2019-08-20 · 5,795 views
ខ្ញុំមានអាការៈហូរសម្បោរ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
និយមន័យ ការហៀរសម្បោរ គឺជាការហូរទឹករំអិលពីច្រមុះមកយ៉ាងច្រើនលើសលប់។ ទឹកសម្បោរទាំងនោះអាចជាទឹកថ្លា ជាសម្បោរខាប់ ឬមិនរាវក៏មិនខាប់ពេក។ សម្បោរទាំងនេះ អាចហូរចេញមកក្រៅតាមច្រមុះ ឬធ្លាក់ចុះទៅបំពង់ក ឬអាចហូរតាមផ្លូវទាំងពីរក៏បាន។ អាការៈហៀរសម្បោរនេះ អាចនឹងភ្ជាប់ជាមួយបញ្ហាតឹងច្រមុះផងដែរ។
មូលហេតុ បញ្ហាហៀរសម្បោរ អាចបណ្តាលមកពីការរលាកនៅនឹងជាលិការបស់ច្រមុះ។ មនុស្សមួយចំនួនអាចនឹងមានបញ្ហាហៀរសម្បោររ៉ាំរ៉ៃដោយគ្មានមូលហេតុដែលគេហៅថាជាការរលាកច្រមុះដែលមិនមែនបណ្តាលមកពីអាល្លែកហ្ស៊ី។ អាការៈហៀរសម្បោរអាចពាក់ព័ន្ធនឹង • ជំងឺរលាកប្រហោងឆ្អឹងស្រួចស្រាវ ឬជំងឺរលាកប្រហោងឆ្អឹងរ៉ាំរ៉ៃ • បញ្ហាអាល្លែកហ្ស៊ីច្រមុះ • ជំងឺផ្តាសាយធម្មតា • ជំងឺផ្តាសាយធំ • ការប្រើប្រាស់ស្ព្រៃយ៍បំបាត់តឹងច្រមុះច្រើនហួស • បញ្ហាវៀចឆ្អឹងច្រមុះ • ជំងឺឫសដូងច្រមុះ • ជំងឺហឺតដែលបណ្តាលមកពីសារធាតុពុល • វីរុសបង្ករោគនៅប្រព័ន្ធដំណកដង្ហើម (Respiratory syncytial virus) • ផ្សែងបារី។
ពេលណាត្រូវទៅជួបពេទ្យ? បញ្ហាហៀរសម្បោរ ជារឿងរំខាន ប៉ុន្តែវាអាចបាត់ទៅវិញដោយខ្លួនឯង។ យ៉ាងណាមិញ បញ្ហានេះក៏អាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរមួយចំនួនផងដែរ ជាពិសេសវាជាសញ្ញាដែលគួរបារម្ភបើកើតលើកុមារ។ ដូចនេះអ្នកគួរតែទៅជួបជាមួយគ្រូពេទ្យប្រសិនបើ៖ • ចំពោះមនុស្សធំ៖ - អាការៈហៀរសម្បោរកើតឡើងលើស១០ថ្ងៃ - ក្តៅខ្លួនខ្លាំង - សម្បោរប្តូរជាពណ៌លឿងបៃតង ហើយមានអាការៈឈឺប្រហោងឆ្អឹងសងខាងច្រមុះ ឬក្តៅខ្លួន៖ ទាំងនេះអាចជាសញ្ញានៃការឆ្លងបាក់តេរី - សម្បោរមានលាយឈាម ឬហៀរសម្បោរថ្លាជាប្រចាំក្រោយមានការប៉ះទង្គិចត្រូវក្បាល។ • ចំពោះកុមារ៖ - អាយុក្រោម ២ឆ្នាំ និងមានក្តៅខ្លួនផងដែរ - បញ្ហាហៀរសម្បោរតឹងច្រមុះ ធ្វើឲ្យពិបាកក្នុងការបំបៅ ឬពិបាកដកដង្ហើម។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១