CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2019-06-06 · 14,314 views

អ្នកជំងឺញ័រដៃគួរត្រូវបានណែនាំពីអ្វីខ្លះ?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2
In this articleរោគសញ្ញានៃការញ័រដៃ អាចកើតមានឡើងស្របពេលដែលវ័យកាន់តែចាស់មិនមានមូលហេតុច្បាស់លាស់ ហើយអាចជាជំងឺមិនធ្ងន់ធ្ងរ។ យ៉ាងណាមិញ ក៏មានការបង្ហាញពីវត្តមាននៃជំងឺខ្សោយការចងចាំ ឬParkinson និងលក្ខខណ្ឌជំងឺកម្រដទៃទៀតនៅពីក្រោយអាការៈញ័រដៃនោះផងដែរ។ប្រភពយោង៖ Le Vademecum de la Médication officinale©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

រោគសញ្ញានៃការញ័រដៃ អាចកើតមានឡើងស្របពេលដែលវ័យកាន់តែចាស់មិនមានមូលហេតុច្បាស់លាស់ ហើយអាចជាជំងឺមិនធ្ងន់ធ្ងរ។ យ៉ាងណាមិញ ក៏មានការបង្ហាញពីវត្តមាននៃជំងឺខ្សោយការចងចាំ ឬParkinson និងលក្ខខណ្ឌជំងឺកម្រដទៃទៀតនៅពីក្រោយអាការៈញ័រដៃនោះផងដែរ។

អ្វីគួរដឹង? - ក្នុងករណីភាគច្រើន ការញ័រដៃ អាចបង្កឡើងពីមូលហេតុមិនជាក់លាក់ និងហាក់លេចចេញឡើងនៅពេលអាយុកាន់តែច្រើនដែលអាចសម្គាល់បានក្នុងលក្ខខណ្ឌ៖ • ប្រវត្តិគ្រួសារ៖ ហ្សែនអាចចូលរួមចំណែកក្នុងកម្រិត ៥០% នៃរោគសញ្ញាញ័រដៃ ប្រសិនអ្នកមានសមាជិកគ្រួសារដែលធ្លាប់មានបញ្ហានេះពីមុនមក • កត្តាអាកប្បកិរិយា៖ នៅពេលរាងកាយកំពុងជំនះជាមួយភាពតឹងតែងអ្វីម៉្យាង ការញ័រដៃនឹងអាចលេចមានឡើង ដោយអាចសង្កេតតាមរយៈឲ្យអ្នកជំងឺកាន់កែវទឹក។ ក្នុងករណីនេះ អាការៈផ្សេងទៀតក៏អាចភ្ជាប់មកជាមួយផងដែរ ដោយចាប់ផ្តើមពីផ្នែកក្បាល ការប្រែប្រួលចលនា ឬសំឡេងញ័រជាដើម • អាការៈញ័រ អាចបាត់ទៅវិញរយៈពេល ២ ទៅ៣ម៉ោង បន្ទាប់ពីបានទទួលទានសារជាតិអាល់កុល។ - ក្នុងករណីរោគសញ្ញាទាក់ទងនឹងជំងឺខ្សោយការចងចាំ (Parkinson) អាការៈញ័រ អាចកើតឡើងមិនជាប់លាប់ ដោយចាប់ផ្តើមដំបូងចំពោះដៃម្ខាងនិងប្រែប្រួលដោយភ្ជាប់ជាមួយរោគសញ្ញាស្ពឹក និងកាយវិការយឺតដែលអាចជាសញ្ញាសម្រាប់ការធ្វើរោគវិនិច្ឆ័យដំណាក់កាលដំបូង។ - ករណីអាការៈញ័រដៃ ដែលមានភាពមិនប្រក្រតីបណ្តាលមកពីការប៉ះពាល់លើផ្នែកណាមួយនៃខួរក្បាល (ខួរតូច) អាចស្ដែងចេញ៖ • ការញ័រដៃ បង្កមកពីភាពមិនប្រក្រតីនៃមុខងារបញ្ជាចលនារបស់ខួរក្បាលដែលអាចសង្កេតឃើញដៃរបស់អ្នកជំងឺមានភាពញ័រនៅពេលកាន់កែវញ៉ាំទឹក • ភាគច្រើន ភាពប្រែប្រួលនេះអាចកើតមានឡើងក្រោយពីមានការប៉ះទង្គិចលលាដ៍ក្បាល និងមានដុំសាច់ក្នុងខួរក្បាលជាដើម។

អ្វីគួរធ្វើ? ការដោះស្រាយអាការៈញ័រដៃ អាចមានភាពប្រែប្រួលទៅតាមមូលហេតុនៃស្ថានភាពជំងឺតួយ៉ាង៖ - ចំពោះមូលហេតុមិនជាក់លាក់នៃអាការៈញ័រដៃអាចសម្រួលបានតាមការប្រើប្រាស់ឱសថពពួកបញ្ចុះសម្ពាធឈាម Bêtabloquants មានឈ្មោះដូចជា Propranolol (Avlocardyl) ឬ Nadolol (Cargard)។ យ៉ាងណាមិញ ការជ្រើសរើសឱសថណាមួយទាមទារការអនុញ្ញាតពីវេជ្ជបណ្ឌិតជំនាញ - ចំពោះអ្នកជំងឺខ្សោយការចងចាំ (Parkinson) ត្រូវព្យាបាលជាមួយឱសថ Levodopa និងភ្ជាប់ជាមួយក្រុមឱសថ Inhibiteur de la decarboxylase périphérique (Modapar, Sinemet)។ ត្រូវចាំថា រាល់ការធ្វើរោគវិនិច្ឆ័យនៃវិបត្តិខ្សោយការចងចាំត្រូវធ្វើឡើងជាមួយវេជ្ជបណ្ឌិត ឬវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធសរសៃប្រសាទ - អាការៈញ័រដៃ បណ្តាលមកពីការខូចខាតសរីរាង្គខួរក្បាល ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធសរសៃប្រសាទជាបន្ទាន់ - ចំពោះករណីខ្លះទៀត អាការៈញ័រក៏អាចបណ្តាលមកពីផលរំខាននៃឱសថព្យាបាលជំងឺក្រពេញទីរ៉ូអីុតដូចជា Dépakine, lithium, cyclosporine ជាដើម។ ដោយឡែក សម្រាប់រោគសញ្ញាដែលជាលទ្ធផលបានមកពីការទទួលទានសារជាតិអាល់កុលអាចនឹងមិនចាំបាច់ទទួលការពិគ្រោះនោះទេ - អាការៈញ័រដៃចំពោះកុមារ ឬក្មេងជំទង់ គួរចាប់អារម្មណ៍ទៅលើហានិភ័យនៃជំងឺបង្កឡើងពីហ្សែន (Maladie de Wilson) ដែលទាមទារការពិគ្រោះជំងឺជាចាំបាច់។

ប្រភពយោង៖ Le Vademecum de la Médication officinale

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