ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2025-10-27 · 8,991 ដងមើល

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី មូលហេតុដែល​យើង​ត្រូវ​ការ​ប្រូតេអ៊ីន និងរបៀបដែលអាស៊ីតអាមីណូធ្វើការនៅក្នុងខ្លួនរបស់យើង

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 4

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី មូលហេតុដែល​យើង​ត្រូវ​ការ​ប្រូតេអ៊ីន និងរបៀបដែលអាស៊ីតអាមីណូធ្វើការនៅក្នុងខ្លួនរបស់យើង និងសារៈសំខាន់របស់ប្រូតេអ៊ីន។

តស់ មកស្វែងយល់​អំពី​អាស៊ីត​អាមីណូ ប្រភេទ​ផ្សេងៗ​នៃ​ប្រូតេអ៊ីន​ក្នុង​អាហារ និង​របៀប​ដែល​រាងកាយ​របស់យើង​ប្រើប្រាស់​អាស៊ីត​អាមីណូ​ដើម្បី​ផលិត​ប្រូតេអ៊ីន។

តើ​អ្វី​ទៅ​ជា​អាស៊ីត​អាមីណូ? តើវា​មាន​ប៉ុន្មាន​ប្រភេទ?

ប្រូតេអ៊ីន ​ដែល​អ្នក​ទទួលទាន (និង​ប្រូតេអ៊ីន​ដែល​មាន​ក្នុង​ខ្លួន​របស់​អ្នក​រួច​ហើយ) គឺកើត​ឡើងចេញ​ពី​ឯកតា​តូចៗ​ហៅ​ថា អាស៊ីត​អាមីណូ។ គេ​តែង​ហៅ​អាស៊ីត​អាមីណូ​ថា​ជា «សារធាតុផ្សំ » (building blocks)។ មាន​អាស៊ីត​អាមីណូ ២០ ប្រភេទ ​អាច​ត្រូវ​បាន​ចង​ភ្ជាប់​គ្នា​ដើម្បី​បង្កើត​ជា​ប្រូតេអ៊ីន ទាំង​ប្រូតេអ៊ីន​ដែល​អ្នក​ទទួលទាន និង​ប្រូតេអ៊ីន​ដែល​ត្រូវ​បាន​ផលិត​ដោយ​រាងកាយ​របស់​អ្នក។

ប្រភេទនៃ​ប្រូតេអ៊ីន​ផ្សេងៗគ្នាក្នុង​អាហារ​មាន​ប្រភេទ​អ្វីខ្លះ?

អាហារ​ផ្សេងៗ​គ្នា​មាន​ផ្ទុក​ប្រូតេអ៊ីន​ផ្សេងៗ​គ្នា (ហើយ​ជាធម្មតា​មាន​ច្រើន​ជាង​មួយ)។

ឧទាហរណ៍៖

* ទឹកដោះគោ ឬ​យ៉ាអួ មាន​ប្រូតេអ៊ីន​ហៅថា កាសេអ៊ីន (casein) និង​វ៉េ(whey) ។

* សាច់ ត្រី ឬ​បសុបក្សី មាន​ប្រូតេអ៊ីន​ហៅថា កូឡាជែន (collagen) និង​មីយ៉ូស៊ីន (myosin) ។

* សណ្តែក​មាន​ប្រូតេអ៊ីន​ហៅថា លេគូមីន (legumins) ។

* ស៊ុត​មាន​ប្រូតេអ៊ីន​ជាច្រើន​រួម​មាន អាវីឌីន (avidin) និង​អូវ៉ាល់ប៊ូមីន(ovalbumin) ។

ប្រូតេអ៊ីន​នីមួយៗ​មាន​លក្ខណៈ​ពិសេស ដោយសារ​វា​ត្រូវ​បាន​បង្កើត​ឡើង​ពី​លំដាប់​អាស៊ីត​អាមីណូ​ប្លែកៗ ​រៀងៗ​ខ្លួន។ នៅ​ពេល​ដែល​ប្រូតេអ៊ីន​ត្រូវ​បាន​រំលាយ និង​ស្រូប​យក​ហើយ អាស៊ីត​អាមីណូ​ទាំងនោះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ជា សារធាតុផ្សំ (building blocks) សម្រាប់​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​ខ្លួន​របស់​អ្នក។

តើ​អាស៊ីត​អាមីណូ​បង្កើត​ជា​ប្រូតេអ៊ីន​ក្នុង​ខ្លួន​របស់​អ្នក​ដោយ​របៀប​ណា?

នៅ​ពេល​អាហារ​ប្រូតេអ៊ីន​ធ្វើ​ដំណើរ​តាម​បំពង់​រំលាយ​អាហារ វា​ត្រូវ​បាន​បំបែក​ទៅ​ជា អាស៊ីត​អាមីណូ​នីមួយៗ រួច​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ រាងកាយ​របស់​អ្នក​ប្រើប្រាស់សារធាតុផ្សំ​ទាំងនេះ​ដើម្បី​ផលិត​ប្រូតេអ៊ីន​ក្នុង​ខ្លួន​ប្រមាណ ៥០,០០០ ប្រភេទ​ផ្សេងៗ​គ្នា ដែល​នីមួយៗ​មាន​រចនាសម្ព័ន្ធ (និង​មុខងារ) ជាក់លាក់​របស់​វា។

ប្រូតេអ៊ីន​ទាំងនេះ​មាន​ចាប់ពី អង់ស៊ីម ដែល​ជួយ​ពន្លឿន​ប្រតិកម្ម​គីមី​ក្នុង​រាងកាយរហូត​ដល់ អ័រម៉ូន ដែល​ដើរតួដូចជា​អ្នក​នាំសារធាតុ​គីមី។ ប្រូតេអ៊ីន​ផ្សេងទៀតជួយ​គាំទ្រ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ឬ​បញ្ចួន​សារធាតុចិញ្ចឹមហើយ​ក៏​មាន​ប្រូតេអ៊ីន​ដែល​ផ្តល់​រចនាសម្ព័ន្ធ​ដល់​ឆ្អឹង ស្បែក សក់ ក្រចកនិង​សាច់ដុំ​របស់​អ្នក​ផង​ដែរ។ នៅ​ពេល​ដែល​អាស៊ីត​អាមីណូ​ចូល​ក្នុង​ចរន្ត​ឈាមហើយពួកវា​ក្លាយ​ជា «អាង​អាស៊ីត​អាមីណូ» (amino acid “pool”)នៅក្នុង​ជាលិកា និង​សារធាតុ​រាវ​របស់​រាងកាយ​ដែល​អាច​ប្រើប្រាស់​បាន​តាម​តម្រូវការ។

ហេតុអ្វី​បាន​ជា​អ្នក​ត្រូវ​ការ​ប្រូតេអ៊ីន​រាល់​ថ្ងៃ?

ការ​ទទួលទាន​ប្រូតេអ៊ីន​ក្នុង​បរិមាណ និង​ប្រភេទ​ត្រឹមត្រូវ​រាល់​ថ្ងៃ​មាន​សារៈសំខាន់ ពីព្រោះ​ប្រសិនបើ​អ្នកកង្វះ​ប្រូតេអ៊ីន ក្នុង​របប​អាហារ​ជា​ប្រចាំ រាងកាយ​របស់​អ្នក​នឹងចាប់ផ្តើមបំបែក​ប្រូតេអ៊ីន​ដែល​មាន​ក្នុង​ខ្លួនស្រាប់ដើម្បី​ផ្គត់ផ្គន់​នូវ​អាស៊ីត​អាមីណូ​ដែល​ចាំបាច់​សម្រាប់​ផលិត​ប្រូតេអ៊ីន​ក្នុង​ខ្លួន​។ ​ដំណើរការ​នៃ​ការកសាង​ឡើង (building up) និង បម្លែង (breaking down) នេះ​កើតឡើង​​គ្រប់ពេលវេលា ដំណើរការ​នេះ​ដំណើរការបានល្អនឹងមានតុល្យភាព​បាន​លុះត្រាតែ​មាន អាស៊ីត​អាមីណូ​គ្រប់គ្រាន់។

ប្រូតេអ៊ីន​ពេញលេញ និង​មិន​ពេញលេញ

មាន​អាស៊ីត​អាមីណូ ៩ ប្រភេទ ក្នុង​ចំណោម ២០ ប្រភេទ ដែលគេចាត់ទុកថា​ «ចាំបាច់» ហើយវាចាំបាច់ត្រូវតែបានមកពី​របប​អាហារ​ ពីព្រោះ​រាងកាយ​របស់​អ្នក​មិន​អាច​ផលិត​វា​បាន​ទេ។

ប្រូតេអ៊ីន​ពេញលេញ

ប្រូតេអ៊ីន​ពី​​សត្វ​មាន​ផ្ទុកនូវ​អាស៊ីត​អាមីណូ​ចាំបាច់​ទាំងអស់ ដូច្នេះ​ពួកវា​ត្រូវ​បាន​គេ​ហៅថា «ប្រូតេអ៊ីនពេញលេញ» ​រួមមាន៖

* សាច់

* ត្រី

* បសុបក្សី

* ស៊ុត

* ទឹកដោះគោ និង​ផលិតផល​ទឹកដោះគោ

សណ្តែកសៀង និង​អាហារ​ប្រូតេអ៊ីន​ដែល​បាន​មកពី​សណ្តែកសៀងដូចជា​តៅហ៊ូ ទឹកដោះគោ​ សណ្តែកសៀង ឬ​ម្សៅ​ប្រូតេអ៊ីន​សណ្តែកសៀង ក៏​ត្រូវ​បាន​ចាត់ទុកថា​ជា​ប្រូតេអ៊ីន​ពេញលេញ​ផង​ដែរ។

ប្រូតេអ៊ីន​មិន​ពេញលេញ

លើកលែងតែ​សណ្តែកសៀង ប្រូតេអ៊ីន​រុក្ខជាតិ​ខ្វះ​អាស៊ីត​អាមីណូ​ចាំបាច់ឬអាច​ច្រើនជាងហ្នឹង ដូច្នេះ​ពួកវា​ត្រូវ​បាន​ចាត់ទុកថា «ប្រូតេអ៊ីនមិន​ពេញលេញ» ដែល​រួមមាន៖

* សណ្តែក

* សណ្ដែកបាយ (Lentils)

* គ្រាប់ធញ្ញជាតិ (Nuts)

* គ្រាប់ធញ្ញជាតិ​ទាំងមូល (Whole grains)

សម្រាប់អ្នក​​តម​សាច់​ ពួកគេអាច​ទទួលទាន​អាហារ​ចម្រុះ​ច្រើនមុខ​ដើម្បី​ធានា​ថា​ពួកគេ​ទទួល​បាន​អាស៊ីត​អាមីណូ​ចាំបាច់​ពេញលេញ​ក្នុង​របប​អាហារ​របស់​ពួកគេ។

អំពីក្រុមហ៊ុន Herbalife

ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។