CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2025-11-22 · 10,274 views

ក្រុមហ៊ុន Herbalife ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ម៉ាក​យីហោ​ដែលផ្តល់គុណតម្លៃល្អ​បំផុតរបស់ ​ទស្សនាវដ្ដី Forbes

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 3

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ម៉ាក​យីហោ​ដែលផ្តល់គុណតម្លៃល្អ​បំផុតរបស់​ទស្សនាវដ្ដី Forbes។

លោក Frank Lamberti ដែល​ជា​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន Herbalife បាន​និយាយ​ថា៖ "នៅ Herbalife យើងមាន​មោទនភាព​ក្នុង​ការ​ផ្តល់​ជូន​នូវ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ ដោយ​ផ្អែក​លើ​វិទ្យាសាស្រ្ត និងផ្តល់ភាពងាយ​ស្រួលសម្រាប់​អ្នក​ចែកចាយ​របស់​យើង និង​អតិថិជន​របស់​ពួក​គេ​នៅ​ជុំវិញ​ពិភពលោក។ ការ​ទទួល​ស្គាល់​នេះ ជួយពង្រឹង​នូវ​អ្វី​ដែល​មនុស្សគ្រប់គ្នាតែងតែនិយាយ​ប្រាប់​យើង​ជា​រៀងរាល់​ថ្ងៃ។Herbalife និង​អ្នក​ចែកចាយឯករាជ្យ​របស់​ខ្លួន តែងតែ​ផ្តល់​នូវ​គុណតម្លៃ​ពិសេស​ដោយរួម​បញ្ចូល​ផលិតផល​ដែល​មាន​គុណភាព ភាពគួរជាទីទុកចិត្ត រូមជាមួយ​ ​នឹង​ការ​ Coaching ផ្ទាល់ខ្លួនដល់អតិថិជន" ។

វិធីសាស្ត្រ​ចងក្រង​បញ្ជី​របស់ Forbes

• បញ្ជី​របស់ Forbes ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន HundredX ។

• បញ្ជី​នេះ​ផ្អែក​លើ​ការ​វាយតម្លៃ​ពី​អ្នក​ប្រើប្រាស់​ជាង 3,8 លាន លើ​ម៉ាកយីហោ 3,500។

• អ្នកចូមរួមវាយតម្លៃ​ជ្រើសរើស​ម៉ាកយីហោ និង​ផលិតផល​​ដោយគ្មានការបង្ខិតបង្ខំឬកំណត់ទុកជាមុននោះទេ បែបនេះវាធានា​នូវ​មតិ​យោបល់ដែលមិន​លំអៀង។

• មានតែម៉ាកយីហោ​កំពូលៗ 300 ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសដាក់ក្នុងបញ្ជីនេះ។

• ដូច​ទៅ​នឹង​ចំណាត់ថ្នាក់​ដទៃៗទៀតរបស់ Forbes ដែរ ក្រុមហ៊ុន​ទាំងអស់ដែលត្រូវបានជ្រើសរើស មិនកំណត់ឱ្យមានការបង់​ថ្លៃសម្រាប់​ការ​ផ្តល់តម្លៃ ឬ​ការ​ជ្រើសរើសនោះ​ឡើយ ។

ការ​ដាក់​បញ្ចូល​ក្រុមហ៊ុន Herbalife ក្នុង​បញ្ជី​ម៉ាក​យីហោ​ដែលផ្តល់គុណតម្លៃល្អ​បំផុតរបស់​ទស្សនាវដ្ដី Forbes បញ្ជាក់​ពី ការ​ប្តេជ្ញា​ចិត្ត​យូរអង្វែងរបស់​ក្រុមហ៊ុន​ចំពោះ នវានុវត្តន៍​ផលិតផល ទំនុក​ចិត្ត​របស់​អតិថិជន និង ការរក្សាតម្លៃសមរម្យ។ កាល​ពី​ដើម​ឆ្នាំ​ 2025 ក្រុមហ៊ុន​ក៏​ត្រូវបានដាក់ចូលក្នុង​បញ្ជី ក្រុមហ៊ុន​ល្អ​បំផុត​ក្នុង​ការបម្រើការងារប្រចាំឆ្នាំ 2025-2026 (Best Companies to Work For list) របស់​កាសែត U.S. News & World Report ផងដែរ។

អស់រយៈពេល 45 ឆ្នាំមកហើយ ដែល Herbalife បានតាំងចិត្តប្តេជ្ញាផ្លាស់ប្ដូរ​ជីវិត​មនុស្ស​តាមរយៈ​ ផលិតផល​អាហារូបត្ថម្ភ និងឱកាស​អាជីវកម្ម​។ ជាមួយ​នឹង​បុគ្គលិក​ប្រមាណ 8,600 នាក់ ទូទាំង​ពិភពលោក និង​បណ្តាញ​អ្នក​ចែកចាយ​ឯករាជ្យ​ទូទាំង​ពិភពលោក​ចំនួន 2,1 លាន​នាក់ ក្រុមហ៊ុន​បាន​កសាង​សហគមន៍​មួយ​ដែលជម្រុញ​មនុស្ស​ឱ្យ​រស់នៅ​ជីវិត​ដ៏​ល្អ​បំផុត​ដែលពួក​គេចង់បាន។ Herbalife គឺ​ជាម៉ាកយីហោ​អាហារូបត្ថម្ភ ​និង​របៀប​រស់នៅ​​សកម្មលេខ 1 ក្នុង​ពិភពលោក អស់​រយៈពេលប្រាំ​ឆ្នាំ​ជាប់​គ្នា ហើយ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជាក្រុមហ៊ុនដែលផ្តល់នូវ ប្រូតេអ៊ីន​ក្រឡុក​លេខ 1 ក្នុង​ពិភពលោកផងដែរ។​ ឥទ្ធិពល​របស់​ក្រុមហ៊ុន​លាត​សន្ធឹង​បន្ថែម​ទៀត​តាមរយៈ​ការ ឧបត្ថម្ភ​អត្តពលិក និង​ក្រុម​កីឡាជាង 150 នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​កីឡាករ​បាល់ទាត់​ដ៏ល្បីបំផុតរបស់ពិភពលោកគឺ Cristiano Ronaldo។

អំពីក្រុមហ៊ុន Herbalife

ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យ​របស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។