2019-08-01 · 5,259 views
សេចក្តីប្រកាសហាមឃាត់ឱសថឈ្មោះ Cefixim 100 របស់ក្រុមហ៊ុន Medi Well Pharma
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
សេចក្តីជូនដំណឹងថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលបានស្រាវជ្រាវ និងពិនិត្យឃើញមានក្រុមហ៊ុនឈ្មោះ Medi Well Pharma គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ហើយកំពុងចែកចាយឱសថឈ្មោះ CEFIXIM 100 (Cefixime 100mg Power for Oral Suspension) បិទលតាបត្រក្លែងក្លាយដោយគ្មានលេខបញ្ជិកាត្រឹមត្រូវពីក្រសួងសុខាភិបាលឡើយ។
អាស្រ័យដូចបានជម្រាមខាងលើ និងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលមានវិធានការដូចតទៅ៖ ភ្នាក់ងារត្រួតពិនិត្យឱសថត្រូវសហការជាមួយមន្ទីរសុខាភិបាលរាជធានី ខេត្ត វេជ្ជបណ្ឌិត ឱសថការីដែលទទួលបន្ទុកបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ និងអាជ្ញាធរមូលដ្ឋាន ដើម្បីតាមដានស្វែងរកម្ចាស់ក្រុមហ៊ុនខុសច្បាប់ខាងលើមកផ្តន្ទាទោសស្របតាមច្បាប់ និងប្រមូលឱសថឈ្មោះ Cefixim 100 មកកម្ទេចចោល និងត្រូវបញ្ឈប់ការចែកចាយ ប្រើប្រាស់ និងលក់ឱសថឈ្មោះ Cefixim 100 នេះជាបន្តទៀត។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួប ឬប្រទះឃើញមានជនណាកំពុងចែកចាយ និងតាំងលក់ឱសថខុសច្បាប់ខាងលើនេះ សូមប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ១២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។