ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2019-10-18 · 8,788 ដងមើល

ជំងឺដំបៅត្រៀមមហារីក និងមហារីកមាត់ស្បូន៖ ការការពារ តាមដានរោគ និងព្យាបាល

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1
ក្នុងអត្ថបទនេះជំងឺមហារីកស្បូនស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ទូទាំងពិភពលោក ដែលជាមូលហេតុបណ្តាលឲ្យស្រ្តីស្លាប់ តែចំពោះប្រទេសកម្ពុជាជំងឺមហារីកមាត់ស្បូនជាមូលហេតុនាំមុខគេដែលបណ្តាលឲ្យស្រ្តីស្លាប់ក្នុងចំណោមមហារីកទាំងអស់ដែលកើតលើស្រ្តី។2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺមហារីកស្បូនស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ទូទាំងពិភពលោក ដែលជាមូលហេតុបណ្តាលឲ្យស្រ្តីស្លាប់ តែចំពោះប្រទេសកម្ពុជាជំងឺមហារីកមាត់ស្បូនជាមូលហេតុនាំមុខគេដែលបណ្តាលឲ្យស្រ្តីស្លាប់ក្នុងចំណោមមហារីកទាំងអស់ដែលកើតលើស្រ្តី។

មូលហេតុបង្ក មូលហេតុចម្បងដែលបង្កឲ្យមានជំងឺមហារីកមាត់ស្បូនគឺ HPV (Human Papilloma Virus)។

របៀបចម្លង ជំងឺមហារីកមាត់ស្បូនអាចឆ្លងតាមរយៈការរួមភេទជាមួយដៃគូដែលមានផ្ទុកមេរោគ HPV ជាច្រើនដងទើបអាចបង្កឲ្យមានដំបៅត្រៀមមហារីកជាច្រើនឆ្នាំមិនមានការតាមដាន និងព្យាបាលទើបឈានទៅដល់មហារីកមាត់ស្បូន។

រោគសញ្ញា ជាទូទៅ ការលេចឡើងនូវរោគសញ្ញានៃមហារីកមាត់ស្បូនរួមមាន៖ • មានធ្លាក់ឈាមចន្លោះឈាមរដូវ • រដូវមិនទៀងទាត់ ឬមកមានលក្ខណៈច្រើន • មានធ្លាក់ឈាមក្រោយពេលរួមភេទ • ធ្លាក់ឈាមមុនពេលមានរដូវ • ធ្លាក់សរញឹកញាប់ • ឈឺណែនលើថ្ងាសញឹកញាប់។

ការស្រាវជ្រាវរកដំបៅត្រៀមមហារីកនៅមាត់ស្បូន និងរោគវិនិច្ឆ័យ (Cervical Cancer Screening and Diagnostic) • VIA • HPV DAN Testing • Colposcopy • Pap Smear • Cervical Biopsies

ការការពារ ជំងឺមហារីកមាត់ស្បូន ដើម្បីការពារពីដំបៅត្រៀមមហារីកមាត់ស្បូន និងបង្ការជំងឺមហារីកមាត់ស្បូនរួមមាន៖ ១. Primary Prevention៖ HPV Vaccination ២. Secondary Prevention៖ Regular Screening • VIA • HPV Test • Pap Smear • Vaccination + Regular Screening = You best defence, Early Treatment

ជំងឺមហារីកមាត់ស្បូនអាចបង្ការបានដោយ • ការចាក់វ៉ាក់សាំង • ពិនិត្យមាត់ស្បូនឲ្យបានទៀងទាត់ • ព្យាបាលឲ្យទាន់ដំណាក់កាលមិនឲ្យវិវឌ្ឍទៅជាមហារីក។

បកស្រាយដោយ៖ លោកស្រីវេជ្ជបណ្ឌិត គ្រួច រ៉ាយ៉ូណែត វេជ្ជបណ្ឌិតជំនាញផ្នែកសម្ភព និងរោគស្រ្តី និងជាប្រធានផ្នែកពិគ្រោះជំងឺក្រៅនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក

អត្ថបទ៖ ដកស្រង់ចេញពី ទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