ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-03-09 · 5,688 ដងមើល

មុនពេលបាយ ក្រហាយចុងដង្ហើម តែក្រោយបាយក៏បាត់?

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

សំណួរ៖ នាងខ្ញុំអាយុ២៤ឆ្នាំ រស់នៅខេត្តសៀមរាប។ រាល់ពេលជិតដល់ម៉ោងបាយម្តងៗ ខ្ញុំចេះតែក្រហាយត្រង់ចុងដង្ហើម តែពេលបានញ៉ាំបាយរួចស្រាប់តែបាត់ទៅវិញ។ តើនេះមកពីមូលហេតុអ្វីដែរ?ហើយត្រូវព្យាបាលដូចម្តេចដែរ?

ចម្លើយ ៖ ចំពោះករណីរបស់ប្អូន គេហៅថាការឈឺដោយសារឃ្លាន (painful hunger) ដែលវាជាសញ្ញាទាក់ទងនឹងក្រពះ។ វាអាចបណ្តាលមកពីជំងឺរលាកក្រពះ ដំបៅក្រពះឬក្រពះខ្សោយ។ វាអាចបាត់ទៅវិញនៅពេលប្អូនបរិភោគអាហារ ឬអាចបាត់ពេលប្អូនប្រើថ្នាំក្រពះប្រភេទកញ្ចប់សម្រាប់បឺត នោះបញ្ជាក់ច្បាស់ថាប្អូនមានបញ្ហាក្រពះហើយ។ ហេតុដូចនេះហើយ ចូរប្អូនមកជួបគ្រូពេទ្យឯកទេស ដើម្បីពិគ្រោះនិងព្យាបាល។

បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត