CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-03-06 · 2,532 views

ម្តាយគេ ម្តាយខ្ញុំ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 3

គ្មានអ្វីធ្ងន់ជាងគុណម្តាយទេ គ្មានអ្វីដែលមានទម្ងន់ស្មើនោះឡើយ… គ្មានអ្វីបាបជាងការធ្វើបាបលើផ្លូវកាយ ចិត្ត វាចាលើម្តាយទេ គឺមានបាបកម្មធ្ងន់ណាស់… គ្មានអ្វីធំជាងសមុទ្រទឹកភ្នែកអ្នកម្តាយទេ ទោះហែលឆ្លងយ៉ាងណាក៏មិនផុត… គ្មានអ្វីជ្រៅជាងទឹកចិត្តរបស់អ្នកម៉ែទេ វាស់ស្ទង់ដោយប្រើឧបករណ៍កម្រិតណាក៏មិនដឹងជម្រៅ…

ត្រូវចងចាំថា…កើតមកមួយជីវិតនេះ ចាំបាច់ដឹងថានរណាជាអ្នកផ្តល់កំណើតឲ្យអ្នក? ហើយត្រូវតបស្នងសងព្រះគុណឲ្យបានទាន់ពេលដែលមានឱកាស គឺទាន់ខែនៅភ្លឺ កុំរួញរា កុំអូសបន្លាយដល់ខែងងឹត ឬដល់ពេលត្រូវប្រើពាក្យថា «គ្មានឱកាស» ត្រូវស្រលាញ់គាត់ឲ្យអស់ពីចិត្ត និងបេះដូងណា៎!!!