CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2019-04-09 · 3,477 views

សិទ្ធិក្នុងការទទួលបានព័ត៌មាន​ និងការអប់រំសុខភាព

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1

ក្រៅពីសេរីភាព  និងសិទ្ធិនៃការទទួលបានសេវាថែទាំព្យាបាល អតិថិជនក៏មានសិទ្ធិក្នុងការទទួលបានព័ត៌មាន និងការអប់រំសុខភាពដោយស្មើភាពមិនមានការប្រកាន់អំពីពូជសាសន៍ សញ្ជាតិ ពណ៌សម្បុរ សាសនា ភាសា អាយុ ភេទ ស្ថានភាពគ្រួសារ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសង្គម និងនិន្នាការនយោបាយឡើយ។

តើគោលគំនិតគន្លឹះចំពោះសិទ្ធិក្នុងការទទួលព័ត៌មាន និងការអប់រំសុខភាពមានអ្វីខ្លះ? អតិថិជនមានសិទ្ធិទទួលព័ត៌មានអំពី៖ • ម៉ោងពេលធ្វើការចរាចរអតិថិជន • តម្លៃសេវា របៀបរបបនៃការបង់ថ្លៃ • ការលើកលែងបង់ថ្លៃ។ - មានសិទ្ធិទទួលព័ត៌មានអំពី៖ • ស្ថានភាពសុខភាព • រោគវិនិច្ឆ័យសភាពជំងឺ ការវិវឌ្ឍនៃការព្យាបាល និងតើត្រូវធ្វើអ្វីខ្លះនៅពេលមានអាសន្ន • វិធានការនានាព្រមទាំងគុណសម្បត្តិ និងគុណវិបត្តិ។ - អតិថិជនមានសិទិ្ធជ្រើសរើសអ្នកតំណាងរបស់ ពួកគេក្នុងការទទួលព័ត៌មាន - អតិថិជនត្រូវមានលទ្ធភាពទទួលបាននូវមតិយោបល់ និងព័ត៌មានបន្ថែម - នៅពេលចូលមកសម្រាកនៅមូលដ្ឋានសុខាភិបាលអតិថិជនគប្បីដឹងអំពី៖ • អត្តសញ្ញាណ ស្ថានភាពអាជីពរបស់អ្នកផ្តល់សេវា • ច្បាប់ បទបញ្ជានានា និងការថែទាំព្យាបាល។ - អតិថិជនមានសិទ្ធិក្នុង៖ • ការស្នើសុំនូវឯកសារសង្ខេបអំពីរោគវិនិច្ឆ័យ ការថែទាំព្យាបាល និងលទ្ធផលនៃការវិភាគអមវេជ្ជសាស្រ្ត (ឧ.តើហ្វីលអាចផ្តល់ឲ្យបាន ឬអត់? ឧ.អំពីគ្រោះថ្នាក់ចរាចរណ៍ តើអាចប្រឈមមុខក្នុងការប្ដឹងផ្ដល់ ឬជួនកាលគេសុំក្នុងលក្ខណៈ ធម្មតាតែគេយកទៅប្តឹង) • ការទទួលបាននូវការអប់រំសុខភាព (ការកាពារ និងការលើកកម្ពស់សុខភាព)។

តើការអនុវត្តចំពោះសិទ្ធិក្នុងការទទួលព័ត៌មាន និងការអប់រំសុខភាពមានអ្វីខ្លះ? - អ្នកទទួលខុសត្រូវមូលដ្ឋានសុខាភិបាលត្រូវ៖ • ផ្តល់ព័ត៌មានអំពីសេវាថែទាំព្យាបាល ពេលម៉ោងធ្វើការ និងតារាងតម្លៃសេវាឲ្យឃើញជាសាធារណៈ • អនុវត្តប្រព័ន្ធបង់ថ្លៃដែលមានតម្លាភាព ស្របតាមបញ្ញត្តិហិរញ្ញប្បទានសុខាភិបាល។ - អ្នកផ្តល់សេវាសុខភាពត្រូវប្រាកដថា រាល់អតិថិជនទាំងអស់ដែលចូលមកសម្រាកពេទ្យ ត្រូវដឹងអំពី៖ • បុគ្គលិកពេទ្យដែលមើលថែទាំ • តើត្រូវធ្វើដូចម្តេចនៅពេលមានអាសន្ន • ការប្រើប្រាស់ បង្គន់ ទឹក ភ្លើង និងការហូបចុក • បទបញ្ជា និងសារាចរនានា របៀបនៃការបង់ថ្លៃ។ - អ្នកផ្តល់សេវាសុខភាពត្រូវធានាថា រាល់អតិថិជនទាំងអស់មុនចាកចេញពីមូលដ្ឋានសុខាភិបាលបានដឹងអំពី៖ • ស្ថានភាពសុខភាព វិធានការព្យាបាល និងការពារ • ត្រូវធ្វើដូចម្តេចនៅពេលដែលជំងឺមានសភាពធ្ងន់ធ្ងរឡើងៗ។ - អ្នកផ្តល់សេវាសុខភាពត្រូវ៖ • ប្រើពាក្យសាមញ្ញ ងាយស្រួលយល់ និងស្តាប់ • ផ្តល់ឱកាសដល់អតិថិជន ក្នុងការបញ្ជាក់បំភ្លឺនូវបញ្ហាអ្វីមួយដែលគេចង់ដឹង • មានអ្នកបកប្រែភាសា។ - អ្នកផ្តល់សេវាសុខភាពត្រូវ៖ • ប្រើប្រាស់គ្រប់ឱកាសទាំងអស់ក្នុងការបញ្ជូនព័ត៌មានសុខភាព • ធានាថារាល់សម្ភារសម្រាប់អប់រំសុខភាព ធ្វើ  យ៉ាងណាចែកចាយឲ្យបានដល់ដៃអតិថិជនគ្រប់រូប។

តើការទទួលខុសត្រូវចំពោះសិទ្ធិក្នុងការទទួលព័ត៌មាន និងការអប់រំសុខភាពមានអ្វីខ្លះ? - ការទទួលខុសត្រូវមាន៖ • អតិថិជនមានភារកិច្ចទទួលខុសត្រូវក្នុងការអនុវត្តនូវរាល់វិធានការការពារ និងលើកកម្ពស់សុខភាពដែលបានផ្តល់ដោយអ្នកផ្តល់សេវាសុខភាព • អតិថិជន ឬអ្នកតំណាងទទួលខុសត្រូវក្នុងការសាកសួរទៅអ្នកផ្តល់សេវាសុខភាពដើម្បីបញ្ជាក់បំភ្លឺឲ្យបានយល់ច្បាស់នូវការណែនាំ ឬព័ត៌មានផ្សេងៗ។

បកស្រាយដោយ៖​ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