CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2022-06-21 · 16,632 views

ជំងឺមុន ACNE

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1

អី្វទៅជាជំងឺមុន ?

ជំងឺមុន​ កើតឡើងដោយសារមានការរលាកបណ្តុំ រន្ធរោម ​និងក្រពេញខ្លាញ់ “Pilosebaceous Unit”​​ ភាគច្រើនអាចឡើងនៅមុខ និង តំបន់ផ្នែកខាង លើនៃខ្នង និងទ្រូង​ ។ ​កន្លែងផ្សេងទៀតក៏អាចកើតបានដែរដូចជា តំបន់ ក និងដងខ្លួន ។ ​ជាទូទៅអាច​ចេញមុន អំឡុងពេលពេញវ័យ ហើយអាច​កើតរាំរ៉ៃ ជាបាត់ៗ រហូតដល់វ័យជំនាស់ក៏មានដែរ​​ ។

កត្តាអ្វីខ្លះធ្វើអោយកើតមុន ?

មូលហេតុបង្កអោយកើតមុនមានច្រើនកត្តា:

+ការប្រែប្រួលខុសពីធម្មតា​នៃអរម៉ូន Androgen:

Follicular Epidermal Hyperproliferation: ការលូតលាស់នៃកោសិកា ស្បែកលើសលប់​ធ្វើអោយកកស្ទះគល់រោម

Excess Sebum Production: ក្រពេញខ្លាញ់ផលិតខ្លាញ់ច្រើនជាង ធម្មតា មេរោគពួកបាក់តេរី​​ Propionibacterium Acnes   (P. acnes) និង​ ការ​ប្រើប្រាស់ថ្នាំក្រុម Corticoides ។

+កត្តាតំនពូជ ​និង ប្រវត្តិគ្រួសារដែលកើតមុនអាចជាកត្តាធ្វើអោយអ្នក  កើតជំងឺមុនធ្ងន់ធ្ងរ និងរាំរ៉ៃ​ជាង​​អ្នកជំងឺធម្មតា ។

តើមុនមានប៉ុន្មានប្រភេទ ?

ជំងឺមុនចែកចេញជា២ប្រភេទធំៗ:

មុនមិនរលាក​

ជាប្រភេទមុនកើតឡើងដោយសារមានការស្ទះរន្ធញើសកោសិការចាស់ៗរួមនឹងមានវិបត្តិក្រពេញខ្លាញ់ដែលយើងហៅថាជា មុនមានក្បាល​ (Comedone) មុនប្រភេទនេះបែងចែកជា ២ប្រភេទទៀតគឺ​:

មុនក្បាលខ្មៅ រឺមុនបើកមុខ Blackheads (Open comedone)

មុនក្បាលស​ រឺមុនបិទមុខ  Whiteheads (Closed comedone)

មុនរលាក

ជាប្រភេទមុនដែលមានច្រើនសណ្ឋានដូចខាងក្រោម:

មុនកន្ទួលក្រហម​ Papules

មុនខ្ទុះ Pustules

មុនដុំពក Nodule

មុនដុំគីស Cyst

តើមុនចែកចេញជាប៉ុន្មានកំរិត?

ភាពធ្ងន់ធ្ងរនៃជំងឺមុន​បែងចែកជា 3 កម្រិត:

កម្រិតស្រាល​ ( Mild Acne) រួមមានការកើតមុនមានក្បាល​ Comedones រឺការមានមុនកន្ទួលក្រហម (Papule) ​និងមុនខ្ទុះ (Pustule) ចំនួនមិនលើសពី 10 គ្រាប់ ហើយគ្មានមុនដុំពក (Nodule)។

កម្រិតមធ្យម ( Moderate Acne) កាលណាមានមុនកន្ទួលក្រហម (Papule) ​និងមុនខ្ទុះ (Pustule) ចំនួនចាប់ពី 10 គ្រាប់ឡើង អាចគ្មាន រឺមានមុនដុំពក (Nodule) មិនលើសពី 5 គ្រាប់ ។

កម្រិតធ្ងន់( Severe Acne​) រាប់ថាធ្ងន់ធ្ងរករណីមានមុនកន្ទួលក្រហម (Papule) ​និងមុនខ្ទុះ (Pustule) ច្រើនខ្លាំង​ និងមានមុនដុំពក (Nodule) រឺ​មុនដុំគីស​ (Cyst)​​ ច្រើនឈានទៅដល់ការមានខ្ទុះហូរច្រើនដុំចូលគ្នា Sinus Tract ។

