2017-01-15 · 4,983 ដងមើល
#friendcomesfirst
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ខ្ញុំតែងតែគិតថា... អ្នកជាមនុស្សម្នាក់ដែលល្អបំផុត ហើយខ្ញុំក៏តែងតែគិតដែរថា... ពួកយើងមានសំណាងណាស់ដែលបានស្គាល់គ្នា រាប់អានគ្នារហូតមក... ទោះបីជាពេលខ្លះ យើងអាចនឹងឈ្លោះប្រកែក ឬខ្វែងគំនិតគ្នា ប៉ុន្តែ យើងក៏នៅតែត្រូវគ្នាវិញ ហើយបន្តដើរកាន់ដៃគ្នា
ពេលខ្លះ ទេវតាដូចជាចាំជួយយើង តែពេលខ្លះទៀតដូចជានៅសែនឆ្ងាយ ហើយយើងក៏មិនខ្វល់ច្រើនដែរ ព្រោះថា...ពេលដែលយើងនៅក្បែរគ្នា យើងក៏បំពេញចន្លោះឲ្យគ្នា ពេលដែលអ្នកត្រូវការខ្ញុំ ខ្ញុំក៏ជួយអ្នក ហើយអ្នកក៏ធ្វើដូចគ្នាចំពោះខ្ញុំដែរ... ដឹងទេ? ប្រសិនបើនៅលើលោកនេះ នៅសល់តែមិត្តម្នាក់ ខ្ញុំចង់ឲ្យម្នាក់នោះជា«អ្នក»
ពេលនៅក្បែរគ្នា មិនដែលថាចេះនិយាយគ្នាឲ្យស្រួលបួលទេ តែបើថាអត់គ្នា គឺមិនកើតតែម្តង... ទំនេរពេលណា ក៏callរកគ្នា បើនរណាមិនដឹង ស្មានថាស្រលាញ់គ្នាផង... និយាយពីថា...ដឹងអស់ហើយរឿងអាថ៌កំបាំង លាក់ស្អីក៏មិនជិតដែរ ពាក្យខ្លីថា«ពួកម៉ាក»មែនពិត តែអត្ថន័យ គឺមហាសាល សម្រាប់អ្នកខ្លះ «គ្មានថ្លៃ គ្មានថ្ងៃរស់» តែខ្ញុំវិញ «គ្មានពួកម៉ាក គ្មានថ្ងៃសប្បាយ»