ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
ឧបត្ថម្ភ · PregnacarePregnacareឧបត្ថម្ភ · PregnacarePregnacare
គន្លឹះគន្លឹះសុខភាព

2019-06-29 · 6,954 ដងមើល

វិធីសាស្រ្តថែទាំទារកទើបនឹងកើតសម្រាប់អ្នកជំនាញ

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

ឧបត្ថម្ភ · PregnacarePregnacare
1 / 2
ឧបត្ថម្ភ · PregnacarePregnacare
ក្នុងអត្ថបទនេះទារកនៅក្នុងផ្ទៃត្រូវការការថែទាំមួយផ្នែកសម្រាប់ធានាការលូតលាស់ឲ្យបានពេញលេញ និងរង់ចាំដល់ពេលវេលាក្នុងការសម្រាល ដោយឡែកអំឡុងពេលសម្រាល និងក្រោយពេលសម្រាល ទារកក៏ត្រូវការការថែរក្សាមួយផ្នែកផ្សេងទៀតដើម្បីឲ្យទារកទទួលបានសុខភាពល្អចាប់តាំងពីថ្ងៃដំបូងនៃពេលកើត។©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ទារកនៅក្នុងផ្ទៃត្រូវការការថែទាំមួយផ្នែកសម្រាប់ធានាការលូតលាស់ឲ្យបានពេញលេញ និងរង់ចាំដល់ពេលវេលាក្នុងការសម្រាល ដោយឡែកអំឡុងពេលសម្រាល និងក្រោយពេលសម្រាល ទារកក៏ត្រូវការការថែរក្សាមួយផ្នែកផ្សេងទៀតដើម្បីឲ្យទារកទទួលបានសុខភាពល្អចាប់តាំងពីថ្ងៃដំបូងនៃពេលកើត។

ជាក់ស្ដែងការរៀបចំទុកជាមុនជាកាតព្វកិច្ចចម្បងសម្រាប់អ្នកជំនាញក្នុងការសម្រាល ដោយអ្នកអាចស្វែងយល់បានតាមរយៈអត្ថបទខាងក្រោម៖

ការរៀបចំមុនសម្រាល និងអំឡុងពេលសម្រាល តាមពិតការរៀបចំសម្ភារៈមុនសម្រាលគឺមានអត្ថប្រយោជន៍ខ្លាំងរហូតដល់មានសុភាសិតមួយឃ្លាបានពោលថា “ការថែទាំទារកបានល្អចាប់ផ្តើមពីការរៀបចំល្អ”។ សម្ភារៈដែលត្រូវរៀបចំមានដូចជា៖ • ស្រោមដៃស្តេរីល ២គូ • ក្រណាត់ស្អាត ២ ឬ ៣ • បាឡុងសប់ និងម៉ាស់ • ប្រដាប់បូមស្លេស្ម • ដង្គៀបគាបផ្ចិតស្តេរីល • រមូលក្រណាត់ទុកកល់កទារក • ខោអាវ មួក ស្រោមដៃ និងស្រោមជើង។

ការលាងដៃគឺ មានសារៈសំខាន់បំផុតមុនពេល និងក្រោយពេលចាប់កាន់ទារក ព្រោះវាអាចកាត់បន្ថយហានិភ័យក្នុងការចម្លងរោគបាន។ ពេលទារកកើតភ្លាម ត្រូវដាក់ទារកផ្កាប់លើពោះម្តាយ និងបែរមុខចេញ ហើយកត់ពីពេលវេលាកំណើត។

