2019-06-12 · 5,536 views
ដៃក្រិន និងមានពងទឹកតូចៗអាចជាជំងឺអ្វីខ្លះ?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
In this article
ការងារប្រចាំថ្ងៃមួយចំនួន អាចបង្កឲ្យដៃរបស់អ្នកលេចចេញនូវរោគសញ្ញាខុសប្រក្រតី ដែលមួយក្នុងចំណោមអាការៈទាំងនោះ គេអាចសង្កេតឃើញមានបញ្ហា ក្រិន ឬពងទឹកតូចៗ។ តើសញ្ញាទាំងនេះអាចសន្និដ្ឋានថាជាជំងឺណាខ្លះ?©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយការងារប្រចាំថ្ងៃមួយចំនួន អាចបង្កឲ្យដៃរបស់អ្នកលេចចេញនូវរោគសញ្ញាខុសប្រក្រតី ដែលមួយក្នុងចំណោមអាការៈទាំងនោះ គេអាចសង្កេតឃើញមានបញ្ហា ក្រិន ឬពងទឹកតូចៗ។ តើសញ្ញាទាំងនេះអាចសន្និដ្ឋានថាជាជំងឺណាខ្លះ?
សំណួរ៖ ខ្ញុំបាទ អាយុ ២៨ឆ្នាំ ភេទ ប្រុស កម្ពស់ ១ម៉ែត្រ៧០ មុខរបរជានិសិ្សត។ ម្រាមដៃរបស់ខ្ញុំមានបញ្ហាក្រិនខុសប្រក្រតី និងមានពងបែកទឹកតូចៗ ដែលវាធ្វើឲ្យរមាស់រយៈពេល ៣ខែហើយ។ ខ្ញុំចង់សួរថាតើខ្ញុំមានជំងឺអ្វី? តើអាចព្យាបាលបានដែរឬទេ?
ចម្លើយ៖ ជាទូទៅចំពោះពងបែកតូចៗនៅលើម្រាមដៃហើយរមាស់ អាចត្រូវបានសន្និដ្ឋានទៅលើកត្តាពីរយ៉ាង ទីមួយគឺជំងឺតាអក ដែលតែងកើតមានឡើងនៅលើដៃ ឬជើង និងទីពីរអាចជាជំងឺផ្សិតបង្កឡើងដោយ Candida albican នៅលើដៃ ឬជើង។ ប៉ុន្តែភាគរយនៃការកើតជំងឺតាអកមានច្រើនជាងផ្សិតរហូតដល់ ៩០ភាគរយ ដូច្នេះ ករណីរបស់ប្អូនគឺជាជំងឺតាអក បាតដៃ បាតជើង។ ជំងឺតាអកនេះអាចធ្វើការព្យាបាលបាន ប្រសិនវាកើតឡើងដោយសារកត្តាការងារ។ ជាក់ស្តែង ប្រសិនជំងឺតាអករបស់ប្អូនកើតមានឡើងដោយសារកត្តាហ្សែន ដែលធ្វើឲ្យប្អូនឆាប់ប្រតិកម្មជាមួយអ្វីគ្រប់យ៉ាង នោះការព្យាបាលនឹងមិនអាចជាដាច់ឡើយ គឺបន្ទាប់ពីព្យាបាលជាហើយ ប្អូននៅតែអាចកើតមានទៀតដោយគ្មានមូលហេតុ។ ដោយឡែកបើជំងឺតាអករបស់ប្អូនបណ្តាលមកពីការងារវិញ បន្ទាប់ពីព្យាបាលរួច ប្អូនត្រូវប្រុងប្រយ័ត្នចំពោះមូលហេតុដែលនាំឲ្យការលេចឡើងនូវសញ្ញាតាអកនេះ ឧទាហរណ៍ដូចជា សាប៊ូទឹក ស៊ីម៉ង់ត៍ និងគ្រឿងទេសផ្សេងៗដែលទាក់ទងនឹងមុខរបរ ឬការងារប្រចាំថ្ងៃរបស់ប្អូន បើអាចចៀសវាងបានរហូត នោះបន្ទាប់ពីព្យាបាលហើយ ប្អូននឹងជាសះស្បើយ តែបើប្អូនមិនប្រុងប្រយ័ត្នចៀសវាងទេនោះ វាក៏នឹងអាចកើតឡើងវិញបានដូចគ្នា។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០