CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2024-04-10 · 6,838 views

Have difficulty in sleeping? Here are 4 tips from Herbalife to improve sleeping effectively

General information, not a diagnosis.

1 / 3
In this articleប៉ុន្តែជាដំបូង ហេតុអ្វីបានជាការគេងសំខាន់អំពីក្រុមហ៊ុន Herbalife

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក បានរួមគ្នាចែករំលែកពីគន្លឹះ​ ដើម្បីកែសម្រួលការគេងបានយ៉ាងល្អ។

មនុស្សភាគច្រើនស្គាល់ពីវិធីដែលទទួលទានរបបអាហារដែលមានសុខភាពល្អ និងសកម្មភាពរស់នៅអាចជះឥទ្ធិពលដល់សុខភាពរាងកាយរបស់ ពួកគេ ប៉ុន្តែការគេងបានត្រឹមត្រូវមិនទទួលបានប្រសិទ្ធិភាពនោះទេ។

តាំងពីក្មេងមក ពួកយើងជាច្រើនបានចូលគេងយប់ជ្រៅ ដោយសារតាមដានរឿងភាគ ធ្វើការលើគម្រោង ឬត្រៀមសិក្សាដើម្បីប្រឡង ឬនៅយប់ជ្រៅដោយសារអាចនៅបាន។

ការកែសម្រួលរយៈពេល និងគុណភាពនៃការគេងគឺជាការចាំបាច់ក្នុងការសម្របខ្លួនទៅនឹងតម្រូវការនៃជីវិត។ ការគេងមិនលក់ដែលកើតឡើង ដោយសារការផ្លាស់ប្តូរពេលវេលា ការធ្វើដំណើរ និងភាពតានតឹងទូទៅគឺជារឿងធម្មតាទេ ដូច្នេះវាជាការសំខាន់ណាស់ដែលត្រូវដឹងពីរបៀបវិលត្រលប់មកវិញឱ្យបានឆាប់រហ័ស និងសម្រាកឱ្យបានល្អ។ បន្តអានដើម្បីទទួលបានព័ត៌មានគ្រប់គ្រាន់អំពីសារៈសំខាន់នៃការគេង និងកត្តាដែលអាចធ្វើអោយវាប្រសើរឡើង។

ប៉ុន្តែជាដំបូង ហេតុអ្វីបានជាការគេងសំខាន់

ការគេងមានសារៈសំខាន់ព្រោះវា៖

• ផ្តល់អត្ថប្រយោជន៍ដល់មុខងារខួរក្បាល រួមទាំងការយល់ដឹង ការផ្តោតអារម្មណ៍ ផលិតភាព និងការអនុវត្ត

• អាចដើរតួនាទីក្នុងការរក្សា ឬសម្រកទម្ងន់ ក៏ដូចជាការបង្កើនប្រសិទ្ធភាពនៃកាយសម្បទា

• គាំទ្រមុខងារប្រព័ន្ធភាពស៊ាំដែលធ្វើអោយមានសុខភាពល្អ

• មានឥទ្ធិពលលើសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍

១ . ទទួលទានរបបអាហារល្អ ដើម្បីអោយគេង​លក់​ស្រួល

តើ​អ្នក​ដឹង​ទេ​ថា​អ្វីដែលអ្នកញុំា ​និង​ពេល​ដែល​អ្នក​ញ៉ាំ​អាច​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក​? យកល្អគួរតែជៀសវាងអាហារធ្ងន់ៗមុនពេលចូលគេង មានដូចជាអាហារដែលមានជាតិកាហ្វេអ៊ីន អាល់កុល​ អាស៊ីត ហឹរ ផ្អែម ឬអាហារមានជាតិខ្លាញ់ខ្ពស់។

ជាការពិតណាស់ មនុស្សគ្រប់រូបមានភាពខុសប្លែកគ្នា ប៉ុន្តែការទទួលទានភេសជ្ជៈ ឬអាហារប្រភេទនេះនៅពេលល្ងាច អាចធ្វើអោយមិនស្រួលក្នុងខ្លួន រសាប់រសល់ ខណៈពេលដែលប្រព័ន្ធរំលាយអាហាររបស់ពួកគេដំណើរការដើម្បីធ្វើការ ។

ជំនួសមកវិញ សូមសាកល្បងវិធីខាងក្រោម ដើម្បីធ្វើឲ្យអ្នកឆាប់ងងុយគេងពេលយប់ ៖

• ញ៉ាំអាហារដែលធ្ងន់បំផុតរបស់អ្នកនៅពេលអាហារថ្ងៃត្រង់

• ប្រកាន់ខ្ជាប់នូវរបបអាហារដែលមានតុល្យភាព និងសម្បូរសារធាតុចិញ្ចឹម

• កុមារគួរកំណត់ការទទួលទានជាតិស្ករអោយបានត្រឹមត្រូវ

• មនុស្សពេញវ័យគួរឈប់ទទួលទានជាតិកាហ្វេអ៊ីន និងអាល់កុលនៅពេលរសៀល និងពេលល្ងាច ដោយប្តូរវាទៅទទួលទានតែដែលជំនួយដល់  ស្មារតី

២ . លំហាត់ប្រាណសម្រាប់ការគេងកាន់តែប្រសើរ

កង្វះលំហាត់ប្រាណក៏អាចរួមចំណែកដល់វដ្តនៃបញ្ហានៃការគេងមិនលក់ផងដែរ។ ចលនាតិចតួច ឬមិនមានសោះអាចបង្កើនភាពតានតឹង ដែលអាចធ្វើឱ្យអ្នកក្រោកនៅពេលយប់។ ម្យ៉ាងវិញទៀត អសមត្ថភាព​ក្នុង​ការ​គេង​នោះ​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​សកម្មភាព​ដោយ​សារ​តែ​ភាព​នឿយហត់​ពេល​ថ្ងៃ​កើនឡើង។

