2019-06-26 · 7,189 ដងមើល
ធ្លាក់ស ក្រហាយនិងមានក្លិនអាចប្រាប់ពីអ្វីខ្លះដល់អ្នក?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
សុខភាពបន្តពូជរបស់ស្ត្រីពិតជាងាយទទួលរងនូវការគំរាមកំហែងខ្លាំងណាស់ ជាពិសេសការចម្លងរោគពីដៃគូ និងទម្លាប់មិនល្អនៃការធ្វើអនាម័យប្រចាំថ្ងៃ។ រោគសញ្ញា និងភាពគ្រោះថ្នាក់ចំពោះសុខភាពបន្តពូជអាចមានភាពខុសៗគ្នាអាស្រ័យទៅតាមមូលហេតុបង្ក។ករណីសិក្សាខាងក្រោមអាចជាឧទាហរណ៍មួយដែលត្រូវបានសង្ស័យថាជាសញ្ញាណនៃការឆ្លងរោគតាមទ្វារមាស។
សំណួរ៖ នាងខ្ញុំមានអាយុ ២៥ឆ្នាំ ភេទស្រី ទម្ងន់៤៨គីឡូក្រាម ធ្វើការនៅស្ថាប័នឯកជនមួយកន្លែងនៅទីក្រុងភ្នំពេញ។ ប្រមាណជាង ២ខែនេះប្អូនមានអាការៈធ្លាក់សខុសប្រក្រតី មានលក្ខណៈឈឺ ក្រហាយ ពិសេសមានក្លិនទៀតផង។ តើអាការៈនេះបណ្តាលមកពីអ្វី? តើអាចបង្កគ្រោះថ្នាក់ដែរឬទេ?
ចម្លើយ៖ រោគសញ្ញាទាំងនេះអាចជាសញ្ញាណនៃជំងឺឆ្លងតាមការរួមភេទ (Sexually transmitted diseases)។ វាអាចបណ្តាលឲ្យមានការឈឺចាប់ និងរលាកត្រង់តំបន់អាងត្រគាក។ វិធីសាស្ត្រតែម៉្យាងគត់ដែលអាចបញ្ជាក់ច្បាស់អំពីប្រភេទនៃការចម្លងនោះគឺអ្នកត្រូវទៅត្រួតពិនិត្យសុខភាពបន្តពូជជាមួយក្រុមគ្រូពេទ្យឯកទេសរោគស្រ្តី។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តី Women-Baby’s Center Anna
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០