រៅផ្ទះ ៖ •ពិនិត្យស្ថានភាពហាង ៖ ចំណាប់អារម្មណ៍ដំបូង គឺជាចំណុចមួយដែលមិនអាចមើលរំលងបាន។ ប្រសិនបើមានការរៀបចំខាងក្រៅប្រកបដោយភាពទាក់ទាញ និងផាសុកភាពនោះ មិនថាយើងមិនថាគេប្រាកដជាចង់ចូលមិនខានទេ។ •បញ្ជីម្ហូបអាហារ ៖ ដើម្បីចៀសវាងបញ្ហាខកចិត្ត ឬភ្ញាក់ផ្អើល អ្នកគួរពិនិត្យមើលតម្លៃម្ហូបអាហារជាមុនសិន មុននឹងធ្វើការកុម្ម៉ង់ម្ហូបអាហារ ឬភេសជ្ជៈសម្រាប់ទទួលទាន។ •បុគ្គលិកបម្រើសេវាកម្ម ៖ ដោយសារតែបញ្ហាចំណីអាហារអាចនឹងបង្កផលប៉ះពាល់ច្រើនដល់សារពាង្គកាយស្ទើរតែទាំងមូល ជាពិសេសប្រព័ន្ធរំលាយអាហារ ហេតុនេះហើយបុគ្គលិកជាពិសេសផ្នែកលើកម្ហូប ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់អនាម័យជានិច្ច។ •អនាម័យម្ហូបអាហារ ៖ ភោជនីយដ្ឋានភាគច្រើនផ្តោតលើចំណុចនេះខ្លាំងជាងគេ ដោយដាក់លក់នូវម្ហូបអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ អនាម័យខ្ពស់ និងសេវាកម្មល្អ ព្រោះជាប្រភេទអាជីវកម្មផ្នែកចំណីអាហារ តែក៏មានហាងខ្លះ បើកឲ្យតែបើក ហើយលក់ក៏មិនខ្វល់ខ្វាយពីអតិថិជនទៀត។ •កន្លែងចម្អិនម្ហូបអាហារ ៖ កន្លែងចម្អិនអាហារក្នុងហាងមួយចំនួនបើកចំហ ដែលអាចឲ្យភ្ញៀវពិនិត្យមើលការចម្អិនអាហាររបស់ចុងភៅបាន។ ហេតុនេះហើយ អ្នកអាចពិនិត្យមើលថាតើមានអនាម័យឬទេ។ •ម្ហូបអាហារ ៖ ទទួលទានតែអាហារណាដែលក្តៅ  ឬទើបតែចម្អិនហើយ ព្រោះថាអាហារដែលត្រជាក់អាចជាអាហារដែលត្រូវបានទុកយូរ ដែលអាចបណ្តាលឲ្យមានការលូតលាស់របស់បាក់តេរី។ •ភេសជ្ជៈ ៖ បើជាភេសជ្ជៈកំប៉ុង ឬដប អ្នកគួរចាំធ្វើការបើកដោយខ្លួនឯង ដើម្បីចៀសវាងបញ្ហាផ្សេងៗ។ •អាហារគួរចៀសវាង ៖ អ្នកគួរចៀសវាងការទទួលទានសាច់ ស៊ុត ឬអាហារដែលចម្អិនមិនទាន់ឆ្អិនល្អ។ ប្រសិនបើជួបប្រទះនឹងបញ្ហានេះ សូមកុំរារែកក្នុងការសុំឲ្យគេធ្វើការចម្អិនបន្ថែមទៀត។