2019-07-24 · 6,040 views
ការដុះថ្គាមទាល់បែបណាគួរដកចេញ?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ករណីថ្គាមទាល់ដុះចេញ ត្រូវបានបង្ហាញឡើងជាមួយនឹងសំណួរជុំវិញបញ្ហានេះជាច្រើន។ ជាទូទៅការដុះថ្គាមទាល់អាចបង្កការឈឺចាប់មួយរយៈ និងបាត់ទៅវិញដោយឯកឯង។ យ៉ាងណាមិញទោះបីវាហាក់ដូចជាមិនបង្កផលរំខាននានាផ្សេងទៀតតែចម្ងល់ក្នុងការដកថ្គាមទាល់ចេញនៅតែជាបញ្ហាក្នុងការសម្រេចចិត្តរបស់ប្រជាជនមួយចំនួន។ តើថ្គាមទាល់បែបណាដែលអ្នកគួរដកចេញ? អត្ថបទខាងក្រោមនេះអាចជាចម្លើយរបស់អ្នក៖
សំណួរ៖ ខ្ញុំមានអាយុ ៣០ឆ្នាំ ភេទស្រី រស់នៅខេត្តបាត់ដំបង។ ខ្ញុំមានថ្គាមទាល់ដុះចេញតែពាក់កណ្តាល និងមានសាច់គ្របពីលើពាក់កណ្តាល។ តើខ្ញុំគួរតែដកចេញ ឬយ៉ាងណា បើពេលនេះវាមិនផ្តល់ការឈឺចាប់អ្វីឡើយ?
ចម្លើយ៖ ប្អូនគួរតែដកចេញ ទោះបីជាពេលនេះវាមិនមានការឈឺចាប់ក៏ដោយព្រោះវានឹងអាចបង្កការឈឺចាប់នៅពេលអនាគតនិងធ្វើឲ្យប៉ះពាល់ ឬខូចខាតដល់ធ្មេញជិតខាងដោយសារការសម្អាតមិនបានស្អាតល្អធ្វើឲ្យមានរោគពុកធ្មេញ រោគអញ្ចាញនិងបញ្ហាផ្សេងៗដូចជាបញ្ហាក្លិនមាត់ជាដើម។
បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយក មន្ទីរព្យាបាលមាត់ធ្មេញសុខ ជា និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១