2017-03-15 · 4,598 views
Nude Make UP ហ្នឹងម៉េចវិញ?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
តើនរណាខ្លះនៅនិយមជាមួយនឹងការផាត់មុខក្រាស់ៗទៀត??? គ្រាន់តែទៅធ្វើការ ចូលរួមពិធីជប់លៀង ខួបកំណើត ឬជាការជួបជុំមិត្តភក្តិចាំបាច់អីត្រូវទៅឲ្យគេផាត់ដូចទៅលេងហ៊ីនោះ សាមញ្ញៗតែស្រស់ស្អាត ក៏ព្រោះថាគ្រប់គ្នាចូលចិត្តធម្មជាតិនោះអី...
អ្វីជា Nude Makeup? Nude Makeup គឺជាការផាត់មុខស្រាលៗ ដែលមើលទៅសឹងតែមិនសម្គាល់ថាបានផាត់មុខ ហើយការផាត់មុខបែបនេះមិនត្រឹមតែចំណេញពេលវេលា ថែមទាំងបង្កើនចំណាប់អារម្មណ៍ទៀតផង។
គួរតែផាត់នៅពេលណា? Nude Makeup គឺស័ក្តិសមចំពោះរាល់កម្មវិធី ព្រោះវាពេញនិយមសម្រាប់សម័យបច្ចុប្បន្ន ជាពិសេសសម្រាប់អ្នកធ្វើការ អ្នកចូលចិត្តផាត់មុខរាល់ពេលចេញទៅខាងក្រៅ ចូលរួមកម្មវិធីរាត្រីស្រមោលសឬការជួបជុំផ្សេងៗ ហើយក៏អាចផាត់ពេល first date Prom និងGirl night out ជាមួយនឹងមិត្តភក្តិបានផងដែរ។
តើគេផាត់ដោយរបៀបណា? គ្រាន់តែផាត់៣ចំណុច ដែលផ្តល់នូវភាពទាក់ទាញបំផុតនៅលើផ្ទៃមុខអ្នកដោយ៖
មុខ៖
ជាចំណុចដែលត្រូវចាប់ផ្តើម ដំបូងត្រូវផ្តល់សំណើមឲ្យផ្ទៃមុខរបស់អ្នកជាមុនសិន រួចប្រើប្រាស់ ប្រភេទម្សៅទ្រនាប់ដែលស្រដៀងទៅនឹងស្បែករបស់អ្នកជាងគេ ដោយធ្វើការលាបវាមិនច្រើនពេកក៏មិនតិចពេក តប់លើមុខឲ្យសព្វ និងអាចបង្ហួសបន្តិចដល់ផ្នែកកផងដែរ។ ចំណុចដែលគួរចាប់អារម្មណ៍ អ្នកអាចបន្ថែមម្សៅបន្តិចនៅគែមជុំវិញច្រមុះ និងផ្នែកខាងចុងភ្នែក ហើយប្រសិនបើអ្នកចង់បិទបាំង ស្លាកស្នាមលើមុខ អ្នកអាចតប់ម្សៅពណ៌លឿងស្រាលលើចំណុចទាំងនោះ។ ចំពោះថ្ពាល់ អ្នកអាចផាត់ ពណ៌ដែលស្រាលៗតិចៗ ឬមិនបាច់ផាត់ក៏បាន។
ភ្នែក៖
ជាផ្នែកបន្ទាប់ ហើយក៏ជាចំណុចដែលទាក់ទាញបំផុត ដូច្នេះ ការតុបតែងភ្នែកពិតជាមាន សារសំខាន់។ ចំពោះចិញ្ចើមគួរតែជ្រើសពណ៌រាងត្នោតដែលមើលទៅធម្មជាតិបំផុត បន្ទាប់មក ប្រើច្រាសដើម្បីសិតចិញ្ចើមក្រោយពីគូសរួច។ រីឯ eyelinerត្រូវគូសនៅផ្នែកខាងលើតូចល្មមពណ៌ត្នោត ខ្មៅ ឬអាចជាពណ៌ប្រផេះ។ បន្ទាប់មកអ្នកអាចផាត់ស្រមោលភ្នែកស្រាលៗ ដោយប្រើពណ៌ត្នោត ឬពណ៌ស្រដៀងនឹងស្បែករបស់អ្នក រួចក៏លាបម៉ាសការ៉ាតិចៗបន្ទាប់ពីពត់រោមភ្នែកហើយជាការស្រេច។
បបូរមាត់ ៖
គប្បីយកពណ៌ដែលស្រដៀងនឹងបបូរមាត់ស្រាប់ដដែល ឬអាចជាពណ៌ផ្កាឈូកស្រាល ហើយលាបក្រែមប្រភេទទឹករលោងៗពីលើតែម្តង ចៀសវាងជ្រើសរើសពណ៌ដិតខ្លាំងពេក។