2019-12-10 · 2,728 views
ការចែកចាយឱសថបំប៉នផ្លូវភេទបុរស ALPHA ត្រូវបានហាមឃាត់
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០១៩៖ ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃ មានគណនីឈ្មោះ កំលាំងពិតនៃបុរស កំពុងផ្សព្វផ្សាយលក់ ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ ALPHA គ្មានបញ្ជិកា និងគ្មានច្បាប់ពីក្រសួងសុខាភិបាលឡើយ ព្រមទាំងបានផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវដូចជា ធំ វែង រឹង រួមភេទបានយូរ និងជួយព្យាបាលខ្សោយបេះដូង គ្រលៀនទឹកនោមផ្អែម លើសឈាម តម្រងនោម សន្លាក់ ក្រពេញប្រូស្តាត ផ្តល់ថាមពលដល់រាងកាយ អ្នកអត់កូនយូរឆ្នាំក៏ជួយឲ្យមានកូនផងដែរ។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើដែលនាំចូលផ្សព្វផ្សាយ លក់ ឬចែកចាយ ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ ALPHA គ្មានបញ្ជិកានេះទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញលក់ ឬចែកចាយ អាចផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២,០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៦