CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-03-25 · 4,732 views

ធ្វើម៉េចដើម្បី កាត់បន្ថយការស្រវាំងភ្នែកដោយចំណាយថវិកាតិច?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

សំណួរ ៖ ខ្ញុំបាទឈ្មោះ ឡ.គ.ល អាយុ២៤ឆ្នាំ ទម្ងន់៨៨គីឡូក្រាម កម្ពស់១ម៉ែត្រ៧០ សព្វថ្ងៃជានិស្សិត។ខ្ញុំឧស្សាហ៍រោយភ្នែក និងស្រវាំងភ្នែកមើលមិនច្បាស់។ តើមានវិធីណាសម្រាប់កាត់បន្ថយការស្រវាំងភ្នែកដែលចំណាយថវិកាតិច និងសន្សំសំចៃពេលវេលា? មួយវិញទៀត ភាគច្រើនខ្ញុំជួបប្រទះនឹងមនុស្សច្រើនដែលគាត់មានភ្នែកខាងឆ្វេងមានដឺក្រេខ្ពស់ជាងភ្នែកខាងស្តាំតើវាមានមូលហេតុអ្វីដែលបណ្តាល ឲ្យកើតឡើងដូច្នេះ? ចម្លើយ៖ ប្អូនត្រូវប្តូរឥរិយាបថនៃការប្រើប្រាស់ភ្នែកដោយកាត់បន្ថយការអាន។ នៅពេលភ្នែករោយត្រូវសម្រាកភ្នែក៣០នាទីដោយងើបឈរហើយសម្លឹងទៅឆ្ងាយ៣០នាទី ឬបិទភ្នែក២០នាទី។ ការស្រវាំងភ្នែកនេះក៏អាចទាក់ទងនឹងការអស់កម្លាំង ដូចនេះប្អូនត្រូវបរិភោគអាហារឲ្យបានគ្រប់គ្រាន់និងសម្រាកកាយឲ្យគ្រប់គ្រាន់។ ឯការមានដឺក្រេភ្នែកខាងឆ្វេងខ្ពស់ជាងភ្នែកខាងស្តាំគឺមិនទាន់មានការបកស្រាយនៅឡើយទេ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត សាលី ធារិទ្ធ ឯកទេសជំងឺភ្នែកនិងឯកទេសជាន់ខ្ពស់ជំងឺបាតភ្នែកសព្វថ្ងៃជាជាអនុប្រធានផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត