2019-03-05 · 5,784 views
ចំណេះដឹងខ្លះៗ អំពីការធ្វើចិញ្ចើម
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ការប៉ាក់ចិញ្ចើម គឺជា semi-permanent makeup វាធ្វើឲ្យចិញ្ចើមរបស់អ្នកស្អាតក្នុងរយៈពេលវែង។ ការប៉ាក់ចិញ្ចើមបច្ចុប្បន្ន គឺជាទីពេញនិយមរបស់ស្ត្រីដែលចូលចិត្តធ្វើការតុបតែងមុខ តែមិនសូវពូកែគូសចិញ្ចើម ឬមិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការតុបតែងមុខរៀងរាល់ថ្ងៃ ដូច្នេះ ពួកគាត់ជ្រើសរើសយកការប៉ាក់ចិញ្ចើម ដើម្បីជួយសន្សំពេលវេលារបស់គាត់។
ដើម្បីទទួលបានចិញ្ចើមស្អាត មិនអាចគ្រាន់តែសម្រេចចិត្តថាប៉ាក់ហើយក៏ទៅប៉ាក់បានទេ ត្រូវការឲ្យមិត្តនារីជ្រើសរើសកន្លែងប៉ាក់ឲ្យបានត្រឹមត្រូវផងដែរ ព្រោះថាការប៉ាក់ចិញ្ចើមនៅកន្លែងដែលមិនមានការសិក្សាច្បាស់លាស់ បច្ចេកទេសនឹងមិនមានលក្ខណៈស្តង់ដា ការប្រើទឹកថ្នាំមិនល្អ ទឹកថ្នាំអាចបែកទៅជាក្រហម ឬខៀវ បើសិនជាទឹកថ្នាំមានលាយជាតិគីមីខ្ពស់ អាចប៉ះពាល់ដល់សុខភាពរបស់លោកអ្នក។ រីឯការគូសទម្រង់ និងរាងចិញ្ចើមដែលគ្មានជំនាញ និងធ្វើឲ្យចិញ្ចើមមិនសាកសមជាមួយទម្រង់មុខ ឬទម្រង់ចិញ្ចើមសងខាងមិនដូច ឬស្មើគ្នា។ ការឆូតដែលគ្មានជំនាញច្បាស់លាស់ នឹងនាំលោកអ្នកប្រឈមនឹងការរលាកធ្ងន់ធ្ងរនៅបរិវេណដែលធ្វើរួច អាចទៅជាកើតសំលាក ឬផ្លែសាច់ក្រោយការធ្វើ។
ចំពោះការប៉ាក់ចិញ្ចើមនៅ គ្លីនិកកែសម្ផស្សហ្វេសឡាញ ហៅថា Microblading ។
លក្ខណៈពិសេសទាំងបី ដែលគ្លីនិកយើងមាននោះគឹ ៖
ការប្រើផលិតផលដែលផលិតពីប្រទេស Austria ទឹកថ្នាំដែលផ្សំពីធាតុផ្សំធម្មជាតិមិនប់ះពាល់ដល់សុខភាព និងស្បែក និងមិនងាយប្រែពណ៌ក្លាយទៅជាក្រហម ឬខៀវ បន្ទាប់ពីធ្វើរួច។
យើងធ្វើតាមបច្ចេកវិទ្យាពិសេសរបស់ Phi-brows ដែលល្បីនៅអឺរ៉ុបនិង អាស៊ី។ ឧបករណ៍វាស់ និងគូសរូបរាងចិញ្ចើមដែលល្អជាងគេបំផុត ដែលអាចផ្តល់ឲ្យការគូសចិញ្ចើមសមស្របមួយទៅនឹងទម្រង់មុខ និងលើករាសី។ បច្ចេកទេសនៃការប៉ាក់ចិញ្ចើមឲ្យមើលទៅឃើញដូចជាចិញ្ចើមធម្មជាតិពិតៗ និងមានទម្រង់ស្អាតសាកសមនឹងទម្រង់មុខ។ អនាម័យខ្ពស់ ចៀសវាងបាននូវផលវិបាកក្រោយពេលប៉ាក់ ដូចជាការលាក សំលាក ឬស្នាម ការហើម និងការឈឺចាប់។
យើងមានផ្តល់ជូននូវផលិតផលថែរក្សាក្រោយពេលប៉ាក់រួច ដែលអាចធានានូវលទ្ធផលល្អ និងសុវត្ថិភាពសម្រាប់ស្បែក។ លទ្ធផល៧០%នៃការធ្វើ Microblading គឺអាស្រ័យលើការថែទាំជាមួយនឹងផលិតផលដែលមានគុណភាព និងការថែទាំ។
មិត្តនារីអានអត្ថបទនេះហើយ គួរមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសគ្លីនិក ដើម្បីធ្វើការផ្លាស់ប្តូររូបរាងចញ្ចើមរបស់អ្នកនាង...