CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-03-16 · 61,964 views

ការពិតពីក្រោយការព្រមានឲ្យឈប់ប្រើប្រាស់ឱសថ Ibuprofen និង Diclofenacជាបន្ទាន់

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

តើអ្នកឧស្សាហ៍មានការឈឺចាប់នៅតំបន់ក ឈឺសន្លាក់ ឬឈឺក្បាលជាញឹកញាប់មែនទេ? ប្រសិនបើអ្នកពឹងផ្អែកលើការប្រើប្រាស់ថ្នាំប្រភេទ Ibuprofen ឬ Diclofenac សម្រាប់ដោះស្រាយបញ្ហាទាំងនោះ ប្រហែលជាត្រូវដល់ពេលក្នុងការសម្រចចិត្តសារជាថ្មីហើយ  ដោយហេតុថា វេជ្ជបណ្ឌិត បានបង្ហាញថាការប្រើប្រាស់ថ្នាំ Ibuprofen ឬប្រភេទថ្នាំបំបាត់ការឈឺចាប់ផ្សេងទៀត ស្ថិតក្នុងក្រុម non-steroidal anti-inflammatory (NSAIDs) ធ្វើឲ្យមានការប្រឈមនឹងជំងឺផ្សេងទៀត។

យោងទៅតាម FDA «ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ (NSAIDs) មានលទ្ធភាពបង្កឲ្យមានការកើតជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល» បើទោះជាការប្រើប្រាស់ឱសថ Ibuprofen ក្នុងរយៈពេលខ្លីក៏ដោយ ជាពិសេសចំពោះអ្នកដែលមានអាយុលើសពី ៤០ឆ្នាំ។

អ្នកវិទ្យាសាស្រ្តនៅប្រទេស ដាណឺម៉ាកផងដែរ បានប្រកាសឲ្យមានការដាក់កំហិតយ៉ាងតឹងរឹងចំពោះដំណើរការលក់ចេញនៃពពួកថ្នាំបំបាត់ការឈឺចាប់ដែលត្រូវបានប្រើប្រាស់ញឹកញាប់ដូចជា Ibuprofen និង diclofenac ដោយសារវាមានទំនាក់ទំនងធ្វើឲ្យមានការប្រឈមកាន់តែខ្ពស់នៃជំងឺគាំងបេះដូង (យោងតាមការចេញផ្សាយតាមរយៈ European Heart Journal នៅថ្ងៃពុធ ទី ១៥ ខែមីនា)។

លោកសាស្រ្តាចារ្យ Gunnar Gislason ជាអ្នកដឹកនាំក្នុងការស្រាវជ្រាវនោះ ដែលរកឃើញអ្នកមានជំងឺគាំងបេះដូងចំនួន ៣៣៧៦នាក់ក្នុងចំណោម ២៨៩៤៧នាក់ សុទ្ធតែបានប្រើប្រាស់ថ្នាំពពួកថ្នាំ NSAIDs រយៈពេល ៣០ថ្ងៃមុនកើតជំងឺ ដែលការស្រាវជ្រាវនេះបាននាំទៅដល់ការគ្រប់គ្រងយ៉ាងតឹងរឹងនៃការប្រើប្រាស់ថ្នាំពពួក NSAIDs ។ លោកបាននិយាយថា «រាល់ការអនុញ្ញាត្តឲ្យមានការទិញ ឬប្រើប្រាស់ឱសថដោយគ្មានវេជ្ជបណ្ឌិត និងគ្មានដំបូន្មានយ៉ាងតឹងរឹងនោះ ត្រូវកំណត់ឲ្យច្បាស់ថា ថ្នាំទាំងនោះត្រូវតែមានសុវត្ថិភាព» ។ ពពួកឱសថ NSAIDs មានឥទ្ធិពលជាច្រើនទៅលើប្រព័ន្ធសរសៃឈាមបេះដូង ដែលរួមបញ្ចូលនូវការប្រមូលផ្តុំនៃប្លាកែត ដែលបណ្តាលឲ្យមាន កំណកឈាមកើតឡើង អាចធ្វើឲ្យសរសៃឈាមមានការកន្រ្តាក់ ហើយនឹងការកើនឡើងនូវសម្ពាធឈាម។

លោកសាស្រ្តាចារ្យបានបន្ថែមថា ពពួកថ្នាំ NSAIDs មិនត្រូវលក់នៅតាមផ្សារទំនើប ឬទីតាំងផ្សេងទៀតដែលគ្មានវត្តមានអ្នកឯកទេស សម្រាប់ផ្តល់ការបឹក្សាឡើយ ដោយឡែក វាគួរត្រូវបានលក់នៅតាមឱសថស្ថាន ដែលមានឱសថការីក្នុងការកំណត់ពីការប្រើប្រាស់ឲ្យបានត្រឹមត្រូវ ដែលជាទូទៅការប្រើប្រាស់គឺមិនឲ្យលើសពី ១,២០០ មីលីក្រាម ក្នុងមួយថ្ងៃ។