0%
2017-03-20 · 4,934 views
ឈឺជើង រាល់ពេលពាក់ស្បែកជើងកែង?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
1 / 2
នាងខ្ញុំ អាយុ២៣ឆ្នាំ រស់នៅខេត្តកណ្តាល។ ខ្ញុំតែងមានការឈឺចាប់ភ្លាមៗ នៅពេលដែលពាក់ស្បែកជើងកែង។ គេគ្រប់គ្នានិយាយថា មកពីឆ្អឹងខ្ញុំមានបញ្ហាតាំងពីកំណើត។ តើនេះជាការពិតទេ? តើអាចធ្វើការកែខៃដោយវិធីណាមួយឬទេ?
ចម្លើយ៖ ចំពោះស្ថានភាពរបស់ប្អូន ត្រង់ដែលគេនិយាយថាវាបណ្តាលមកពីឆ្អឹងជើង ក៏ជាបញ្ហាមួយត្រូវគិតដែរ។ ដូច្នេះហើយ ប្អូនត្រូវអញ្ជើញទៅជួបគ្រូពេទ្យឯកទេស និងធ្វើការថតដោយកាំរស្មីX ដើម្បីធ្វើការពិនិត្យមើលទម្រង់ឆ្អឹងជើងជាមុនសិន បើទម្រង់ឆ្អឹងជើងសំប៉ែត គ្រូពេទ្យនឹងផ្តល់ដំបូន្មានឲ្យកាត់ស្បែកជើងតម្រូវទៅនឹងទម្រង់ជើង នោះបញ្ហានឹងត្រូវបានដោះស្រាយ។ ម៉្យាងវិញទៀត ប្អូនត្រូវគិតគូរដល់បាតស្បែកជើង ធ្វើយ៉ាងណាកុំឲ្យរឹងពេក ហើយកែងទៀតសោតក៏មិនគួរខ្ពស់ពេកដែរ។
បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត លឹម តាំង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក