CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2021-04-18 · 6,635 views

ឧបករណ៍ធ្វើតេស្ដរហ័សរកកូវីដ-១៩ ( RapidTest ) ប្រើពេល ១៥នាទីដឹងលទ្ធផលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅតាមទីតាំងសង្ស័យសំខាន់ៗ នៃប្រទេសកម្ពុជា!

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1

ខណ​:​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​មានការ​រីក​រា​ល​ដាល​ជំងឺ​កូ​វីដ​-១៩ មាន​សន្ទុះ​កើនឡើង​ជា​លំដាប់​នោះ​

​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែងថា ក្រសួងសុខាភិបាល នឹង​អនុវត្ដ​ការធ្វើ​តេស្ដ​រហ័សរ​កកូ​វីដ​-១៩ ជាមួយ​ឧបករណ៍​តេស្ត​រហ័ស​ត្រឹមតែ​១៥​នាទី នឹង​ដឹង​លទ្ធផល​ភ្លាម ។​

​លោកជំទាវ​យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​បន្ថែមថា ក្រសួង​នឹង​ចាប់ផ្ដើម​អនុវត្ដ​នូវ​ឧបករណ៍​ធ្វើតេស្ដ​រហ័ស​រក​មេរោគ​កូ​វីដ​-១៩ ដែលមាន​ឈ្មោះថា « COVID-19 Ag RAPID TEST DEVICE » នៅ​គ្រប់​ទីតាំង​ដែល​សង្ស័យ​ទាំងអស់ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត ក្រុង ដែលមាន​ហានិភ័យ​ខ្ពស់​។​

​ក្រសួងសុខាភិបាល បានសម្រេច​ជ្រើស​យក​ឧបករណ៍​តេស្ដ​រហ័ស​នេះ ដើម្បី​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​-១៩ នៅ​គ្រប់​ទីកន្លែង​ដែល​សង្ស័យ ដោយ​ក្រសួង​ពិនិត្យឃើញថា​ឧបករណ៍​នេះ​អាចជួយ ឲ្យ​ការពិនិត្យ​ធ្វើតេស្ត​លើ​សំណាក់​ដែលមាន​ការសង្ស័យ​លើ​មេរោគ​កូ​វីដ​-១៩ លឿន​រហ័ស មានគុណ​ភាព និង​ប្រសិទ្ធភាព​ទៀតផង​។ ក្នុងនោះ​នៅតាម​ខណ្ឌ​នីមួយៗ នឹងមាន​ទីតាំង​មណ្ឌល​សុខភាព​មួយចំនួន ដើម្បី​យក​សំណាក​ធ្វើតេស្ដ និង​ដឹង​លទ្ធផល​ភ្លាមៗ​តែម្ដង ដោយ​ចំណាយពេល​ត្រឹមតែ​១៥​នាទី ប៉ុណ្ណោះ​។​

​លោកជំទាវ យក់ សម្បត្ដិ បានបញ្ជាក់​ទៀតថា បន្ទាប់ពី​ឃើញ​នូវ​ប្រសិទ្ធិភាព នៃ​ឧបករណ៍​តេស្ដ​រហ័ស​នេះ កាលពី​ម្សិលមិញ ខណ​:​ដែល​យើង​បាន​យកទៅ​ធ្វើតេស្ដ​ដល់​អ្នក​ស​ង្ស័​យ​កូ​វីដ​-១៩ នៅ​ផ្សារ​ដើម​គរ ក្នុងចំណោម​អ្នក​សង្ស័យ​ជាង ៩៤០​នាក់ យើង​រកឃើញ​អ្នក​វិជ្ជមាន​រហូតដល់​ទៅ​៩១​នាក់ ហើយ​យើង​បាន​យកមក​ផ្ទៀងផ្ទាត់​ជាមួយ​ម៉ាស៊ីន​ធំ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ គឺ​ឃើញ​លទ្ធផល​ដូចគ្នា ដូច្នេះ​ក្រសួងសុខាភិបាល នឹង​ចាប់ផ្ដើម​អនុវត្ដ​តែម្ដង​នៅថ្ងៃនេះ​។​

​សូម​ជម្រាបជូន​ថា ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩​នេះ កន្លងមក ក្រៅតែពី​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ មាននៅ​ពីរ​ខេត្ត​ផ្សេងទៀត គឺ​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​៕

ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​