ជំងឺមុនអាចបន្សល់ទុកស្នាមក្រហម ស្នាមខ្មៅ ស្នាមខូង រឺខ្មូតមុខ និងផ្លែសាច់ក្រោយកើតមុនបាន ។​ កំរិតនៃការកើតមុន និងរយះពេលការឡើងមុនគឺជាកត្តាចំបងនៃការបន្សល់ទុកស្លាកស្នាមទាំងនេះ ។

ដូចនេះការទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាអាចការពារនូវស្នាមខាងលើបាន។

តើអាចព្យាបាលដោយវិធីណាខ្លះ ?

ការព្យាបាលមានច្រើនវិធីអាស្រ័យលើប្រភេទមុន​ និងភាពធ្ងន់ធ្ងរនៃការកើតមុន និងទៅតាមអ្នកជំងឺផ្សេងៗគ្នា ។ ការព្យាបាលរួមមាន​ ការញិចសំអាតមុន ថ្នាំលាប ថ្នាំលេប​ ថ្នាំចាក់ ភៀលមុខ និងឡេសឺរ​​​ជាដើម ​។

ការប្រើថ្នាំលាប Topical Treatment

Retinoids:

Tretinoin, Adapalene, Isotretinoin

Antimicrobials:

Benzoyl Peroxide, Clindamycin, Erythromycin, Azelaic Acid, Salicylic Acid

Adjunctive therapy ការព្យាបាលផ្សេងៗទៀត:

ការលាងសំអាតមុខជាប្រចាំ

ការប្រើផលិតផលថែទាំស្បែកអោយបានត្រឹមត្រូវតាមប្រភេទស្បែក​ដោយផ្តោតលើ​ Noncomedogenic, Non-acnegenic, Hypoallergic

លាបឡេសំនើមមុខជាប្រចាំ

ការញិចយកមុនចេញ​ Comedone Extraction

ការព្យាបាលដោយការចាក់ទៅលើគ្រាប់មុន

(Intralesional Steroid Injection)

ភៀលមុខដោយទឹកថ្នាំ​ Chemical Peeling

កំរិតធ្ងន់ធ្ងរប្រើថ្នាំលេប Systemic Treatment:

Antibiotics:

Tetracycline, Doxycycline, Minocycline, Erythromycin, Azithromycin…etc.

Oral Contraceptives

Oral Isotretnoin

ការព្យាបាលដោយម៉ាស៊ីនឡេសឺរ:

Pulsed Dye Laser (PDL), Blue Light, Red Light, Intense Pulse Light (IPL), Photodynamic therapy (PDT), Radiofrequency (RF) …etc.

ជម្រើសនៃការព្យាបាល គឺស្ថិតទៅតាមករណីពិសេសផ្សេងៗរបស់អ្នកជំងឺជាក់ស្តែង ។ ជំរើសនីមួយៗមិនអាចទិញប្រើដោយខ្លួនឯងបានឡើយព្រោះ អាចគ្រោះថ្នាក់បាន ។

ការព្យាបាលនឹងទទួលបានប្រសិទ្ធិភាពខ្ពស់ បើអ្នកជំងឺទទួលការព្យាបាល បាន​​​​ត្រឹមត្រូវ​ ទាន់ពេលវេលា និងជៀសវាងកត្តាបង្កផ្សេងៗ ។

រាល់ពេលមានបញ្ហាមុន និងចម្ងល់អាចទៅជួបគ្រូពេទ្យឯកទេសសើស្បែក ដើម្បីទទួលបានការព្យាបាល​ដែលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព ។

ពត៏មានលំអិតសំរាប់អ្នកមានបញ្ហាមុន និង ជំរើសនៃការព្យាបាល អាចមកពិគ្រោះជាមួយ​គ្រូពេទ្យឯកទេសសើស្បែក​​ និងឡេសឺរ

រៀបរៀងនិងរក្សាសិទិ្ធដោយវេជ្ជបណ្ឌិត ​សួងស៊ីណាត​

ស្ថាបនិកគ្លីនិកវីណាត ​

Founder & CEO of VNAT Clinic