2019-06-11 · 4,046 views
វគ្គសិក្សាខ្លី៖ មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការគ្លីនិក/មន្ទីរពេទ្យ ជំនាន់ទី២
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
វគ្គសិក្សាខ្លីស្តីពីមូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការគ្លីនិក/មន្ទីរពេទ្យ នឹងប្រារព្ធធ្វើឡើងក្នុងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥រសៀល ក្នុងបរិវេណមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។ នេះជាលើកទី២ហើយ ដែល ក្រុមហ៊ុនហេលស៍ថាម ខបភើរេសិន បានរៀបចំនូវវគ្គសិក្សាខ្លីនេះឡើងក្នុងគោលបំណងជួយដល់សិក្ខាកាមដែលជាម្ចាស់អាជីវកម្ម ឬសហគ្រិនក្នុងវិស័យគ្លីនិក មន្ទីរពេទ្យ សិស្សនិស្សិត ក៏ដូចជាអ្នកវិជ្ជាជីវៈសុខាភិបាល ក្នុងការពង្រឹងគម្រោង និងប្រតិបត្តិការក្នុងដំណើរការគ្លីនិក/មន្ទីរពេទ្យរបស់ខ្លួនតាមរយៈ គម្រូអាជីវកម្ម Canvas ។
ក្នុងវគ្គសិក្សានេះសិក្ខាកាមទាំងអស់នឹងស្វែងយល់កាន់តែស៊ីជម្រៅនូវអត្ថប្រយោជន៍នៃគម្រូអាជីវកម្ម Canvas ក្នុងអាជីវកម្មរបស់ខ្លួន រួមបញ្ចូលទាំងធាតុនីមួយៗដែលមានក្នុងគម្រូអាជីវកម្ម ព្រមទាំងការបង្ហាញនូវឧទាហរណ៏ផ្សេងៗពីគម្រូនេះក្នុងវិស័យសុខាភិបាល ដោយលោកបណ្ឌិត សុខ ស៊ាង ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យសេដ្ឋកិច្ច និងជាសាស្ត្រាចារ្យផ្នែកសហគ្រិនភាពនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។
ក្រៅពីការសិក្សាស្វែងយល់ពីគម្រូអាជីវកម្ម Canvas សិក្ខាកាមទាំងអស់ក៏បានទទួលនូវការចែករំលែកបទពិសោធន៍ពីសំណាក់វាគ្មិនកិត្តិយសរបស់យើងរួមមានលោកស្រីអនុបណ្ឌិត ប៊ូ មល្លិកា ស្ថានិកក្រុមហ៊ុនវិសារហ៊ែលឃែរគ្រុប និងវាគ្មិនផ្សេងៗទៀត លើគម្រូអាជីវកម្មផ្សេងៗគ្នា ការចាប់ផ្តើមថ្មី ឧបសគ្គដែលពួកគាត់បានជម្នះកន្លងមក រួមជាមួយនឹងទស្សនៈវិស័យរបស់ពួកគាត់លើការប្រឡូកក្នុងអាជីវកម្មគ្លីនិក/មន្ទីរពេទ្យនេះ។ មិនត្រឹមតែប៉ុណ្ណោះ សិក្ខាកាមទាំងអស់នឹងតម្រូវឲ្យធ្វើការអនុវត្តដោយផ្ទាល់ទៅលើការបង្កើតគម្រូអាជីវកម្ម Canvas របស់ខ្លួន ជាមួយនឹងការវាយតម្លៃពីសំណាក់គ្រូបង្គោលរបស់យើង។ ឆ្លៀតក្នុងពេលតែមួយ លោកអ្នកក៏អាចបង្កើតឱកាសក្នុងការបង្កើនបណ្តាញ និងទំនាក់ទំនងរវាងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដូចគ្នាដែលអាចជាដៃគូសហការ ឬអាចជាភាគហ៊ុនក្នុងអាជីវកម្មនាពេលអនាគតផងដែរ។
សម្រាប់ការចូលរួមក្នុងវគ្គសិក្សានេះ លោកអ្នកអាចធ្វើការជាវសំបុត្រតាមរយៈការទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងតាមលេខទូរស័ព្ទ ០៧៧ ៨៨៨ ០៧៥ ឬតាមរយៈទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនយើងផ្ទាល់ https://www.facebook.com/healthtimepro/ ។ តម្លៃសំបុត្រធម្មតាគឺ ២០ដុល្លា ក្នុងមួយសំបុត្រ ឬលោកអ្នកអាចជាវជាគូក្នុងតម្លៃ ៣៥ដុល្លា ឬជាវជាក្រុម៥នាក់ក្នុងតម្លៃត្រឹមតែ ៨៥ដុល្លា ប៉ុណ្ណោះ។