CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2019-03-05 · 6,367 views

អត្ថប្រយោជន៍ និងផលវិបាកនៃការតរោមភ្នែក

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

ការតរោមភ្នែកបច្ចុប្បន្ន គឺជាទីពេញនិយមសម្រាប់នារីសម័យថ្មីទាំងឡាយ ព្រោះការតរោមភ្នែកនេះវាជួយលើកសម្រស់ផ្ទៃមុខនារីៗឲ្យកាន់តែស្អាតមួយកម្រិតទៀត។ យ៉ាងណាមិញ គ្លីនិកហ្វេសឡាញខេមបូឌៀ សូមបង្ហាញពីអត្ថប្រយោជន៍ និងផលវិបាក និងអត្ថប្រយោជន៍មួយចំនួន នៃការតរោមភ្នែកដូចខាងក្រោម៖

អត្ថប្រយោជន៍ប្រយោជន៍នៃការតរោមភ្នែក ធ្វើឲ្យភ្នែកមានភាពទាក់ទាញលើកសម្រស់ផ្ទែមុខបានមួយកម្រិតបន្ថែមទៀត។ ការតរោមភ្នែកមានភាពងាយស្រួលដល់មិត្តនារី ដោយមិនចាំបាច់បិតរោមភ្នែកជារៀងរាល់ថ្ងៃ ហើយអ្នកអាចជ្រើសរើសទំហំ កម្រាស់ និងប្រវែងតាមចំណង់ចំណូលចិត្តទៀតផង។ ការតរោមភ្នែកដែលជ្រើសរើសគ្លីនិកត្រឹមត្រូវនឹងមិនផ្តល់ឲ្យអ្នកមានការឈឺចាប់ អាចផ្តល់ជូនលោកអ្នកនូវសរសៃរោមភ្នែកទន់ និងការប្រើកាវដែលមិនប៉ះពាល់សុខភាពភ្នែក ជួយរក្សាសម្រស់ភ្នែកឲ្យស្អាតបានយូរ និងមិនធ្វើឲ្យដាច់រោមភ្នែក។

ផលវិបាកក្រោយការតរោមភ្នែក ប្រសិនបើការតរោមភ្នែកមិនប្រព្រឹត្តទៅត្រឹមត្រូវ ភ្នែករបស់អ្នកនាងអាចមានបញ្ហាដូចជា៖ ខុសទម្រង់ភ្នែក ដាច់រោមភ្នែក រលាកគល់រោមភ្នែក។ ដូច្នេះ មិត្តនារីគួរមានការសម្រេចចិត្តឲ្យបានត្រឹមត្រូវ មុនជ្រើសរើសគ្លីនិក ដើម្បីទទួលយកការតរោមភ្នែកដែលអ្នករំពឹងទុក។

តំហែទាំក្រោយការតរោមភ្នែក ក្រោយទទួលបានការតរោមភ្នែកពីគ្លីនិកដែលអាចផ្តល់សុវត្ថភាពសម្រស់ភ្នែករបស់អ្នកហើយ មិត្តនារីគួរយកចិត្តទុកដាក់ធ្វើតំហែទាំឲ្យបានត្រឹមត្រូវ ដើម្បីរក្សារោមភ្នែកឲ្យវែងស្អាតបានយូរ។

ទាំងនេះ ជាចំណុចមួយចំនួនដែលមិត្តអ្នកនាងគួរធ្វើ បន្ទាប់ពីទទួលការតរោមភ្នែករួច៖ -បន្ទាប់ពីទទួលការតរោមភ្នែកហើយ មិត្តនារីគួរចៀសវាងការធ្វើឲ្យរង្វង់ភ្នែកសើមរយៈពេល៤ ទៅ៥ម៉ោង ដើម្បីចាំឲ្យកាវបានស្ងួតល្អ។ -រាល់ពេលលាងមុខ មិនត្រូវញីខ្លាំងនៅត្រង់បរិវេណភ្នែក មិនត្រូវមានទម្លាប់ច្បូត ឬទាញរោមភ្នែកលេងដែលធ្វើឲ្យរោមភ្នែកស្អាតរបស់មិត្តអ្នកនាងឆាប់ជ្រុះចេញក្នុងរយៈពេលខ្លី។ -មិត្តនារីមិនចាំបាច់ប្រើម៉ាស្ការ៉ាសិតបន្ថែមទៅលើរោមភ្នែកដែលតហើយនោះឡើយ ព្រោះថាការប្រើម៉ាស្ការ៉ាអាចធ្វើឲ្យរោមភ្នែករបស់អ្នកនាងឆាប់ជ្រុះទៅវិញទេ។