ដោយសារតែមានអត្ថប្រយោជន៍ជាច្រើនដែលទាក់ទងនឹងការធ្វើលំហាត់ប្រាណ សូមព្យាយាមធ្វើចលនារាងកាយរបស់អ្នកជារៀងរាល់ថ្ងៃ។ នៅពេលនិយាយអំពីការសម្រាកឱ្យបានប្រសើរជាងមុន ការធ្វើលំហាត់ប្រាណសាមញ្ញ និងកម្រិតមធ្យមដូចជាការដើរ និងយូហ្គា។ ក្មេងៗគួរតែរីករាយនឹងការលេងប្រចាំថ្ងៃ ហើយការដើរយូរជាក្រុមគ្រួសារគ្រាន់តែជាវិធីមួយដែលអ្នកអាចទទួលបានអត្ថប្រយោជន៍នៃការធ្វើចលនាជាមួយគ្នា។

៣ . អនុវត្តអនាម័យនៃការគេងឱ្យល្អ

ចង់ដឹងអត់ថាអនាម័យនៃការគេងជាអ្វី? វាមានន័យថាបង្កើតបរិយាកាសមួយ និងប្រកាន់ខ្ជាប់នូវទម្លាប់ដែលជំរុញឱ្យមានការងងុយគេងដែលមានភាពជាប់លាប់បំផុត។ អនាម័យនៃការគេងមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែកុមារ និងមនុស្សវ័យជំទង់ ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ព្រោះវាធ្វើអោយពួកគេទទួលបានជោគជ័យពេញមួយជីវិត។

• កំណត់កាលវិភាគ៖ ព្យាយាមចូលគេង និងក្រោកពីដំណេកក្នុងពេលតែមួយជារៀងរាល់ថ្ងៃ ព្រោះវាបង្កើតចង្វាក់នៃការគេងប្រកបដោយប្រសិទ្ធិភាព។

• សម្រាកមុនពេលចូលគេង៖ អនុញ្ញាតឱ្យខ្លួនអ្នក និងកូនរបស់អ្នកពី 30 នាទី ទៅ 1 ម៉ោង ដើម្បីចូលរួមក្នុងសកម្មភាពដែលបង្កើតភាពស្ងប់ស្ងាត់មុនពេលចូលគេង (ឧទាហរណ៍ សមាធិ សរសេរកំណត់ហេតុ អាន ឬស្តាប់តន្ត្រីបន្ធូរអារម្មណ៍។ល។)

• កន្លែងគេងរបស់អ្នក៖ បរិយាកាសត្រជាក់ ងងឹត និងស្ងាត់ ដែលគ្មានការរំខានពីអេឡិចត្រូនិច គឺល្អបំផុតសម្រាប់ការសម្រាក ហើយបិទទូរសព្ទដៃ និងទូរទស្សន៍។

• ជៀសវាងការងងុយគេងពេលថ្ងៃ៖ ប្រសិនបើមិនអាចជៀសបាន សូមបន្តគេងរយៈពេលខ្លី 30នាទី ឬតិចជាងនេះ ដើម្បីកុំឱ្យរំខានដល់ការគេងនៅពេលយប់។

៤ . បង្កើតពេលវេលាសម្រាប់គ្រួសាររបស់អ្នក

ការបង្កើតទម្លាប់នៃការគេងសម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នកអាចនាំមកនូវសណ្តាប់ធ្នាប់ដែលមានសុខភាពល្អ។ វាបង្កើតទម្លាប់ដែល "ពេលវេលាគេង" ត្រូវបានចែករំលែកពេញមួយគ្រួសារ ដូច្នេះទំនងជាធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាក្នុងការងងុយគេង។ វាក៏នឹងធ្វើឱ្យអ្នក និងក្រុមគ្រួសាររបស់អ្នករៀបចំកាលវិភាគដែលដែលត្រឹមត្រូវផងដែរ ហើយត្រូវប្រាកដថាការអនុវត្តថ្មីនៃការគេងនោះ ប្រែវាក្លាយជាទម្លាប់សម្រាប់អ្នក។

ឧទាហរណ៍ ថា គ្រួសារមួយកំពុងត្រឡប់ពីវិស្សមកាលវិញ ស្របពេលដែលហត់នឿយ និងត្រូវគិតអំពីការត្រលប់ទៅធ្វើការ ឬសាលាវិញនៅថ្ងៃបន្ទាប់ ។ ពួកគេគួរតែចាប់ផ្តើមបង្កើតទម្លាប់នៃការគេង សម្រាប់កាលវិភាគចូលគេងរបស់ពួកគេ ខណៈពេលដែលប្រើគន្លឹះខាងលើដើម្បីកែសម្រួលយ៉ាងឆាប់រហ័ស។

កាលវិភាគនៃការគេងដ៏ល្អគឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ភាពជោគជ័យ ដូច្នេះសូមប្រើការណែនាំនៅក្នុងអត្ថបទនេះ ដើម្បីជាប្រយោជន៍ដល់អ្នក និងក្រុមគ្រួសាររបស់អ្នក ដើម្បីសុខភាព និងសុខុមាលភាព។

អំពីក្រុមហ៊ុន Herbalife

ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម