CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-04-07 · 4,828 views

សេចក្តីប្រកាស​របស់ក្រសួងសុខាភិបាល ពីការផ្សព្វផ្សាយខុសពីការពិតសារជាតិបន្សាបគ្រឿងញៀន

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1

តាមរយៈ សេចក្តីបំភ្លឺរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា  បានឲ្យដឹងថា ក្រសួងមិនបានទទួលស្គាល់ថា ឱសថបុរាណ របស់លោកគ្រូក្មេង ថោង សុខុន ដែលជាស្វាមីរបស់អ្នកស្រី ស្វែង សុជាតា ថាមានសារជាតិបន្សាបជួយបន្សាបគ្រឿងញៀនទេ ដែលការផ្សព្វផ្សាយព័ត៌មាន​​របស់បណ្តាញទំនាក់ទំនងសង្គម ដែលមានឈ្មោះថា បាយក្តាំង ដែលបានចុះផ្សាយថ្ងៃទី០៦ ខែមេសា មានចំណងជើងថា < ស្វែង សុជាតា បញ្ជាក់ថា ថ្នាំបន្សាបសារជាតិញៀន​របស់ប្តីក្មេងនាង​ត្រូវក្រសួង ទទួលស្គាល់ហើយ> និងទំព័រកាសែតភ្នំពេញប៉ុសិ៍្ត  ដែលចុះផ្សាយថ្ងៃទី០៧ ខែមេសា​ មានចំណងជើងថា <ស្វែង សុជាតា ថា ថ្នាំបន្សាបគ្រឿងញៀនត្រូវក្រសួងចុះពិនិត្យរួចរាល់ហើយ> ជាការបំផ្លើសពីការពិតទាំងស្រុង។​

ក្រសួងសុខាភិបាល បាន​ចេញសេចក្តីជូនព័ត៌មាន រួចមកហើយលើការផ្សព្វផ្សាយមិនត្រឹមត្រូវពីប្រសិទ្ធភាពបន្សាបថ្នាំញៀន​នៃឱសថបុរាណនេះ ហើយក៏មានការចុះស្រាវជ្រាវជាបន្ទាន់ដែរ និងជួបជាមួយលោកថោង សុខុន ដោយលោកបានយល់ព្រមបញ្ឈប់ការផ្សព្វផ្សាយប្រាសចាកការពិត ពីបណ្តាញទំនាក់ទំនងសង្គម និងព្រមគោរពច្បាប់ទម្លាប់ផងដែរ។

ក្រសួងសុខាភិបាល​ តាមរយៈគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ​ និងសេវា​សុខាភិបាលខុសច្បាប់ មិនទទួលស្គាល់ឱសថប្រភេទនេះ​ និងការបើកកន្លែងព្យាបាលឱសថបុរាណរបស់លោកគ្រូក្មេង ថោង សុខុននេះឡើយ ហើយនឹងចាត់់វិធានការតាមផ្លូវច្បាប់។

ក្រសួងសុខាភិបាល សូមបដិសេដមិនទទួលស្គាល់នូវការលើកឡើងដូចអត្ថបទខាងលើ។​ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការឃោសនាបោកប្រាស់ ពីការព្យាបាលដោយ​ឱសថបុរាណ និងការបន្សាបគ្រឿងញៀនរបស់​លោកគ្រូក្មេងនេះ។ សូមប្រជាជន​ ស្វែងរកការព្យាបាលជាមួយគ្រូពេទ្យ ដែលមានជំនាញ និងមានការបណ្តុះបណ្តាលត្រឹមត្រូវនៅតាមមូលដ្ឋានសុខាភិបាល។

ប្រភព ៖ ទំព័រហ្វេសប៊ុកក្រសួងសុខាភិបាល