CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2025-11-25 · 10,326 views

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី វិធីសាស្រ្តក្នុងការកសាង​សាច់ដុំ​ប្រកប​ដោយ​ប្រសិទ្ធភាព

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 4

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី វិធីសាស្រ្តក្នុងការ​កសាង​សាច់ដុំ​ប្រកប​ដោយ​ប្រសិទ្ធភាព តួនាទី​នៃ​ប្រូតេអ៊ីន របប​អាហារ និង​ការ​ហាត់ប្រាណ។ ​មនុស្ស​ភាគច្រើនយល់​ថា​ ​ដើម្បី​កសាង​សាច់ដុំ ពួក​គេចាំបាច់​ត្រូវតែ​​ញ៉ាំ​ប្រូតេអ៊ីន។ជាការពិត ប្រូតេអ៊ីនពិតជាសំខាន់ ប៉ុន្តែ​ប្រូតេអ៊ីន​តែ​ឯង​មិន​គ្រប់គ្រាន់​ទេ។អ្នក​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ និង​ទម្លាប់​ហាត់ប្រាណ​របស់​អ្នក​ផង​ដែរ។

ហេតុអ្វីបានជាប្រូតេអ៊ីនតែមួយមិនគ្រប់គ្រាន់

ភាគច្រើនគេនិយម​គិត​ថា ​ការ​កសាង​សាច់ដុំ​គឺមក​ពីប្រូតេអ៊ីន​ទាំងអស់។ ​ជាការពិតដែលប្រូតេអ៊ីន​គឺ សំខាន់​សម្រាប់​ការ​ជួសជុល និង​ការ​លូតលាស់​សាច់ដុំ តែអ្នក​ក៏​ត្រូវការ កាឡូរី​គ្រប់គ្រាន់ និង របប​អាហារ​ដែល​មាន​តុល្យភាពផង​ដែរ។ ការ​កាត់បន្ថយ​កាឡូរី​ច្រើន​ពេក​នឹង​បង្ខំ​ឱ្យ​រាងកាយ​របស់​អ្នក​ដុត​ប្រូតេអ៊ីន​សម្រាប់ ថាមពល ជំនួស​ឱ្យ​ការកសាង​សាច់ដុំទៅវិញ។

1. បំពេញ​ថាមពល​ដោយ​កាបូអ៊ីដ្រាត

មនុស្ស​ជាច្រើន​ជៀសវាង​កាបូអ៊ីដ្រាត ប៉ុន្តែ​វា​គឺ​ជាគន្លឹះ​សម្រាប់​ថាមពល។បើ​គ្មាន​កាបូអ៊ីដ្រាត​គ្រប់គ្រាន់​ទេ រាងកាយ​របស់​អ្នក​អាច​នឹង​ដុត​បំផ្លាញ​ប្រូតេអ៊ីន​សម្រាប់​ថាមពល​ជំនួស​វិញ។

ប្រភព​កាបូអ៊ីដ្រាត​ល្អ​អាច​រក​បាន​នៅ​ក្នុង៖

• គ្រាប់​ធញ្ញជាតិ

• សណ្តែក

• ផ្លែឈើ

• បន្លែ

សូមទទួលទាន​កាបូអ៊ីដ្រាត​ដែល​មាន​គុណភាព ​ដើម្បី​ផ្តល់​ថាមពល​ដល់​ការ​ហាត់ប្រាណ​របស់​អ្នក និង​ការពារ​សាច់ដុំ ។

2. ទទួលទានខ្លាញ់​ល្អ​ចំពោះ​សុខភាព

ខ្លាញ់​ទ្រទ្រង់​ថាមពល និង​រចនាសម្ព័ន្ធ​កោសិការួម​ទាំង​កោសិកា​សាច់ដុំ​ផង​ដែរ។ ពួកវាជួយ​ផ្តល់ជា​ថាមពល​ដល់​ការ​ហាត់ប្រាណ​ និង​ជួយ​ឱ្យ​រាងកាយ​របស់​អ្នក​ស្រូប​យក​សារធាតុចិញ្ចឹម។

ប្រភព​ល្អៗនៃខ្លាញ់ល្អ:

• គ្រាប់​ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ

• ​ខ្លាញ់ត្រី

• ប្រេង​អូលីវ

• ផ្លែ​បឺរ (Avocado)

