ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-03-01 · 4,091 ដងមើល

លាងធ្មេញធ្វើឲ្យសឹក និងឆាប់ខូចធ្មេញ?

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1

សំណួរ៖ នាងខ្ញុំ អាយុ២២ឆ្នាំ រស់នៅខេត្តកណ្តាល។ ខ្ញុំតែងតែឮមិត្តភក្តិថា ការលាងធ្មេញអាចធ្វើឲ្យធ្មេញសឹក ហើយឆាប់ខូចទៀត។ ខ្ញុំចង់ដឹងថា តើការលាងធ្មេញដែលត្រឹមត្រូវ គួរធ្វើចន្លោះពេលប៉ុន្មានពីការលាងម្តងៗ?

ចម្លើយ៖ ការលាងធ្មេញមិនធ្វើឲ្យធ្មេញសឹកទេ ព្រោះការលាងធ្មេញគ្រាន់តែបំបែកជាតិកំបោរនៅជាប់នឹងធ្មេញដែលប្អូនមិនបានសម្អាតតាមការដុសធ្មេញ។ ឯរយៈពេលនៃការលាងធ្មេញវិញ ជាទូទៅ គឺធ្វើក្នុងរយៈពេលពី៦ខែទៅ១ឆ្នាំ ពោលគឺចំពោះអ្នកដែលដុសធ្មេញមិនសូវស្អាតត្រូវលាង៦ខែម្តង ឯអ្នកដែលដុសធ្មេញបានស្អាតល្អអាចលាង១ឆ្នាំម្តង។

បកស្រាយដោយ ៖ លោកស្រីទន្តបណ្ឌិត យិន ស៊ិីថន សាស្ត្រាចារ្យនៃមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាម្ចាស់ គ្លីនិកធ្មេញ ប្រាយស្មាល

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។