CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-03-28 · 6,380 views

ហេតុអ្វីឱសថការីជាអ្នកប្រឹក្សាសុខភាពដំបូងរបស់អ្នក?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

ប្រជាជនមួយចំនួនតូចប៉ុណ្ណោះ ដែលគិតថាខ្លួនអាចសួរនូវដំបូន្មានសុខភាពខ្លះពីឱសថការី បើធៀបទៅនឹងប្រជាជនភាគច្រើនដែលជឿថាឱសថការីមានតួនាទីត្រឹមតែផ្តល់ឱសថដល់អ្នកជំងឺប៉ុណ្ណោះ។  ប៉ុន្តែ អ្នកដឹងទេថា ក្រៅពីទៅទិញថ្នាំនៅឱសថស្ថាន តើកន្លែងមួយនេះ អាចផ្តល់សេវាអ្វីផ្សេងទៀតសម្រាប់អ្នក?

ដើម្បីយល់កាន់តែច្បាស់ទៅលើសេវាកម្មដែលឱសថស្ថាននីមួយៗផ្តល់ជូនលោកអ្នក សូមតាមដានជាមួយគ្នានូវអត្ថបទខាងក្រោមនេះ៖

តើឱសថការីជាអ្នកណា? ឱសថការី ជាអ្នកឯកទេសផ្នែកសុខភាពដែលពោលពេញដោយចំណេះដឹង និងអ្នកអាចជឿជាក់បាន។ ពួកគាត់ដើរតួសំខាន់ក្នុងការជួយប្រជាជនឲ្យទទួលបានលទ្ធផលល្អពីការប្រើប្រាស់ថ្នាំរបស់អ្នកជំងឺ។ ឱសថការីជាអ្នកផ្តល់ប្រឹក្សាដែលអ្នកជំងឺគ្រប់រូបអាចជួបបានដោយមិនចាំបាច់ធ្វើការណាត់ជួបជាមុន។ ពួកគាត់ជាអ្នកចាំឆ្លើយតបនូវសំណួរទាក់ទងនឹងសុខភាព ដូចជាសំណួរពីប្រភេទអាហារដែលត្រូវបរិភោគ ប្រភេទភេសជ្ជៈ  កីឡា ការប្រើប្រាស់ថ្នាំផ្សេងទៀតថែមពីលើការព្យាបាលដែលអ្នកជំងឺកំពុងទទួល ឬរបៀបដោះស្រាយបញ្ហានៅពេលដែលអ្នកជំងឺប្រើថ្នាំលើសឬមិនគ្រប់កម្រិត។

តើឱសថស្ថានផ្តល់អ្វីខ្លះដល់អ្នកជំងឺ? ឱសថស្ថាន ជាកន្លែងដែលនៅក្បែរផ្ទះរបស់អ្នកបំផុត និងជាកន្លែងដែលប្រជាជនងាយនឹងធ្វើដំណើរទៅរក។ ក្នុងឱសថស្ថាននីមួយៗតែងតែមានឱសថការីទទួលខុសត្រូវបច្ចេកទេសនៅក្នុងនោះ ដើម្បីរងចាំផ្តល់សេវាសុខភាពដល់អតិថិជន ក៏ដូចជាអ្នកជំងឺរបស់ខ្លួន។ ឱសថការីអាចព្យាបាលជំងឺធម្មតាមួយចំនួនដែលព្យាបាលដោយប្រើប្រាស់ថ្នាំដែលមិនចាំបាច់មានវេជ្ជបញ្ជាដូចជាជំងឺក្អក ផ្តាសាយ ឈឺបំពង់កធម្មតា បញ្ហាស្បែកដែលជួបញឹកញាប់មួយចំនួន។

នេះជាការជួយសម្រួលដល់ប្រជាជនដោយពួកគាត់មិនចាំបាច់ធ្វើដំណើរទៅឆ្ងាយពីផ្ទះ និងត្រុវរងចាំយូរ។ ម្យ៉ាងទៀត ឱសថការីនៅតាមសហគមន៍របស់អ្នកនឹងពន្យល់ពីរបៀបប្រើប្រាស់ឱសថ បញ្ជាក់ប្រាប់ពីកម្រិតនិងបរិមាណឱសថដែលត្រូវប្រើប្រាស់ ផលរំខានដែលអ្នកអាចនឹងជួបប្រទះនៅពេលប្រើប្រាស់ឱសថ វិធីបង្ការមិនឲ្យជំងឺកើតឡើងវិញជាដើមជូនដល់លោកអ្នក ដើម្បីធានាឲ្យបានថា ប្រជាជនក្នុងសហគមន៍នឹងមានសុខភាពល្អ។

ក្រៅពីនេះ លោកអ្នកនឹងទទួលបានដំបូន្មានស្តីពីសុខភាពហើយឱសថការីក៏ជាអ្នកណែនាំអ្នកពីស្ថានភាពដែលអ្នកត្រូវទៅជួបគ្រូពេទ្យផងដែរ។