ក្នុងអំឡុងពេល ៣០វិនាទីដំបូងត្រូវ៖ • ជូតសម្ងួតទារកឲ្យស្ងួតចាប់ពីមុខ ត្រចៀក ភ្នែក និងក្បាល បន្ទាប់មកដងខ្លួន ដៃ និងជើង • ពិនិត្យពីការដកដង្ហើមរបស់ទារកក្នុងអំឡុងពេលជូតសម្ងួត • យកចេញនូវខោអាវសើម។ ត្រូវចាំថាមិនមានការបូមស្លេស្មទេ បើទារកមិនមានស្លេស្ម និងមិនត្រូវសប់បញ្ចូលខ្យល់ទេ បើទារកនៅដកដង្ហើម និងមិនទន់អវយវៈ • បើក្រោយពេលសម្ងួត ៣០វិនាទីហើយ ទារកមានដង្ហើម និងស្រែកយំត្រូវ៖ + ដាក់ទារកគេងផ្កាប់លើពោះម្តាយ ឬទ្រូង សាច់ប៉ះសាច់ (Skin-to-skin) គ្របខ្លួនទារកជាមួយភួយ និងក្បាលទារកជាមួយមួក + ដាក់កាតសម្គាល់ឈ្មោះលើដៃ ឬកជើងទារក។ + រៀបចំធ្វើ APGAR SCORE + ចាក់វីតាមីន K ឲ្យទារក ១មិលី្លក្រាមតាមសាច់ដុំ + ទុកឲ្យទងផ្ចិតស្ងួត និងស្អាត + ឲ្យថ្នាំអង់ទីប៊ីយូទិកប្រភេទតំណក់ ឬពោម៉ាត (Tetracycline Eye Ointment) បន្តក់ភ្នែកទារកទាំងសងខាងយោងតាមពិធីការថ្នាក់ជាតិ។

ក្នុងពេល ១ទៅ៣នាទីក្រោយ ទាក់ទងនឹងការគាបទងផ្ចិត៖ • ដោះស្រោមដៃមួយគូចេញ • គាបទងផ្ចិតក្រោយពេលដែលបាត់ជីបចរលោត  លើផ្ចិត និងទងផ្ចិតរួមតូចហើយពណ៌សស្លេក • ការគាបគឺ ទុកចន្លោះប្រហែល ២ ទៅ៥សង់ទីម៉ែត្រពីពោះទារក • ពេលកាត់ហើយមិនត្រូវយកអ្វីមកបិទទេ ទុកឲ្យទងផ្ចិតចំហរ។

ការតាមដាន និងថែទាំក្រោយពេលសម្រាល ចៀសវាងងូតទឹកឲ្យទារករយៈពេល ២៤ម៉ោងបន្ទាប់ពីសម្រាល ពីព្រោះ៖ • ការងូតទឹកអាចឲ្យទារកចុះកម្តៅរាងកាយ (Hypothermia) • សារធាតុសស្អិតៗលើទារក (Vernix) មានតួនាទីការពារទារកពីបាក់តេរី និងការចុះថយកម្តៅរាងកាយ។

ក្រោយសម្រាល ១ម៉ោងត្រូវតាមដានម្តាយ និងទារក៖ • មិនត្រូវទុកឲ្យម្តាយនិងទារកនៅតែឯងទេ • ទុកឲ្យម្ដាយ និងទារកនៅក្នុងបន្ទប់សម្រាល • កត់ត្រាពី ថ្នាំ ការព្យាបាល និងវិធីនៃការសម្រាល • ពិនិត្យទារករាល់ ១៥នាទីម្តងពីការដកដង្ហើម   និងកម្តៅ • ធ្វើការពិនិត្យរាងកាយទារកជាប្រចាំពី៖ + ទម្ងន់ទារក (Weight) + ប្រវែងទារក (Length) + ទំហំក្បាលទារក (Occipitofrontal Circumference)។ • ការប៉ះផ្ទាល់ស្បែក និងស្បែក (Skin to skin contact) និងការបំបៅដោះដំបូង (Initiation of breastfeeding)៖ + ចាប់ផ្តើមដំបូងទារកនឹងចង់សម្រាក + ការសម្រាកអាច ៣០ទៅ៤០នាទីមុនពេលទារកបញ្ចេញសញ្ញាចង់បៅ (Feeding Cues) ដែលសញ្ញានោះមានដូចជា៖ បើកមាត់ លៀនអណ្តាត លិឍបបូរមាត់ បែរក្បាលងាកទៅរកដោះម្តាយ។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ឧបត្ថម្ភ · PregnacarePregnacare