CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2025-12-05 · 10,154 views

មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 5

ភ្នំពេញ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2025 – Herbalife Family Foundation (HFF) ជាអង្គការមិនស្វែងរកប្រាក់ចំណេញអន្តរជាតិមួយ ដែលត្រូវបានគាំទ្រដោយអ្នកចែកចាយឯករាជ្យ និងបុគ្គលិក Herbalife បានប្រកាសថា បានផ្តល់ជំនួយចំនួនសរុប 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅទូទាំងប្រទេសកម្ពុជា។ អង្គការទាំងនេះស្ថិតក្នុងកម្មវិធី Casa Herbalife ដែលជាគម្រោងសំខាន់របស់ HFF ដើម្បីសហការជាមួយអង្គការមូលដ្ឋានក្នុងការផ្តល់អាហារូបត្ថម្ភ​ ការអប់រំ និងបរិយាកាសសុវត្ថិភាពសម្រាប់កុមារ និងគ្រួសារដែលត្រូវការជំនួយ។

“យើងមានមោទនភាពក្នុងការសហការជាមួយអង្គការដ៏អស្ចារ្យដែលកំពុងបង្កើតការផ្លាស់ប្តូរដែលមានអត្ថន័យក្នុងសហគមន៍​របស់ពួកគេ” លោក Thang Vu នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Herbalife កម្ពុជា បានមានប្រសាសន៍ដូច្នេះ និងបានបន្ថែមទៀតថា៖ “ជាមួយអ្នកចែកចាយ និងបុគ្គលិក Herbalife យើងកំពុងធ្វើឱ្យមានការផ្លាស់ប្តូរតាមរយៈការជួយកុមារទទួលបានអាហារូបត្ថម្ភ ការអប់រំ និងការគាំទ្រដែលពួកគេត្រូវការ ដើម្បីអភិវឌ្ឍន៍ជីវិត។”

អង្គការទទួលបានជំនួយនៅក្នុងប្រទេសកម្ពុជារួមមាន៖

អង្គការ Pour un Sourire d’Enfant (PSE)៖ ជួយកុមារចេញពីភាពក្រីក្រ និងណែនាំពួកគេទៅរកការងារដែលមានកិត្តិយស និងជំនាញ។ គាំទ្រកុមារច្រើនជាង 6,500 នាក់រៀងរាល់ឆ្នាំ បញ្ចប់ការបណ្តុះបណ្តាលវិជ្ជាជីវៈច្រើនជាង 6,000 នាក់ដែលមានការងារដែលមានគុណភាព។

មន្ទីរពេទ្យកុមារអង្គរ (AHC)៖ ផ្តល់សេវាថែទាំសុខភាពកុមារដោយមានមេត្តាករុណា និងគុណភាពខ្ពស់ ការអប់រំ និងសេវាការពារ។ បានផ្តល់សេវាថែទាំដល់កុមារច្រើនលាននាក់ បម្រើអ្នកជំងឺប្រចាំថ្ងៃចំនួន 350​ – 400 នាក់។

អង្គការ Children’s Future International (CFI)៖ ការពារសិទ្ធិកុមារដែលងាយរងគ្រោះ ដើម្បីធានាសុវត្ថិភាព ការអប់រំ និងការផ្តល់អំណាច។ គាំទ្រសិស្សប្រហែល 1,000 នាក់តាមរយៈសេវាសង្គម និងការអប់រំ; បម្រើកុមារនិងគ្រួសារដែលមានហានិភ័យច្រើនជាង 300។

ឆ្នាំនេះ HFF បានផ្តល់ជំនួយសរុបចំនួន 5 លានដុល្លារ ក្នុងកម្មវិធី Casa Herbalife ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 165 កន្លែង នៅក្នុង 60 ប្រទេស និងតំបន់។ ជំនួយទាំងនេះ អាចប្រព្រឹត្តទៅបានដោយសារការបរិច្ចាគរបស់អ្នកចែកចាយ Herbalife និងបុគ្គលិក Herbalife ដែលមានការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្មវិធីដែលដឹកនាំដោយសហគមន៍ ដើម្បីពង្រឹងសហគមន៍ និងធ្វើឱ្យជីវិតប្រសើរឡើង។ ថវិកានេះរំពឹងថា នឹងអាចជួយកុមារច្រើនជាង 200,000 នាក់នៅទូទាំងពិភពលោក។

តាំងពីបានបង្កើតឡើងនៅឆ្នាំ 1994 HFF បានចំណាយលើសពី 60 លានដុល្លារ ដើម្បីគាំទ្រអង្គការមិនស្វែងរកប្រាក់ចំណេញនៅទូទាំងពិភពលោក ដើម្បីធានាថា កុមារ និងគ្រួសារទទួលបានអាហារូបត្ថម្ភ ការអប់រំ និងធនធានដែលចាំបាច់សម្រាប់ការរីកចម្រើន។

អំពី Herbalife Family Foundation

Herbalife Family Foundation (HFF) គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញអន្តរជាតិ 501(c)(3) ដែលបានគាំទ្រដោយអ្នកចែកចាយឯករាជ្យ និងបុគ្គលិក Herbalife។ បែបបទនៃការបង្កើតដោយ Mark Hughes ស្ថាបនិកក្រុមហ៊ុន Herbalife គឺ ដើម្បីជួយសហគមន៍ដែលខ្វះខាត។ HFF គាំទ្រកម្មវិធីផ្លាស់ប្តូរជីវិតដែល ផ្តោតលើសុខុមាលភាពកុមារតាម​រយៈអាហារូបត្ថម្ភ និងការអប់រំ។ តាំងពីឆ្នាំ 1994 មក HFF បានចំណាយលើសពី 60 លានដុល្លារដើម្បីគាំទ្រអង្គការមិនស្វែងរកប្រាក់ចំណេញនៅទូទាំងពិភពលោក និងចូលរួមក្នុងការជួយសង្គ្រោះពេលមានគ្រោះធម្មជាតិ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ herbalifefamilyfoundation.org និងតាមដានយើងនៅ Instagram និង Facebook @Herbalifefamilyfoundation។

អំពីក្រុមហ៊ុន Herbalife

ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។