បរិមាណ​ខ្លាញ់​ល្អ​ចំពោះ​សុខភាព​ក្នុង​កម្រិត​មធ្យមមួយ គឺ​ចាំបាច់​សម្រាប់​អ្នក។

3. ពេល​វេលា​ និងការ​ទទួល​ទាន​ប្រូតេអ៊ីន

ប្រូតេអ៊ីន​គឺសំខាន់​សម្រាប់​ការ​លូតលាស់​សាច់ដុំ ប៉ុន្តែពេល​វេលាដែល​អ្នក​ញ៉ាំ ​ក៏​សំខាន់​ដូចទៅនឹងបរិមាណដែល​អ្នក​ញ៉ាំ​ដែរ។ ការ​ហាត់ប្រាណ​ពង្រឹង​កម្លាំង និង​ប្រូតេអ៊ីន សុទ្ធតែ​ជំរុញ​ការ​សំយោគ​ប្រូតេអ៊ីន​សាច់ដុំ (MPS) ដូច្នេះ​ការមិនញ៉ាំសម្រុក ហើយ​បែងចែក​ការ​ទទួល​ទាន​ឱ្យ​បាន​ស្មើៗ​គ្នា​នៅរាល់ពេលញ៉ាំអាហារម្តងៗ នឹងជួយ​រក្សា MPS ឱ្យ​សកម្ម​ពេញ​មួយ​ថ្ងៃ។ អាហារ​សម្រន់​ពេល​ចូល​គេង​ដែល​មាន​ប្រូតេអ៊ីន​ប្រហែល ២៥ ក្រាមក៏​អាច​ជួយ​បង្កើន​ការ​ស្តារ​ឡើង​វិញ​ក្នុង​ពេល​យប់​ផង​ដែរ។

សូម​ប្រើ​ទាំង​ប្រូតេអ៊ីនដែលចេញពី​រុក្ខជាតិ និង​សត្វ សម្រាប់​ស្ថេរភាពនៃការ​បញ្ចេញ​អាស៊ីត​អាមីណូ។ ប្រូតេអ៊ីន Whey រំលាយ​បាន​លឿន ខណៈ​ដែល Casein រំលាយ​​យឺតជាងដែល​ផ្តល់​នូវ​ការ​ទ្រទ្រង់​​ការ​ជួសជុល​សាច់ដុំ។

គន្លឹះ​របប​អាហារ និង​អាហារូបត្ថម្ភ​ល្អ​បំផុត​សម្រាប់​ការ​កសាង​សាច់ដុំ

1. របៀប​បែងចែក​ការ​ទទួល​ទាន​ប្រូតេអ៊ីន និងថាតើគួរទទួលទាន​ញឹកញាប់​ប៉ុណ្ណា

ជាដំបូងអ្នកត្រូវរៀបចំ​ផែនការរបប​អាហារ​របស់​អ្នកឱ្យនៅ​ជុំវិញ​ការ​ហាត់ប្រាណ​របស់អ្នក ញ៉ាំអាហារ​សំខាន់ៗ​បី​ពេល​នឹងប្រកបដោយ​តុល្យភាព និង អាចបន្ថែមអាហារ​សម្រន់​ដែលសម្បូរទៅដោយប្រូតេអ៊ីន​ពីរ​មុខ។ នៅក្នុងរបបទាំង៣ពេលនោះ សូមប្រាកដថាវាមានទាំងប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត ដើម្បី​ផ្តល់​ថាមពល និងជួយ​ទ្រទ្រង់​ការ​ជួសជុល​សាច់ដុំរបស់អ្នក។ ការ​បែងចែក​ការ​ទទួល​ទាន​ប្រូតេអ៊ីន​ឱ្យ​បាន​ស្មើៗ​គ្នា​បែបនេះ វានឹងជួយរក្សា​ការ​សំយោគ​ប្រូតេអ៊ីន​សាច់ដុំ (MPS) ឱ្យ​សកម្ម​ពេញ​មួយ​ថ្ងៃ។ សូម​កុំសម្រុកញ៉ាំ​ប្រូតេអ៊ីនតែមួយពេលៗ។

2. តើ​គួរ​ទទួលទាន​អ្វី​មុន​ពេល​ហាត់ប្រាណ

សូម​ចាប់ផ្តើម​ការ​ហាត់ប្រាណ​របស់​អ្នក​ដោយ​ការរក្សាជាតិ​ទឹក និង មានថាមពល​គ្រប់គ្រាន់។ សូម​ផឹក​ទឹក​ប្រហែល ពីរ​កែវ ពីរ​ទៅ​បី​ម៉ោង​មុន​ពេល​ហាត់ប្រាណ ហើយ​មួយ​កែវ​ទៀតចន្លោះពី ១៥ ទៅ ២០ នាទី មុន​ពេល​ហាត់ប្រាណ។

ប្រសិន​បើ​អ្នក​មាន​ពេល​វេលាច្រើនប្រហែល ពីរ​បី​ម៉ោងមុន​ពេល​ហ្វឹកហាត់ សូម​ញ៉ាំអាហារ​ដែល​មាន​តុល្យភាព ដូចជា ស៊ុត យ៉ាអួ នំបុ័ង​គ្រាប់​ធញ្ញជាតិ ឬ​ផ្លែឈើ​ជាមួយ​ទឹកដោះគោ ឬ​ ទឹក​សណ្តែកជាដើម។

ហើយប្រសិន​បើ​អ្នក​ញ៉ាំ​អាហារនៅជិត​ពេល​ហាត់ប្រាណ សូមញ៉ាំ​អ្វី​ដែល​ងាយស្រួល​រំលាយ​ដូចជា ប្រូតេអ៊ីន​ក្រឡុក ​ព្រោះវាមានរួម​បញ្ចូល​ទាំង​ប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត​ពី​គ្រឿងផ្សំ​ដូចជា ផ្លែឈើ និងបន្លែ។

3. តើ​គួរ​ញ៉ាំ​អ្វី​ក្រោយ​ពេល​ហាត់ប្រាណ

បន្ទាប់​ពី​ការ​ហាត់ប្រាណ សាច់ដុំ​របស់​អ្នក​ត្រូវ​ការ​កាបូអ៊ីដ្រាត និងប្រូតេអ៊ីន​ដែល​មាន​គុណភាព ១០–២០ ក្រាម ដើម្បី​ជួយ​ជួសជុល និង​ស្តារ​ឡើង​វិញ។

ជម្រើស​ល្អៗ​រួម​មាន៖

• យ៉ាអួ​មួយ​កំប៉ុង

• នំបុ័ង​សាំងវិច​សាច់​ទួរគី ឬ​ប៊ឺ​គ្រាប់​ផ្លែឈើ

• Smoothie ឬ​ទឹកសណ្តែក

• Cereal ជាមួយ​ផ្លែឈើ

4. អាហារ​សម្រន់​ល្អ​នៅ​ចន្លោះ​អាហារ

សូម​ជ្រើសរើស​អាហារ​សម្រន់​ដែល​មាន តុល្យភាព​រវាង​ប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត។ ជម្រើស​ដែល​ងាយស្រួល​រួម​មាន៖

• ប្រូតេអ៊ីនបារ (Protein bars)

• យ៉ាអួ ឬ​ឈីស​ (cottage cheese)

• ស៊ុត​ស្ងោរ​ជាមួយ

• បន្លែ​ឆៅ​

5. របៀប​កសាង​សាច់ដុំ​ដោយ​មិន​បង្កើន​ខ្លាញ់

ដើម្បី​កសាង​សាច់ដុំ សូម​ញ៉ាំ​បន្ថែម​លើសធម្មតាបន្តិច ប៉ុន្តែ​កុំ​ញ៉ាំ​ច្រើន​ហួសហេតុ។ ការ​ញ៉ាំ​ច្រើន​ហួសហេតុ ទោះបី​ជា​អាហារ​ល្អ​ចំពោះ​សុខភាព​ក៏ដោយ នឹង​បន្ថែម​ជាតិ​ខ្លាញ់ច្រើន។ សូម​ជ្រើសរើស ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ដូចជា ត្រី សាច់​បក្សី តៅហ៊ូ និង​សណ្តែក បូក​រួម​ទាំង កាបូអ៊ីដ្រាត​ដែល​សម្បូរ​ដោយ​សារធាតុចិញ្ចឹម ដូចជា ផ្លែឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ ជំនួស​ឱ្យ​បង្អែម ឬ​ម្សៅ​ដែល​គេ​ចម្រាញ់។

អំពីក្រុមហ៊ុន Herbalife

ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។