2019-04-02 · 5,576 views
ការយល់ដឹងអំពីការថែទាំស្បែកដ៏ត្រឹមត្រូវ ក្រោយការលុបស្នាមសាក់
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
បុរសស្រ្ដីភាគច្រើននាពេលបច្ចុប្បន្ន ស្រឡាញ់ការសាក់រូបផ្សេងៗនៅបរិវេណស្បែក ដែលខ្លួនចង់បានដូចជា រូបមេអំបៅ រូបបេះដូង ឬរូបនិមិត្ដសញ្ញាពិសេសផ្សេងៗ ដើម្បីឲ្យមើលទៅមានភាពទាក់ទាញ ។ ប៉ុន្ដែពេលខ្លះ កាលៈទេសៈតម្រូវឲ្យបុរសស្រ្ដី ត្រូវសម្រេចចិត្ដលុបនូវស្នាមសាក់ទាំងនោះចេញដូចជា លុបសាក់មុនពេលធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដើម្បីឲ្យស្របទៅនឹងវប្បធម៌ប្រទេសដទៃ ឬលុបស្នាមសាក់មុនពិធីមង្គលការជាដើម ។
ក្ដីបារម្ភក្នុងការលុបស្នាមសាក់ទាំងនោះ នឹងត្រូវបញ្ចប់ ដោយគ្រាន់តែលោកអ្នកអញ្ជើញមកទទួលការលុប និងព្យាបាលនៅគ្លីនិកកែសម្ផស្សហ្វេសឡាញ ។ ហ្វេសឡាញ បាននាំមកនូវម៉ាស៊ីនឡាស៊ែលុបស្នាមសាក់ PicosSure ទំនើបទាន់សម័យ ដែលអាចលុបបំបាត់ស្នាមសាក់បានយ៉ាងងាយមិនបន្សល់ស្លាកស្នាម ដោយមានការឈឺចាប់ និងស្នាមក្រហមតិចតួច ។ ការលុបស្នាមសាក់ តែងមានគុណសម្បត្ដិ និងគុណវិបត្ដិ ប៉ុន្ដែហ្វេសឡាញ មាននូវអ្នកជំនាញ ដែលជួយលោក អ្នក ក្នុងការកាត់បន្ថយបញ្ហាស្បែកឱ្យនៅតិចតួចបំផុត ។ អ្នកជំនាញរបស់ហ្វេសឡាញ សូមធ្វើការចែករំលែកចំណេះដឹងស្ដីពីតំហែទាំស្បែក ក្រោយការលុបសាក់ដូចខាងក្រោមនេះ ៖ គុណសម្បត្តិ ៖ លុបរូបសាក់ ដែលលោកអ្នកមិនពេញចិត្តបានសម្រេចប្រកបដោយប្រសិទ្ធភាពខ្ពស់ បញ្ហាប្រឈម ៖ ផ្លែ ស្នាម ឈឺ តម្រូវការក្នុងការលុប ៖ អ្នកជំនាញត្រូវការប្រើពេលក្នុងការលុប អាស្រ័យទៅលើរយៈពេលនៃការសាក់លើស្បែក និងទឹកថ្នាំ ដែលបានសាក់។ ហើយអ្នកជំនាញ នឹងប្រើផលិតផលបំបាត់រលាក លាបទៅលើស្បែករបស់អ្នកជំងឺ ។ ភាពពិសេសរបស់ម៉ាស៊ីន ៖ ម៉ាស៊ីនឡាស៊ែរ Picosure មានប្រសិទ្ធភាពខ្ពស់ក្នុងការលុបស្នាមសាក់ ដែលមិនបង្កឲ្យមានស្លាកស្នាមនោះទេ ។ អ្នកជំនាញនឹងដាក់ថ្នាំស្ពឹក ប្រើម៉ាស៊ីនខ្យល់ត្រជាក់ ដើម្បីជួយកាត់បន្ថយការឈឺចាប់ ព្រមទាំងធ្វើការតាមដាន និងផ្ដល់តំហែទាំក្រោយការព្យាបាល។
តំហែទាំក្រោយការបាញ់ឡាស៊ែបំបាត់ស្នាមសាក់ និងការរំពឹងទុកដែលអាចកើតមាន ៖ Ø ភាពតានតឹង មានអារម្មណ៍ក្តៅ ក្រហាយស្បែក ដែលកើតមានឡើងប្រហែលមួយម៉ោង Ø ការហើម និងក្រហមលើស្បែកតិចៗ Ø ស្បែកអាចស្រអាប់ប្រហែល ៣ ទៅ ១០ ថ្ងៃក្រោយការព្យាបាល ប៉ុន្ដែវានឹងបាត់ទៅវិញដោយខ្លួនឯង ប្រការគួរចៀសវាង ៖ Ø មិនត្រូវនៅក្រោមពន្លឺថ្ងៃ ក្នុងករណីមិនអាចចៀសបានត្រូវពាក់មួក ឬអាវក្រៅ ប្រការដែលត្រូវធ្វើ ៖ Ø សម្អាតកន្លែងព្យាបាលដោយសាប៊ូ ដែលគ្មានជាតិកាត់ Ø កុំត្រដុស ឬកេះខ្វាច ឬកោរ ប្រសិនបើមានក្រម៉ Ø លាបក្រែមផ្តល់សំណើម Bioplacenton សម្រាប់ស្បែកប្រតិកម្ម បើចាំបាច់ Ø ប្រសិនបើមានរមាស់សូមលាប Triderm Len’oil Ø កុំត្រាំទឹកត្រង់កន្លែងដែលព្យាបាល ។
លោកអ្នកអាចស្វែងរកសេវាលុបសាក់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយម៉ាស៊ីនឡាស៊ែរ Picosure នៅ គ្លីនិកហ្វេសឡាញ ដែលមាន -អាសយដ្ឋាន ៖ ផ្ទះលេខ ១៧០ ផ្លូវ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ -ទូរសព្ទលេខ ៖ 015 234 589(Eng) /086 683 234(Kh) -អ៊ីម៉ែល ៖ sales@facelinecambodia.com ៕