2019-05-03 · 5,251 views
ហេតុអ្វីបេះដូងដូចជាដើរមិនប្រក្រតី?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
In this article
ប្រសិនចង្វាក់បេះដូង ដើរលឿនខុសធម្មតាជាញឹកញាប់ នោះវាអាចជាហេតុផលដែលអ្នកគួរចាប់ផ្តើមសង្កេតមើលពីស្ថានភាពជីពចរនិងសម្ពាធឈាម ថាតើវាស្ថិតក្នុងលក្ខខណ្ឌធម្មតា ឬទាមទារការពិគ្រោះប្រឹក្សាពីបញ្ហាសុខភាពនានាដែលអាចពាក់ព័ន្ធ។ប្រភពយោង៖ Le vademecum de la Médication officinale©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយប្រសិនចង្វាក់បេះដូង ដើរលឿនខុសធម្មតាជាញឹកញាប់ នោះវាអាចជាហេតុផលដែលអ្នកគួរចាប់ផ្តើមសង្កេតមើលពីស្ថានភាពជីពចរនិងសម្ពាធឈាម ថាតើវាស្ថិតក្នុងលក្ខខណ្ឌធម្មតា ឬទាមទារការពិគ្រោះប្រឹក្សាពីបញ្ហាសុខភាពនានាដែលអាចពាក់ព័ន្ធ។
អ្វីគួរដឹង? អាការៈញ័រទ្រូង តែងត្រូវបានគេគិតទៅដល់ចង្វាក់បេះដូងដើរមិនប្រក្រតីដោយនៅក្នុងលក្ខខណ្ឌធម្មតាសរីរាង្គទាំងអស់ក្នុងរាងកាយតែងស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់។ ជាក់ស្តែង ចង្វាក់បេះដូងអាចនឹងដើរញាប់ក្នុងស្ថានភាពណាមួយដែលមិនមែនជាបញ្ហា ប៉ុន្តែក្នុងករណីមួយចំនួនភាពមិនប្រក្រតីនេះអាចជាជំងឺពាក់ព័ន្ធនឹងមុខងារចង្វាក់បេះដូង ឬបណ្តាលមកពីការប៉ះពាល់ដល់សាច់ដុំបេះដូងជាដើម។ វាអាចជារឿងមិនងាយស្រួលក្នុងការញែកឲ្យដាច់ពីស្ថានភាពជំងឺណាមួយ តែយ៉ាងហោចណាស់អ្នកគួរតាមដានដោយធ្វើការវាស់ចង្វាក់បេះដូងក្នុងអំឡុងពេល ២៤ ម៉ោងបន្ទាប់ពីចេញរោគសញ្ញា។
អ្វីគួរធ្វើ? បើចង្វាក់បេះដូងរបស់អ្នកជំងឺដើរមិនប្រក្រតីភ្លាមៗ អ្នកអាច៖ • វាស់កម្រិតសម្ពាធឈាម និងតាមដានចង្វាក់ជីពចរប្រសិនស្ថានភាពជំងឺនៅមិនទាន់ធ្ងន់ធ្ងរ • ប្រសិនចង្វាក់ជីពចរ ពិតជាដើរមិនទៀងទាត់ អ្នកត្រូវបញ្ជូនអ្នកជំងឺទៅពិគ្រោះជាមួយអ្នកជំនាញដើម្បីអាចធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ • ត្រូវចាំថា ការធ្វើរោគវិនិច្ឆ័យអាចមានភាពពិបាកប្រសិនរោគសញ្ញាបានបាត់មួយរយៈ ដោយអ្នកត្រូវបន្តតាមដានពីការលេចចេញនូវភាពមិនប្រក្រតីនៅពេលក្រោយ។
បម្រុងប្រយ័ត្ន • ប្រសិនអ្នកជំងឺស្តែងចេញអាការៈមិនធម្មតាដូចជាស្លេកស្លាំង ឡើងស្វាយ ដង្ហើមខ្លី ឬសន្លប់ នោះត្រូវបញ្ជូនអ្នកជំងឺទៅស្វែងរកការព្យាបាលជាបន្ទាន់ • ប្រសិន អាការៈញ័របានបាត់ទៅវិញ អ្នកអាចណែនាំឲ្យអ្នកជំងឺតាមដានបន្តជាមួយគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ។